ep9 : បងប្អូនឯងនឹង

1K 107 7
                                    

  ព្រឹកព្រលឹមស្រាងៗ ខ្ទង់ម៉ោង5-6កែវភ្នែកស្រួចដូចជញ្ជ្រោង បើកឡើងព្រោះមានអារម្មណ៍ថា មានអ្វីមកឪបគេ មិនតែប៉ុណ្ណោះ វាដូចជាមានអ្វីមកសង្កត់គេពីលើចឹងធ្ងន់ខ្លាំងណាស់។

"*ខ្មោចសង្កត់ទេដឹង? លោកបងខ្មោចហា~~ សុំអង្វរ~ " នីគីគិតក្នុងចិត្តទាំងមិនបើកភ្នែក គេមិនហ៊ានបើកទេខ្លាចពេលមកបើកទៅឃើញស្រស់ៗនៅនឹងមុខ 👻 ។ កំពុងភ័យផងស្រាប់តែមានដៃមួយដាក់នៅលើចង្កេះរបស់គេ នៅពេលនោះហេតុតែចង់ដឹងថាជាអ្នកណា ក៏បើកភ្នែកមក តែអ្វីដែលគេឃើញមុនគេនោះ.....

"ហ្វាយ!!!! ម៉ែអើយជួយកូនផង ខ្លាធំណាស់" វាជាសត្វខ្លាដែលសង្កត់គេពីលើ គិតមើលទៅបើកភ្នែកមកឃើញខ្លានៅនឹងមុខអ្នកណាមិនភ័យ

ការស្រែករបស់គេធ្វើឲអ្នកគេងជិតនោះបានភ្ងាក់មក រួមជាមួយសត្វខ្លាមហាសែនធំផងដែល

"អញធុញណាស់ស្រែកអីទាំងព្រឹក? គ្មានគិតដល់គេដេកទេអី "នាយក្រាស់ស្ដីឡើងជាមួយភ្នែកបើកមិនអស់

"អាឆ្គួត!ឯងមិនឃើញខ្លាទេអី? ជួយយើងផង!! មកស្រស់ពេកហើយ ហឹកៗៗ "យំបានសម្រេច ប្រហែលជាខ្លាចខ្លាំងហើយបានជាយំបែបនេះ....  ចំណែកឯខ្លានោះវិញ មើលមុខនីគីដូចចង់ស៊ីចឹង

"ហាស៎ៗៗៗ "ស៊ុងហូនមិនគិតដល់អ្នកដែលភ័យញ័រខ្លួននោះទេអ្វីដែលគេធ្វើនោះគឺសើច!! សើច! សើច!

"ហឹកៗ សើចល'បល់យ៎ស្អី! មិចមិនជួយគ្នាផង ហឹកៗ "នីគីថាឡើងទាំងយំសស្រាក់

"ខ្លាចងាប់ហ៎?? "នៅសួរធ្វើពើរទៀត

"អញមានជីវិតតែមួយមិនមែនជីវិត9ដូចឆ្មាទេ ..."នីគីតប

"អ៎!ឈ្លើយ! អត់ជួយទេ ធ្វើចំណីខ្លាសិនទៅ bye bye "ស៊ុងហូនធ្វើជាចង់ដើរចេញតែក៏ត្រូវអ្នកម្ខាងទៀតឃាត់

"ណា~~ ជួយយកបុណ្យសិនទៅ ! "នីគី

"អង្វរយើងសិនទៅ " ស្នាមញញឹមចុងមាត់បង្ហាញឡើងលើមុខសង្ហា

"ណា~~ ជួយយើងសិនទៅ ណា~ Park sunghoon" នីគីតបទាំងនៅយំមិនបាត់ ចំណែកអាខ្លានោះវិញឃើញគេយំក៏បានចិត្ត វាកាន់តែខិតចូលទៅជិតនីគី ធ្វើឲរាងតូចញ័រទទ្រើតដូចឆ្មាធ្លាក់ទឹក (ខ្លានឹងខូចដូចម្ចាស់ដែលនឹងហា៎)

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now