EP : 31

299 40 15
                                    


         ក្រោយពីម្នាក់ៗបានមកដល់មន្នីពេទ្យ ហើយបានលាងមុខរបួសនឹងពិនិត្យមើលសុខភាពហើយនោះ ពួកគេត្រូវបានគ្រូពេទ្យឲ្យសម្រាក់នឹងព្យាបាលនៅមន្ទីរពេទ្យមួយយប់សិនដើម្បីតាមដានសុខភាពបន្ត ចំណែកអ្នកដែររង់គ្រោះធ្ងន់ជាងគេគឺមានតែ អាន់ដា នឹង រាងក្រាស់យើងនេះឯង ។ ដោយ អាន់ដា ក្រោយនាំភីតចេញមកត្រូវក្រុមរបស់ខន់ស្ទឺរវៃប្រហានឹងបាញ់នាយជាច្រើនគ្រាប់ទៀតផង ជាពិសេសគឺដើមទ្រូងខាងឆ្វេងប្រឆិតនឹងបេះដូងនឹងជើងទាំងសងខាងមិនអាចដើរបានមួយរយះធំតែមិនបានដាច់សសៃឬបាក់ឆ្អឹងនោះទេ នាយត្រូវបានវះកាត់ភ្លាមៗដោយក្រុមគ្រូពេទ្យ
ជំនាញៗតែម្តង ហើយពេលនេះគេក៏បានដឹងខ្លួននឹងសម្រាក់ព្យាបាលដោយគ្រូពេទ្យមើលថែនាយបានឌិតដល់ទៀតផង ។

ឯVegas ដោយនាយត្រូវរបួសច្រើនគួរសមដែរ ហើយឈាមក៏ហូរស្ទើរតែខ្សោះខ្លួនហើយ ទើបគ្រូពេទ្យត្រូវការឈាមមកបញ្ជូលអោយគេម្យ៉ាងរាងក្រាស់មានក្រុបប្រភេទO វាជាប្រភេទឈាមដែលកំរកនិងមានណាស់ ឯគ្រាប់កាំភ្លើងដែរត្រូវក្នុងសមរភូមិមុននេះក៏បៀមជាប់សាច់ជិតបេះដូងដូចគ្នាដោយការខ្វះឈាមនេះហើយទើបអោយការវះកាត់ត្រូវពន្យារពេល ឯលោក Jonathan នាយក៏បានបន្តផ្តល់ឈាមអោយអ្នកជាប្អូនផងដែរតែបើតែនាយម្នាក់ឯងវាក៏មិនគ្រប់គ្រាន់ដែរ តែជាសំណាងល្អដែលមានគេព្រមជួយបរិច្ចាគឈាមដោយនាយ ទើបអាចបន្តការវះកាត់បានយ៉ាងរលូនហើយថ្ងៃនេះផងដែរនៅក្នុងបន្ទប់ទទួលភ្ញៀវក្នុងផ្ទះរាងក្រាស់យើងនោះ បានមកប្រជុំគ្នាដោយមាន លោក LyDakov ម៉ាក់ភីត Jonathan Vegas Pete  វ៉ូរ៉ាន់នឹងផុងថះផងដែរ ។

« ម៉ាក់ៗហឹកៗ...» សម្លេងរំភើបយំខ្សឹបខ្សួលក្នុងប្រអប់ដើមទ្រូងរបស់ស្ត្រីវ័យចំណាស់ ដែលនោះគឺជាម៉ាក់បង្កើតរបស់ភីតនឹងវ៉ូរ៉ាន់់នេះឯង ហើយក៏ជាប្អូនស្រីពៅតែម្នាក់របស់លោក LyDakov នឹងលោកLyDenl ដែលគាត់មានឈ្មោះពេញថា LyLin ។

« យំធ្វើអីកូនចំកួត ម៉ាក់នៅទីនេះហើយ កុំយំមើលតែកូនក្មេង » លោកស្រីលិន ក៏រលិងរលោងទឹកភ្នែកតាមផងដែរព្រោះថាអស់រយះពេលជាងច្រើនឆ្នាំមកហើយដែរគាត់បានបែកពីកូនប្រុសរបស់គាត់ ឯភីតរាងតូចក៏ចូលខ្លួនអោបរាងកាយទាំង2នាក់ដោយក្តីស្រលាញ់នឹងកក់ក្តៅបំផុត ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now