Ep 16

549 53 28
                                    


នារព្រឹកព្រលឹម ពន្លឺព្រះអាទិត្យចែងចាំងដាសអស់មនុស្សគ្រប់វ័យគ្រាកាលបើផែនដីបានរំកិលមកតាមដងគន្លងនៃដំណើររបស់គោរចរនោះឯង
ទឹកសន្សើមផ្កាព្រៃស្រក់ដក់និងស្លឹកឈើមួយដំណក់ៗធ្លាក់មកដល់ដីដែលក្រាលព្រុំទៅដោយស្មៅក្រាសខៀវស្រងាត់ មេអំបៅចម្រុះពណ៍ហោះហើរប្រលែងគ្នាលេងក្រលឹងទៅវិញទៅមកប្រជុំផ្ការីកស្គុះស្គាយក្រអូបសុះសាយ ឯឃ្មុំប្រឹងក្រេបលំអងផ្កាយកមកធ្វើជាទឹកឃ្មុំផ្អែមមុតសម្រាប់ចញ្ចឹមកងពលនៃជម្រក់របស់ពួកគេនារដូវភ្លៀងធ្លាក់នារពេលខាងមុខនេះឯង ។

« អឺម...» សម្លេងគ្រហឹមដើមក.បន្លឺតិចៗដោយក្នុងអាការះហាក់ល្វើយគ្មានកម្លាំងក្នុងខ្លួនបន្តិចសោះ តែគេបានត្រឹមតែគ្រហឹមបែបនោះដោយមិនអាចបើកភ្នែកមកទទួលយកពន្លឺដែលចាំងចូលមកក្នុងបន្ទប់ធំនោះ ។

« សឺតៗ...»

« អឹម...Ven ប៉ាតូចសុំគេងបន្តិចទៀតណា អឹស...» Pete សម្លេងស្រាលបន្លឺដោយការល្វើយដ៏ដែលនោះ សមស្របនិងសម្លេងថែរថើបនៅកញ្ចឹងក.អូសចុះឡើងថើរៗ លាយឡំនិងមានអ្វីរសើបៗនៅស្បែកសទន់ម៉ដ្ធរលោងរបស់ភីតនោះធ្វើអោយរាងតូចយើងមិនអាចគេងបានលក់ស្រួយបាននោះទេ រាងតូចប្រាស់ខ្លួនដោយការឈឺចាប់នៅត្រង់តំបន់ពិសេសរបស់ខ្លួននោះ តែក៏ប្រឹងប្រាស់ខ្លួនដោយងាកមករកកូនប្រុសខ្លួននោះឯង ។

« បងគួរតែលែងអោយអូនគេងជាមួយកូន Venice ទៀតហើយ » Vegas បបូរមាត់ចងស្នាមញញឹមស្រស់ពព្រាយនារព្រឹកថ្មីមកកាន់រាងតូចទើបតែងាកមកប្រសប់និងផែនទ្រូងមាំក្រាសរបស់នាយ ដែលធ្វើឲ្យភីតដឹងថាយប់មិញគេមិនបាននឹក Vegas ដល់ថ្នាក់ដេកយល់សប្តិថាបានដេកជាមួយគ្នានោះទេ តែវាជាការពិត ហើយក៏មិនអាចកែប្រែឬត្រឡប់ក្រោយវិញបានដូចគ្នា ។ ថ្ពាល់ប៉ោងដូចផ្លែទន្លប់រលោងប្រែទៅជាមានពណ៍ផ្កា
ឈូកព្រឿងៗ ភីតព្យាយាមលាក់មុខនិងភួយដែលមានត្រឹមដើមទ្រូងដើម្បីកុំអោយរាងក្រាស់យើងដឹងថាមុននេះគេគិតថាខ្លួនបានគេងនៅជាមួយកូនប្រុសទេ តែក៏មិនអាចលាក់ជិតនិងមនុស្សពូកែសង្កេតដូចនាយយើងនេះទេ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now