ភាគទី 1

1.2K 59 18
                                    


     សម្លេងទឹកភ្លៀងបានបង្អោរស្រកចុះទាំងកណ្តាលរាត្រីដែលមានស្បៃងងឹតនៃរាត្រីអណ្កាលចូលមកដាស់អស់មនុស្សលោកគ្រប់គ្នា ។
     អ្នកខ្លះក៏គេងលង់លក់ដោយមានភាពត្រជាក់នារពេលរាត្រីស្របនឹងទឹកភ្លៀង បន្ថែមភាពត្រជាក់មួយកម្រិតទៀត វាកាន់តែធ្វើឲការលង់លក់មួយនេះកាន់តែមានក្តីសុខថ្វេរដង ។
    តែបើយើងក្រឡេកមើលទៅជីវិតអ្នកក្រខ្សត់វិញ ពួកគេមួយចំនួនមិនបានពេញចិត្តនូវការដែលមានភ្លៀងធ្លាក់ចុះមកនេះប៉ុន្មាននោះទេ ជាពិសេសគឺផ្ទះតូចដំបូលរហែកជញ្ជាំងធ្លុះធ្លាយដែលអាចមើលឃើញពីម្ខាងទៅម្ខាងទៀតបាន ។
    ក្នុងកូនផ្ទះតូចមួយដែលមានសមាជិក3នាក់ មានម្តាយវ័យចំណាស់ម្នាក់ រាងកាយស្គមស្គាំងទឹកមុខពោរពេញទៅដោយទុកកង្វល់ កំពុងអង្គុយរង់ចាំមើលថាតើពេលណាភ្លៀងនឹងរាំងទៅ ។ ចំណែកក្មេងប្រុសម្នាក់ដែលមានវ័យប្រហែលជា18 19ឆ្នាំម្នាក់កំពុងតែអោនងើបៗដោយមានកាន់កូនចាន់តូចៗមកត្រង់ទឹកភ្លៀងដែលស្រក់ចុះពីដំបូងរហែកនោះ ។ តែបើយើងងាកមកមើលទៅក្មេងប្រុសតូចម្នាក់ទៀត ដែលគេងលង់លក់នៅក្នុងរង្វងដៃស្ត្រីចំណាស់ដែលគេមានវ័យប្រហែលជា8 9ឆ្នាំនេះឯង ហេតុតែជាក្មេងក៏មិនសូវយល់ច្បាស់ពីជីវិតដ៏សែនលំបាក់មួយនេះ  គេក៏មិនបានទៅខ្វល់អីរឿងកន្លែងគេងនោះទេ ងងុយក៏គេង ហេវក៏ញាំ ខុសប្លែកតែមនុស្សដែលមានវ័យចាស់ជាខ្លួន បានត្រឹមតែមើលមុខគ្នាទៅមកដោយបញ្ចាក់ថា ជីវិតជាអ្នកក្រក់គឺវាបែបនេះហើយ ។
   
    « បានហើយកូន កូនមកគេងមក » សម្តីអ្នកជាម្តាយបន្លឺស្អកៗ បោះដៃរកកូនប្រុសដែលមានស្នាមញញឹមនិងបបូរមាត់គេជានិច្ច មិនថាមានរឿងឬបញ្ហាអ្វីក៏ដោយក៏មើលគេក្មេងប្រុសម្នាក់នេះនៅតែស្រស់ស្អាត ។

       « បាទ មិនអីទេម៉ែ ម៉ែសម្រានទៅ បន្តិចមេឃនឹងរះហើយ » សម្លេងតូចតបទៅអ្នកម្តាយវិញដោយ ញញឹមបែបជាក្មេងដែលមិនមានកង្វល់អ្វីឡើយ ។

      « កូនលំបាក់ហើយ » អ្នកម្តាយក៏ប្រែទឹកមុខទៅស្រពោនរាប់ស្មើរ ដោយមួយប្រយោគនេះវាចាក់ដោតចាក់ទំម្លុះបេះដូងគេខ្លាំងណាស់ ។

     « ម៉ែ ហេតុអ្វីម៉ែនិយាយបែបនេះ ខ្ញុំជាកូនម៉ែ  កើតចេញពីផ្ទៃរបស់ម៉ែ  ម៉ែក៏លំបាក់ដើម្បីពួកកូនមកច្រើនដូចគ្នា ការមើលថែម៉ែ  ជាអ្វីដែលកូនអាចតបស្នងសងគុណដល់ម៉ែបាន កូនមិនអាចថាហត់នឿយបានទេ ម៉ែកុំបារម្ភអីកូននឹងមើលថែនិងគ្រួសារយើងណា » ក្មេងប្រុសវ័យ18 19ឆ្នាំក្រសោបដៃម្តាយចំណាស់ដែលមានស្បែកជ្រៀវជួញបន្តិចបន្តួច ផ្តល់ភាពកក់ក្តៅនឹងក្តីជឿជាក់ដល់មនុស្សចាស់ម្នាក់នេះ ហើយក៏ញញឹមជាក្តីសុខដែលគេអាចធ្វើឲអ្នកម្តាយស្ងាប់ចិត្ត ។  ជីវិតយើងជាអ្នកក្រីក្រគឺវាពិតជាលំបាកខ្លាំងណាស់ដែលយើងមិនអស់សង្ឃឹមយើងនៅតែអាចដើរទៅមុខបានរហូតដោយមិនរាថយ គង់តែមានថ្ងៃដែលយើងនឹងទទួលបាននូវលិតផលល្អនៅថ្ងៃណាមួយជាក់ជាមិនខាន់ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Onde histórias criam vida. Descubra agora