EP : 33

165 18 6
                                    


បន្ទាប់ពីបានត្រឡប់មកផ្ទះវិញ នាយសង្ហារយើងគេមិនមានអារម្មណ៍នៅក្នុងខ្លួននោះទេ គេដើរឡើងចុះពេញផ្ទះ ធ្វើអ្វីមិនត្រូវ រសាប់រសល់ក្នុងខ្លួនរហូតទាល់តែមកដល់ពេលយប់បន្តិចទើបនាយឃើញថា Vegas គេចុះមកខាងក្រោមដើរសំដៅទៅបន្ទប់ទទួលភ្ញៀវនឹងមានស្រាមួយដបទៀតផង ។

« នេះឯងមិនមានអារម្មណ៍អ្វីសោះឬ » លីរ៉ាន់ដើរចូលទៅអង្គុយរួមតុនឹងរាងក្រាស់ហើយក៏និយាយឡើយ ។

« អារម្មណ៍អី ?» Vegas

« នេះពួកយើង ជិតរៀបការហើយ ឯងសួរថាអារម្មណ៍ស្អីយ៉ាងម៉េច » លីរ៉ាន់

« ធម្មតាៗ ម្យ៉ាងយើងក៏មិនមានអ្វីត្រូវខ្វល់ស្រាប់ផង ត្រៀមតែខ្លួនទៅគឺបានហើយ » Vegas នាយក្រាស់និយាយទាំងមិនខ្វល់ហើយលើកកែវស្រាមកក្រេបបន្តិច ។

« តើឯងនៅស្រលាញ់ប្អូនយើងឬអត់នឹង » លីរ៉ាន់ គេហួសចិត្តមិនដឹងថានេះគេមានចិត្តស្រលាញ់ប្អូនគេឬអត់ទេ បើមើលទៅធម្មតាៗអញ្ចឹង ។

« ន៎ែ គ្រាន់តែរៀបការទេណា វាមិនមែនរឿងធំដុំនោះទេ អ្វីដែរសំខាន់គឺពេលចូលក្នុងកម្មវិធីទៅវិញទេ » Vegas នាយលើកស្រាអកមួយកែវទៀតហើយក៏និយាយទាំងតឹងក្នុងបំពុងករ. មិនមែនគេមិនភ័យទេតែមកពីមិនដឹងថាគួររៀបចំខ្លួនយ៉ាងម៉េចអោយល្អទៅវិញទេ ។

« ស្មានថាអស្ចារ្យណាស់ណា ដូចតែគ្នាសោះ » លីរ៉ាប់គេខំគិតថាប្រហែលមានតែខ្លួនទេដែររំភើបអរជិតបានប្រពន្ធនោះតែរាងក្រាស់នេះក៏មិនខុសគ្នាដែរ ។

« និយាយអញ្ចឹង រឿងឯងនឹង ផុងថះ វាកើតឡើងបានយ៉ាងម៉េច » Vegas រាងក្រាស់ក៏ចាប់ផ្តើមនិយាយដើមរឿងរបស់ពួកគេថាវាមកពីអ្វី ។

« គឺ...ចៃដន្យ វាគឺជាភាពចៃដន្យមួយដែរយប់មួយយើងជួបគេនៅក្នុងក្លឹបដោយក្នុងសភាពស្រវឹងជោគជាំ តែឯងដឹងទេថាគេស្រវឹងដល់ថ្នាក់លែងដឹងអ្វីហើយក៏មានគេចង់ធ្វើបាបរាងកាយគេទៀតផង យើងមិនដឹងទេថាតើចិត្តយើងស្រលាញ់ ផុងថះ ខ្លាំងបែបណាទេតែវាកើតឡើងត្រឹមតែមួយយប់នោះ វាធ្វើឲ្យជីវិតយើងប្រែប្រួល គ្រប់ពេលយើងឃើញមុខគេយើងគ្រាន់តែចង់នៅក្បែរគេរហូត ....» លីរ៉ាន់នាយក៏រៀបរាប់រឿងរា៉របស់ពួកគេដែរនាយតាមស្រលាញ់ផុងថះ ត្រុកៗដូចឆ្កែអនាថាអញ្ចឹង មិនថាគេទៅទីណាកន្លែងណាក៏នាយនៅតែតាមបើទោះគេជេរស្តីថាអោយ ដេញបែបណាគេនៅតែមិនព្រមចុះចាញ់ ហើយរហូតដល់ថ្នាក់ ផុងថះ សុខចិត្តទៅរៀនបន្តទៅកូរ៉េដើម្បីជាការរត់គេចពីនាយម្នាក់នេះឯង តែអ្នកណាដឹងថាគេនៅតែធ្វើជាស្រមោល
អន្ទូលតាមប្រាណគេរហូតមកដល់ពេលនេះ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now