Ep : 11

567 55 21
                                    


តុធំដែលមានរៀបចំម្ហូបអាហារពេលល្ងាចយ៉ាងច្រើននៅលើតុដ៏ធំនោះដែលមានសម្រាប់សមាជិកនៅក្នុងផ្ទះនោះផងដែរ ។ តុធំមានម្ហូបយ៉ាងច្រើននិងមានទាំងទឹកក្រូចនិងស្រាថ្លៃៗបញ្ចាក់អោយដឹងថាយប់នេះគឺជាពេលវេលាដ៏ល្អវិសេសវិសាលសម្រាប់ កូនប្រុសដ៏គួរអោយស្រលាញ់នៃម្ចាស់ភូមិគ្រឹះមួយនេះឯង ។

សមាជិកដែលបានអញ្ចើញគឺមានតែអ្នកដែលនាយក្រាស់យើងបានអញ្ចើញអោយចូលរួម គឺនាយផុងថះ ផាណុប ភូរះកេត Pete ម៉ែដោះ ដែលសុទ្ធសឹងតែជាមនុស្សដែលនាយចាត់ទុកថាពួកគេសំខាន់និងជាគ្រួសារបស់នាយតាំងតែពីដើម ឯPete យើងក៏ដឹងស្រាប់ហើយថា Venice តែងតែត្រូវការនិងនៅជិតគេគ្រប់ពេល ព្រោះរាងតូចយើងតែម្នាក់ដែលបានកែប្រែនិងធ្វើឲ្យក្មេងតូចនេះមានអារម្មណ៍ល្អច្រើនៗ ។ តុធំដែលមានវត្តមាន Venice នៅអង្គុយកណ្តាលគេ ឯលោកប៉ាក៏អង្គុយខាងស្តាំដៃខ្លួន ឯ Pete និងផុងថះ អង្គុយខាងឆ្វេងដៃក្មេងតូចនិងអ្នកផ្សេងក៏អង្គុយបន្តបន្ទាន់និងនាយផុងថះនោះតែម្តង ។

« Venice រីករាយថ្ងៃកំណើតណាក្មួយសម្លាញ់ នេះជាកាដូររបស់ក្មួយណា » ផុងថះ កានប្រអប់សមល្មមមួយយកមកជូន Venice នៅក្នុងថ្ងៃកំណើតរបស់គេផងដែរ ។

« បាទ អរគុណ អ៊ុំថះ គួអោយស្រលាញ់ណាស់ » Venice ក្មេងតូចក៏ទទួលយកនៅការដូររបស់នាយក្រាស់ទាំងញញឹមដោយមានក្តីសុខ ហើយក៏មើលមុខលោកប៉ានិង Pete ដូចគ្នា ។

« បា៉ថាកូន ផ្លុំទៀនទៅ » Vegas នាយក៏និយាយទាំងមានស្នាមញញឹមបន្តិចមកកាន់កូនប្រុសរបស់ខ្លួន ។

« បាទ លោកប៉ា » Venice
បន្ទាប់ពីនិយាយរួចភ្លើងដែលបានបំភ្លឺបន្ទប់ធំនោះក៏បានរលត់ទៅដោយដៃរបស់នាយផាណុប ហើយសម្លេងដែលបន្លឺមកវិញជាមួយនិងពន្លឺភ្លើងទៀនរបស់នំខេកខាងមុខក្មេងតូច ពេលនេះ Venice គេមានអាយុ5ឆ្នាំហើយ គេកាន់តែធំជាងមុនបន្តិចទៀតហើយ ចម្រៀងថ្ងៃកំណើតក៏បន្លឺដោយសម្លេងមនុស្សដែលមាននៅជុំវិញខ្លួនគេនោះលាយឡំនិងសូរតះដៃតាមជាបទចម្រៀងផងដែរ ។

( happy birthday to you 🥰🎉🎉
Happy birthday to you 🥰🎉🎉 )
ពន្លឺភ្លើងទៀនបានរលត់បាត់បន្លឺមកវិញនៅភ្លើងអំពូលដែលបានបញ្ចាំងអោយឃើញគ្រប់គ្នាមានតែស្នាមញញឹមចងជាប់និងបបូរមាត់ តែខុសប្លែកតែនាយក្រាស់យើងគេហាក់មិនសូវជាមានស្នាមញញឹមបន្តិចនោះទេ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now