EP 36

377 36 24
                                    


« អឺម...ចូលរួមអបអរលោកប៉ាអ្នកម៉ាក់ផងណា » លោកគ្រូពេទ្យ ញញឹមស្រស់មកកាន់អ្នកដែលកំពុងអង្គុយធ្វើមុខមិនសូវសម ។

« លោកថាយ៉ាងនោះម៉េច? » Vegas នាយមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលឮគ្រូពេទ្យនិយាយបែបនេះ ។

« គឺ ពួកលោកបានក្លាយជាប៉ាម៉ាក់គេហើយ នេះគឺក្រហម2ឆ្នូតហើយ » លោកគ្រូពេទ្យមិនត្រឹមតែនិយាយនោះទេថែមទាំងលើកប្រដាប់តេសទឹកនោមមកបង្ហាញគេថែមទៀត ហើយអ្វីដែរពួកគេបានឃើញនៅពេលនេះគឺវាពិតជាមានក្រហម2ឆ្នូតពិតមែន ។

« Pete 😘😘» Vegas គ្រាន់តែឮបែបនេះហើយរាងក្រាស់ស្រាប់តែក្រសោបមុខតូចច្រមិចមកថើបបបូរមាត់តូចស្តើងដោយមិនក្រែងចិត្តឬគិតថានៅទីនេះក៏មានលោកគ្រូពេទ្យដែរ ។

« Vegas...បង » Pete ម្រាមដៃតូចទះដើមដៃនាយតិចៗអោយដឹងថាពេលនេះមិនមានតែពួកគេតែ2នាក់ទេ ដោយសារតែការរំភើបសប្បាយអរផងទើបនាយយើងធ្វើបែបនេះ ហើយគេប្រញាប់ស្រវ៉ារាងកាយតូចអោយមកអង្គុយក្បែរព្រមទាំងចាប់ដៃភីតមិនលែង បបូរមាត់ក៏ចង់ភ្ជាប់ស្នាមញញឹមជានិច្ច ។

« ពេលនេះខ្ញុំសុំពិនិត្យមើលសិនណា » លោកគ្រូពេទ្យក៏សប្បាយចិត្តនូវពេលដែលឃើញថាពួកគេទាំង2នាក់ចេះស្រលាញ់គ្នាបែបនេះ ដោយមិនចាំយូគាត់ក៏ចាប់ផ្តើមធ្វើការពិនិត្យអេកូតែម្តង ។ ដោយពេលនេះផងដែរភីតមានទម្ងន់បាន 4សប្តាហ៍5ថ្ងៃហើយ កូននៅក្នុងស្បូនធម្មតា សុខភាពភីតវិញក៏ល្អដូចគ្នាដែរ លោកគ្រូពេទ្យក៏បានណែនាំក្នុងការថែរក្សាគភ៌អោយបានល្អព្រោះបើតាមដានស្ថានភាពរបស់ភីតគឺវា
ពិបាក់ក្នុងរក្សាគភ៌ណាស់ វាងាយនឹងបាត់បង់ទៅវិញបើយើងមិនបានប្រុងប្រយ័ត្ននឹងការពារអោយបានល្អ ដូច្នេះគ្រូពេទ្យណែនអោយរាងតូចត្រូវសម្រាក់នៅមួយកន្លែងដោយមិនអោយដើរចុះឡើងទៅណាមកណាបានងាយៗទេ ហើយក៏ត្រូវតែអង្គុយលើរទេសរុញឬធ្វើការងារអ្វីធ្ងន់ប៉ះពាល់លើរាងកាយពួកគេ ។ ក្រោយពីមកដល់ផ្ទះវិញដំណឹងនេះត្រូវបានដឹងឮដល់អ្នកគ្រប់គ្នាតែម្តង ម្នាក់គេសប្បាយបំផុតព្រោះតែទទួលបានសមាជិកថ្មីម្នាក់ទៀតហើយ តែបើយើងមើលមួយជ្រុងទៀតនោះគឺមានមនុស្ស2នាក់ដែលអង្គុយក្បែរគ្នាធ្វើមុខស្រពោនមើលមកក្រុមអ្នកដែរសប្បាយពេលនេះ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now