EP : 32

253 33 7
                                    


        « ម៉ាក់ លោកអ៊ុំ ខ្ញុំមានរឿងចង់សុំអ្នកទាំងអស់គ្នាបានទេ » លីរ៉ាន់ បន្ទាប់ពីសប្បាយអរក្នុងការជួបជុំគ្នាវិញហើយនោះ អាហារពេលល្ងាចក៏បានរួចរាល់  ហើយនៅបន្ទប់ទទួលភ្ញៀវក៏មានជជែកគ្នាពីនេះពីនោះ រហូតឈាន់ដល់នាយក្រាស់របស់យើងធ្វើការស្នើរសុំពីចាស់ទុំតែម្តង ។

« កូនមានរឿងអ្វី ក៏និយាយមក » លោកស្រីលីលិនក៏ញញឹមតបនឹងកូនប្រុស  ដោយគ្រប់គ្នាក៏រង់ចាំស្តាប់ដែរ ។

« ខ្ញុំចង់ឲ្យអ្នកម៉ាក់នឹងលោកអ៊ុំ ធ្វើជាចាស់ទៅចូលស្តីដណ្តឹង ផុងថះ អោយខ្ញុំបានទេ » លីរ៉ាន់ នាយក៏និយាយច្បាស់ៗតែម្តងដោយមិនលាក់លៀមទៀតទេ ។

« រ៉ាន់...បងនិយាយអីនឹង ខ្ញុំជាមនុស្សប្រុសណា » ផុងថះ នាយតូចយើងក៏មានអារម្មណ៍ថាគេខ្មាស់អៀនដែរនេះនាយគិតថាគេជាមនុស្សស្រីឬ ។

« អូនជាមនុស្សប្រុសវាយ៉ាងម៉េច អូនក៏មានតម្លៃរបស់អូន អូនក៏មានកិត្តិយសរបស់អូន ហេតុអ្វីបងអោយចាស់ទុំចូលស្តីដណ្តឹងអូនមិនបាន អូនជាមនុស្សដែលបងស្រលាញ់ បងក៏ត្រូវអោយតម្លៃមនុស្សបងស្រលាញ់ដូចគ្នា »
លីរ៉ាន់ នាយក្រសោបដៃនាយតូចយ៉ាងណែន សម័យនេះទៅហើយតើនៅគិតរឿងប្រុសស្រីអ្វីទៅ សំខាន់ពួកគេស្រលាញ់គ្នាគេក៏ធ្វើតាមប្រពៃណី មិនថាតាមបែបសម័យណាក៏ដោយ អឺរ៉ុប ឬតាមបែបបច្ចឹមប្រទេស ក៏វាមិនមានអ្វីខុសឆ្គងនោះទេ ។

« មិនបានទេ ខ្ញុំមិនព្រមទេ » Vegas

« បងកើតអីទៀតហើយ » Pete

« វាស្អីឯង » លីរ៉ាន់&ផុងថះ អ្នកទាំង2ងាកមកព្រមគ្នាមើលមកនាយទាំងមិនយល់ ។

« ខ្ញុំស្រលាញ់គ្នាជាមួយ Pete ហើយមានកូនជាមួយគ្នាមុនឯងទៀត  រឿងអីឯងត្រូវមករៀបការមុនយើង បងមិនព្រមទេ » Vegas

« តែយើង ជាបងថ្លៃឯងណា យើងជាបងយើងរៀបការមុនអញ្ចឹងហើយ »
លីរ៉ាន់ នាយក៏ច្រឡោតបន្តិច ។

« តែយើងមានកូនមុនឯង » Vegas
ម្តងនេះអ្នកទាំង2ក៏ប្រកែកគ្នាយ៉ាងតឹងសសៃករ.ព្រោះម្នាក់ៗចង់រៀបការមុន ហើយម្នាថាគេជាបងគេត្រូវតែរៀបការមិនអញ្ចឹងហើយ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now