Ep : 05

497 56 24
                                    


« អ្នកប្រុសតូចមិនមានអាការះអ្វីធ្ងន់ធ្ងរទេ គ្រាន់តែត្រូវខ្យល់ខ្លាំងពេកបានទៅជាគ្រុនក្តៅបែបនេះ ហើយក៏ត្រូវញាំថ្នាំអោយទៀងនិងសម្រាក់អោយបានច្រើនបន្តិចគឺល្អវិញហើយ » លោកគ្រូពេទ្យ ផុងថះ ដែលមានវ័យប្រហែលនិងលោកប្រុសម្ចាស់ភូមិគ្រឹះ Vegas Lydenl ដែលគ្រួសាលោកគ្រូពេទ្យផុងថះ មាននាមជាគ្រូពេទ្យប្រចាំគ្រួសារបស់នាយយើងផងដែរ ។ គ្រូពេទ្យផុងថះមានអាយុ30ឆ្នាំ ដែលមានមុខមាត់ក៏ស្រស់ស្អាតសង្ហារមិនចាញ់និងលោកម្ចាស់ភូមិគ្រឹះនេះទេ តែទាស់ត្រង់ថានាយគ្រូពេទ្យនេះមានសម្បុលស្រអែមបន្តិច តែប៉ុណ្ណោះ ។

« ចា៎ គ្រូពេទ្យ ខ្ញុំនិងអោយអ្នកប្រុសតូចញាំថ្នាំអោយទៀង » ម៉ែដោះនិយាយតបនិងលោកគ្រូពេទ្យដោយសម្លេងរាបសារ

« អត់ទេ បងPete តែម្នាក់គត់ដែលលោកប៉ាអោយមកមើលថែខ្ញុំ ក្រៅពីបង Pete ខ្ញុំមិនព្រមលេបទេ » អ្នកប្រុសតូចក៏ចាប់ផ្តើមតំឡើងរឹតអំណាចគេមិនខុសពីឪពុកខ្លួននោះឡើយ ធ្វើឲលោកគ្រូពេទ្យផុងថះ មើលសញ្ចឹងគិតថា តើម្នាក់ណាដែលអ្នកប្រុសតូចប្រចាំគ្រួសានេះកំណត់ដាច់អហង្ការយកគេតែម្នាក់ ។

« ច៎ាៗអ្នកប្រុសតូច ចាំម៉ែដោះអោយ Pete មកបញ្ចុកថ្នាំណា » ម៉ែដោះតបដោយដឹងថា បើគ្មានម្នាក់នោះ ប្រហែលផ្ទះនេះត្រូវតែរលាយអស់មិនខាន់នោះទេ ។

« Pete គេជាស្រីថ្មីរបស់លោកប្រុសរបស់អ៊ុំមែនទេ ហើយចៅហ្វាយអ៊ុំនេះពិតជាសំបូរស្នេហ៍តែម្តងហើយ » លោកគ្រូពេទ្យផុងថះបណ្តើគ្នាជាមួយម៉ែដោះចុះមកបន្ទប់ទទួលភ្ញៀវ ទាំងនៅឆ្លៀតនិយយដើមនាយយើងបន្តិចផងដែរ ព្រោះតែពួកគេនេះធំដឹងក្តីមកជាមួយគ្នាមកហើយ ហើយក៏មកធ្វើជាគ្រូពេទ្យប្រចាំគ្រួសារគេ ហើយនាយជាចៅហ្វាយវិញគឺថាមិនខ្វះទេមនុស្សស្រីដែលចង់បាននិងរួមរស់ជាមួយ Vegas Lydenl យើង តែនាយយើងម្នាក់នេះមិនដែលយកភ្នែកមើលនោះទេ ត្រឹមគិត
ថាបើមានមនុស្សស្រីណាអាចមើលថែកូនរបស់គេបានល្អហើយចុះសម្រុងនិងគ្នា គឺគេយល់ព្រមអោយឈ្មោះម្ចាស់ស្រីនៃភូមិគ្រឹះ Lydenl នេះទៅគេតែម្តង តែតាំងតែងពីកូនប្រុសគេដឹងរឿងថានាយចង់រកម្តាយថ្មីឲគេមកគឺមិនមានអ្នកណាម្នាក់អាចនៅក្នុងភូមិគ្រឹះនេះលើសពីមួយអាទិត្យបានទេ ហើយក៏សុំចេញទៅដោយមិនទាមទារអ្វីទាំងអស់ ហើយអ្នកដែលនៅលើសបានពីមួយអាទិត្យនោះក៏មានសភាពមិនខុសពីខ្មោចចូលខ្លួនដូចគ្នា ដោយលឺថាមានអ្នកថ្មីចូលមកមើលថែកូនប្រុសម្ចាស់ភូមិគ្រឹះបែបនេះ នាយគ្រូពេទ្យយើងក៏ដឹងដែលថា ម្នាក់នេះក៏មុខពីអ្នកមុខៗនោះទេ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now