EP : 26

225 39 5
                                    


បន្ទប់ធំរៀបចំការរចនាមកស្រស់ស្អាត ដោយមានវាំងននពណ៌ខៀវនិងស្បៃស្តើងពណ៌ទឹកសមុទ្រ គ្រប់តុនៅក្នុងបន្ទប់នាយមានផ្កាកូលាប🌹ពណ៌ក្រហមនៅតុកណ្តាលបន្ទប់ធំនេះគឺមានផ្កា Daisy🌼 នៅតុក្បាលគ្រែរបស់នាយទៀតផង ដែលមើលទៅវាធ្វើឲ្យមានទាំងក្លិនក្រអូបសាយភាយពេញផ្ទៃបន្ទប់តែម្តង ។

អស់រយះជាច្រើនខែកន្លងមកការប្រើជីវិតជាប្តីប្រពន្ធរបស់រាងក្រាស់និងលោកប្រុសតូចរបស់យើងក៏មិនមានអ្វីអោយកត់សំគាល់នោះទេ បៀវ ក៏បានបំពេញតួនាទីធ្វើជាប្រពន្ធធ្វើជាប៉ាតូច ហើយក៏ធ្វើជាម្ចាស់ភូមិគ្រឹះមួយនេះទៅតាមការនែនាំរបស់រាងក្រាស់យើងផងដែរ ។ ចំណែកឯសុខភាពនិងការចងចាំរបស់រាងតូចក៏នៅតែមានសភាពដដែល ហើយពេលខ្លះវាកាន់តែយា៉ប់យើនជាងមុនទៅទៀត បន្ទាប់ពីថ្ងៃមួយដែល បៀវ បានដឹងពីឈ្មោះរាងក្រាស់យើងថាគេម្នាក់នេះគឺ Vegas Vegas Lydenl តែម្នាក់គត់ដែរ វ៉ូរា៉ន់ តែងតែនិយាយប្រាប់និងធ្វើបាបរាងកាយគេព្រមទាំងក្រុមគ្រួសាររបស់ វ៉ូរា៉ន់ ដូចគ្នាផងដែរ រាងតូចត្រូវគេងសន្លប់អស់ជាច្រើនថ្ងៃដោយមិនដឹងថាតើរឿងគ្រប់យ៉ាងនិងកើតឡើងបានដោយយ៉ាងណា តែគេដឹងខ្លួនម្តងទៀតគឺគេបានមកសម្រាក់នៅក្នុងបន្ទប់របស់នាយព្រមទាំងមានគេជាអ្នកចាំមើលថែនាំ ចំណែកកូនប្រុសតូចរបស់នាយវិញ គេក៏មិនបានទៅណាឆ្ងាយដូចគ្នា សូម្បីតែពេលគេង ហើយតាំងតែពីថ្ងៃនោះមក Venice ត្រូវបានមកគេងនៅក្នុងបន្ទប់របស់លោកប៉ាគេដូចគ្នាព្រោះជាការស្នើរសុំរបស់ បៀវ យើងនេះឯង ចំណែកខ្លួនគេវិញក៏រៀបចំរឹកពារអោយធម្មតាដើម្បីកុំអោយបុរសកំណាចម្នាក់នេះដឹងថាគេបានដឹងការពិតហើយថានាយជាមនុស្សតែម្នាក់បានបំបែកបំបាក់គេពីមនុស្សដែលខ្លួនស្រលាញ់ហើយនៅរឿងនាយចិត្តខ្មៅម្នាក់នេះបានពង្រត់កូនតូចចេញពីគេទៀតផង ហើយវាក៏ជាឱកាសដែលរាងតូចយើងត្រូវតែសើបរឿងឯកសារក្រុមហ៊ុនរបស់ វូ៉រា៉ន់ ផងដែរ ។

« Vegas លោកមិនទៅធ្វើការទេឬថ្ងៃនេះ ? » Build បន្ទាប់ពីរាងតូចចូលមកដល់ក្នុងបន្ទប់គេង តែឃើញថានាយនេះនៅមិនក្រោបនៅឡើយ ឯម៉ោងក៏ជិត8ព្រឹកដែរទៅហើយ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now