EP 27🔞

347 39 14
                                    


ពេលវេលាដែររាងតូចយើងចាប់ផ្តើមរកវិធីនិងរកច្រករត់ចេញពីទីនោះគឺវាមិនងាយដូចអ្វីគេគិតនោះទេ ដោយដើរចុះដើរឡើងស្ទើរតែសឹងជើងទៅហើយ បៀវ ក៏ដាក់គូទមកអង្គុយចុះនៅលើគ្រែរបស់ខ្លួនហើយដកដង្ហើមធំជាច្រើនលើកច្រើនសាររួចគេស្រាប់តែនឹកឃើញអ្វីមួយទើបចាប់ទាញថតតុសម្អាងខ្លួនក្បែរគ្រែនោះយកមកមើល វាគឺជាប្រអប់តូចមូលសមល្មមអាចដាក់ក្នុងហៅប៉ៅខោបាន បៀវ ក៏បើកវាយកមើលអោយច្បាស់ថាជាអោយពិតប្រាកដ ។

« ជញ្ចៀន...» រាងតូចបើកភ្នែកធំមើលមករបស់ក្នុងប្រអប់ដែលវាជាជញ្ជៀនមួយវង់ចាំត្បួងដ៏ស្រស់ស្អាតពណ៌សបែកជាប្រាក់បន្តិចពន្លឺវាស្រស់ស្អាតចាំងព្រិចៗតែម្តង មិនថាតែជាមនុស្សស្រីដែលបានឃើញហើយស្រលាញ់នោះទេសូម្បីតែ បៀវ ឃើញភ្លាមក៏ចាប់ចិត្តហើយដក់វាចេញពីប្រអប់យកមកសូកម្រាមដៃកណ្តាលគេតែម្តង ។

« ហេ៎ ...ស្អាតម្យ៉ាងដែរតើ សមនិងដៃខ្ញុំណាស់ តែថានេះជារបស់អ្នកណាទៅ ឬរបស់ប្រពន្ធគេ ហូ៊យ...មិនបានទេបើគេមកឃើញយើងពាក់នោះច្បាស់ជាដឹងមិនខានទេ ខ្ញុំនិងយកទៅដាក់កន្លែងដើមវិញ អ៊ក់...ក្បាល
ខ្ញុំៗ..ហេតុអ្វីមកឈឺនៅពេលនេះទៅវិញ អូយ ឈឺណាស់ ថ្នាំ ខ្ញុំត្រូវលេបថ្នាំសិន ...វីវរហើយថ្នាំក៏អស់ទៀត ខ្ញុំគួធ្វើយ៉ាងម៉េចទៅ យប់ក៏ជ្រៅទៀត Vegas ក៏មិននៅ ស្លាប់មិនខានទេខ្ញុំ » Build ក្រោយពាក់ជញ្ជៀនហើយក៏មានរូបភាពខ្លះៗមានមនុស្ស2នាក់កំពុងតែបំពាក់ជញ្ជៀនអោយគ្នាទៅវិញទៅមក តែស្រមោលខ្មៅព្រឹលៗនោះក៏រលាយបាត់ទៅវិញក្រោយរាងតូចដោះវាចេញយកមកដាក់ក្នុងប្រអប់ដើមហើយបោះវាចូលទៅក្នុងតុសម្អាងវិញដូចគ្នាដែរ ទើប បៀវ ប្រញាប់ទៅយកថ្នាំបំបាត់ការឈឺចាប់មកលេបតែចៃដន្យថ្នាំក៏អស់មនុស្សក៏មិននៅផ្ទះឯអ្នកបម្រើក៏គេងលក់អស់ទៀតគេមិនចង់រំខានពួកញេនោះទេ ពេលនេះបៀវ ចង់ធ្វើអ្វីក៏ពិបាក់ដែរ ក្បាលក៏កាន់តែឈឺទៀត មិនដឹងថាគួតែធ្វើអ្វី ដោយអត់ទ្រាំក្នុងការឈឺចាប់នេះបានទៀត រាងតូចដើរក្តោបក្បាលនិងទះក្បាលខ្លួនឯងខ្លាំងៗពេញបន្ទប់គេង ។

« លោកធ្វើអ្វីនឹង ហើយនេះជាស្អី » Vegas រាងតូចចេញពីបន្ទប់ទឹកក៏ប្រទះរាងក្រាស់យើងឈរកាន់កែវចរណៃនៅក្បែរមាត់បង្អួចរួចក៏សួរទាំងឆ្ងល់ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤On viuen les histories. Descobreix ara