ep11 : ឆ្លងប្រទេស

866 107 12
                                    

      នាយក្រាស់ចាក់ថ្នាំចេញពីកំប៉ុង បើរាប់ទៅមិនតិចជាង10គ្រាប់ទេ រួចក៏ដើរតម្រង់ទៅកាន់កាយតូចដែលកំពុងព្យាយាមរើសបម្រាស់ពីខ្នោះដៃ ។ ស៊ុងហូនយកថ្នាំនៅក្នុងដៃបញ្រ្ចកចូលទៅកាន់មាត់ដែលបិទមិនព្រមទទួលយកថ្នាំដែលគេផ្ដល់ឲ តែរាងក្រាស់នៅតែព្យាយាមបញ្ច្រក នាយបញ្ច្រករួចក៏យកដៃមាំទៅបិទមាត់តូចដើម្បីមិនឲរាងតូចខ្ជាក់ថ្នាំមកវិញ...... ទឹកភ្នែកចេញមករឹមៗ គួរឲអាណិត....... ។ គ្រាន់តែគេប្រលែងដៃចេញពីមាត់ខ្លួនភ្លាម រាងតូចដកដង្ហើមសឹងតែមិនដល់គ្នា ប្រឹងស្រូបយកខ្យល់ចូល ព្រោះអម្បិញមិញគេមិនឲខ្លួនដកដង្ហើមបានទេគិតតែពី  ញុកថ្នាំយ៉ាងច្រើនចូលមាត់របស់ខ្លួន ......

"អាឆ្គួត!ឯងយកថ្នាំអ្វីមកឲយើងលេបនឹង? "នីគីស្ដីឡើងទាំងសម្លក់ម្នាក់ទៀតមិនដាក់ភ្នែក

"ថ្នាំអីណ៎~?? "  ស្នាមញញឹមឃោឃៅបានលេចឡើងនៅលើផ្ទៃមុខនាងសង្ហា

  មិនយូប៉ុន្មានថ្នាំក៏មានប្រសិទ្ធភាពធ្វើឲអ្នកដែលជាប់ខ្នោះនោះសន្លប់ភ្លាម ជាធម្មតាថ្នាំសន្លប់ប្រើ1គ្រាប់អាចសន្លប់បាន7-8ម៉ោងហើយ ចុះនេះវាច្រើនជាង10គ្រាប់នោះ? លេបទាំងគ្មានអាហារទ្រាប់ពោះ2ថ្ងៃទៀត មិនដឹងជាគេត្រូវសន្លប់ប៉ុន្មានខែទេ.......

   4ថ្ងៃក្រោយមក

    ពន្លឺព្រះចន្ទដ៏ស្រស់ស្អាតបានជះចូលបន្ទប់ដែលងងឹតមានពន្លឺភ្លើងរាត្រីបើកបំភ្លឺតិចៗ តែអាចមើលអ្វីជុំវិញខ្លួនបាន កាយតូចបានភ្ងាក់ដឹងខ្លួនមកជាមួយនឹងសម្លៀបបំពាក់ជាខោអាវគេងយប់ ទាំងដែលគេចាំបានថាគេស្លៀកខោពណ៌ខ្មៅខ្លី ជាមួយនឹងអាវhoodie តែពេលនេះវាប្រែជាឈុតគេងយប់ពណ៍ខ្មៅទៅវិញ ។ នីគីដាក់ជើងជាន់កម្រាលពណ៌ខ្មៅក្នុងបន្ទប់ បម្រុងនឹងដើរទៅទ្វា តែគេមានអារម្មណ៍ថាងងឹតមុខខ្លាំងណាស់ កាយមាំក៏ដួលខ្ពោកទៅលើការ៉ូ (លើកក្រោយឈប់ឲប្រូហ៊ូនចាប់កូនញុមហើយ បើចាប់ទៅអត់ឲគ្នាញ៉ាំបាយផងនឹង)

"ខ្ញុំមិនច្បាស់ទេថាគាត់សន្លប់ប៉ុន្មានម៉ោងហើយទេ? ពេលខ្ញុំបើកទ្វាចូលមករៀបចំបន្ទប់ក៏ឃើញគាត់សន្លប់? តែតាមដែលអ៊ំanneប្រាប់គាត់សន្លប់តាំងពីមកដល់អាមេរិកថ្ងៃដំបូងម្លេះ! គិតទៅគឺ5ថ្ងៃហើយ "សម្លេងមនុស្សពីរអ្នកនិយាយគ្នា វាធ្វើឲអ្នកសន្លប់នោះដឹងខ្លួនល្មម នីគីងាកមើលជុំវិញខ្លួនក៏ឃើញ ក៏ឃើញមនុស្សប្រុសស្រីពីរនាក់ជិតនោះ គេស្គាល់បុរសម្នាក់នោះ គឺនាយjameចំណែកម្នាក់ទៀតមិនស្គាល់ឡើយ!

  កាយមាំបម្រាស់ងើបឡើងអង្គុយធ្វើឲអ្នកទាំងពីរនោះរត់មកជួយលើកគេយ៉ាងលឿន

"ហឺយ~អាឆ្គួតjame!យើងនៅទីណា? "នីគីសួរឡើងជាមួយសម្លេងគ្រលរធំ ខុសពីមុន

"គឺ.......គឺ....... អ្នកប្រុសនៅសហរដ្ឋអាមេរិច "នាយjameបញ្ចប់ប្រយោគ របស់ខ្លួន តែគ្រាន់តែចប់ភ្លាមមួយកំផ្លាង ចំថ្ពល់ធ្វើឲមុខនាយងាកទៅម្ខាង

"អាចង្រៃយកយើងទៅសេអ៊ូលវិញភ្លាម!!!!" មួយកំផ្លាងដំបូងពីដៃទន់ វាមិនសូវជាឈឺណាស់ណាទេ

    ដៃមាំបម្រុងនឹងចាប់ដកសេរ៉ូមដែលដាក់ជាប់ដៃ តែនាយjameនឹងនារីម្នាក់នោះបានចាប់ដៃគេ តែគិតថាចាប់ឈ្នះឬ ?? នីគីប្រវាយប្រតបជាមួយនឹងពួកគេទាំងពីរដើម្បីដោះសេរ៉ូមចេញ តែមិនដឹងជាកម្មអ្វីនោះទេក៏ត្រូវបានដៃមកពីណាមិមដឹងចាប់ដៃគេជាប់ ហើយថែមទាំងចាប់ខ្លាំងៗសឹងនឹងបាក់ទៀតផង

"ពួកឯងចេញទៅសិនទៅ! "សម្លេងនោះបានបន្លឺឡើងធ្វើឲនាយjameនឹងនារីម្នាក់នោះប្រញាប់ដើរចេញ មុននឹងខ្ទាតឈាមប្រលាក់

"ចង់ងាប់ណាស់មែនទេ? "ក្រោយពីរនាក់នោះដើរចេញទៅបាត់ នាយក៏ចោទសួរសំណួរនេះឡើង ធ្វើឲអ្នកម្ខាងទៀតសម្លក់គេសឹងជ្រុះគ្រាប់ភ្នែកទៅហើយ

"អញងាប់ឬរស់ក៏នៅជារឿងរបស់អញ! គ្មានទៅទាក់ទងនឹងហ្អែងទេ! " (ដាក់ទៅកូន🤩)

"ងាប់ឬរស់ទោះឯងស្រែកឡាត់ៗថាមិនពាក់ពន្ធ័នឹងយើងក៏ដោយ តែនេះជាផ្ទះរបស់យើង "ស៊ុងហូនតប

"អើ~! ក៏យកអញចេញពីផ្ទះហ្អែងទៅ! គិតថាអញចង់នៅ? យកអញទៅផ្ទះអញវិញទៅ "នាយនីគីនៅតែប្រកែក

"ឯងត្រូវចាំថាឯងមិនអាចចេញពីផ្ទះនេះបានទេ Riki.Park "ស៊ុងហូនតបទៅវិញ

"អញឈ្មោះNishimura Ri-ki មិនមែនParkនោះទេ ហើយត្រូវចាំឲច្បាស់ថាទោះឯងប្រាប់ថាមិនអាចចេញពីរផ្ទះនេះបាន ក៏វាគង់តែអាចចេញបានដែល "សម្ដីស្រែកឮៗរបស់គេធ្វើឲអ្នកម្ខាងទៀតសឹងនឹងបែកក្រដាសត្រចៀកទៅហើយ

"មិចថាមិនមែនRiki.Park? អតាស៊ីវិលបានចុះក្នុងបញ្ជីរួចរាល់ ពេលនេះឯងខ្លាចជាប្រពន្ធពេញសិទ្ធរបស់យើងហើយ មិនអាចមានឈ្មោះNishimuraនោះទេ "(ហើយគេចុះអតាស៊ីវិលពីកាលមិចញុមមិនដឹង🧐)

"អញមិនដឹង! ពេលនេះគឺមានតែNishimura Ri-kiតែប៉ុណ្ណោះ "នាយនៅតែប្រកែកតឹងសរសៃរក នឹងអ្នកម្ខាងទៀតដែលកំពុងពាក់មុខយក្សដាក់ខ្លួន

"មិនដឹង? យើងចេញទៅធ្វើការហើយ បើសិនជាឯងហ៊ានតែដោះសេរ៉ូមចេញពីដៃ យើងនឹងវាយឯងទាល់តែស្លាប់មិនខានទេ "ស៊ុងហូននិយាយរួចក៏ទាញអាវក្រៅហើយដើរចេញពីបន្ទប់បាត់ទៅ

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now