ep39 : ថោកទាប??

716 110 10
                                    

  នីគីបានមកដល់សាលារបស់កូននាយហើយ ក៏ឃើញអ្នកគ្រូរបស៎ពូកគេចេញមក

"អ្នកគ្រូ! យ៉ាងមិចហើយ? "

"ខ្ញុំនៅតែរកពួកគេមិនឃើញ! ខ្ញុំមើលសុវត្តិភាពកាមេរ៉ារួចហើយ តែមិនឃើញវត្តមានអូនគ្វីអូនខ្យុនទេ! កាមេរ៉ាជ្រុងទី5បានខូចបាត់ទៅហើយ! "

"ចុះហេតុអ្វីបានខូចនៅជ្រុងនឹង!!!! "

"ខ្ញុំបានប្ដឹងប៉ូលីសរួចហើយ! "

"បើអ្នកគ្រូបានព័ត៌មានអ្វីបន្ថែមសូមខលមកប្រាប់ខ្ញុំផង! ខ្ញុំមានរឿងត្រូវដោះស្រាយបន្តិច! "នីគីនិយាយទាំងខឹង ឡើងក្រហមស្លឹកត្រចៀក ហើយក៏ដើរចេញទៅបាត់

  មកដល់ក្នុងឡាន

"ផាក ស៊ុងហូនព្រហើនណាស់!! ចាំមើលថាខ្ញុំសម្លាប់លោកដោយរបៀបណា!! "ក្នុងចិត្តនាយតូចគឺសង្ស័យតែ ផាក ស៊ុងហូនប៉ុណ្ណោះ

   នាយតូចចាប់កាន់ចង្កូតឡាន ហើយបើកយ៉ាងលឿងព្រោះកំពុងខឹង ផាក ស៊ុងហូន

  មិនយូរប៉ុន្មាននាយតូចក៏មកដល់ មុខផ្ទះដ៏ធំមួយតាមអាស័យដ្ឋានដែលរាងក្រាស់បានឲមកនាយ

" ផាក ស៊ុងហូន!!!!!! លោកនៅទីណា!!! ឆាប់មកនេះភ្លាម!!!!!! "នីគីចូលមកដល់ភ្លាមក៏ស្រែកហៅរាងក្រាស់ សឹងបែកផ្ទះ

"Wooo!!!មានការអីមែនទេ? "ស៊ុងហូនដើរចេញមកជាមួយដបស្រាក្នុងដៃ

"នៅមានមុខមកសួរទៀតហេស៎? កូនខ្ញុំនៅឯណា? "

"កូន? កូ-កូនអ្វី? បងមិនដឹង!! "

"ហឺយ!!!!! អាថោកទាប!! ឯងចាប់កូនយើងមកហេស៎? "

"ចាប់កូន? បងមានបានចាប់កូនមកទេ? "

"ឯងគិតថាកុហកយើងបានហេស៎!!! "នីគីតបយ៉ាងតឹងសរសៃរ ក

"បងអត់បានទៅចាប់កូនមកទេ? "

"ឯងចង់បានកូន!!! ហើយក៏មកចាប់កូនយើងហេស៎? "

"នីគី!! អូននិយាយចេះស្ដាប់គ្នាឬអត់នឹង?? "

"យើងមិនខ្វល់!ឲកូនមកយើងវិញ បើមិនចង់មានរឿងធំ! "

"បងអត់បានយកគេមកពិតមែន! "ពេលនេះលែងស្រវឹងស្រាហើយគឺស្វាងចេះតែម្ដង

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now