Ep : 13

374 55 31
                                    


« បងស្អាត ហា៎ ហេតុអ្វីបានជាបងស្អាតឯង ស្អាតយ៉ាងនេះ មើលចុះដៃបងទន់រលោង ស្បែកក៏ភ្លឺថ្លា សាច់មុខបងវិញក៏កាន់តែទន់ល្មើយទៀត បើបានប៉ះបន្តិចមិនដឹងជាល្អយ៉ាងម៉េចទេ » ខៃ ក្មេងតូចពូកែវូហាសាប់ និយាយឆ្លើយឆ្លងទៅកាន់អ្នកដែលកំពុងតែអង្គុយមើលទៅផ្កាស្រស់ស្អាតនាពេលព្រឹកព្រលឹមនៅឯលើភ្នំ មិនត្រឹមតែផ្កាទេ សូម្បីតែសម្រស់ធម្មជាតិក៏ស្រស់ស្អាតដែរ ដោយមិនអាចបរិយាបាននោះទេ ទាំងត្រជាក់ភ្នែកត្រជាក់ចិត្តមើលទៅវាកាន់តែបន្ថែមរស់ជាតិនៃជីវិតរបស់គេអោយស្រស់ស្រាយមួយកម្រិតទៀតពិតមែន ។ ផ្ទៃមុខម៉ដ្ឋរលោងប្រែទៅជាក្រហមព្រឿងៗដោយសារតែអៀននូវពាក្យសម្តីរបស់អាច្រម៉កម្នាក់នេះទៅវិញ ។

« អឹម....»

« ហា៎ស...ល...» Pete

« វាមិនត្រឹមតែទន់នោះទេថែមទាំងក្រអូបទៀតផង ដឹងទេអាល្អិត » Vegas ព្រះអើយ នេះទាំងព្រឹកព្រលឹមតែម្តង មិនខ្មាស់ធម្មជាតិឬក្មេងតូចនៅក្បែរនេះទេអី គិតទៅសញ្ជាតិញៀននៃមនុស្សប្រុសដែលធ្លាប់តែឆ្មក់គេបាននោះ នាយក្រាស់ក៏នៅតែឆ្មក់បានដដែល ស្នាមថើបថ្ពាល់ទន់រលោងដូចជាសាច់កូនង៉ែតនោះត្រូវបាន Vegas លួចយកទៅទាំងព្រឹកមិនក្រែងអ្នកជាម្ចាស់នោះឡើយ ។ មិនថាតែ Pete ដែលមានការភ្ញាក់ផ្អើលចំពោះវត្តមាននាយក្រាស់នោះទេសូម្បីតែខៃក៏មិនទាំងដឹងថាគេមកតាំងតែពីពេលណាដូចគ្នា តែក៏ល្អដែលណា ព្រោះខៃបានឃើញច្បាស់ថាបងស្អាតរបស់ខ្លួនពេលអៀនពិតជាស្អាតមួយកម្រិតទៀត ហើយអ្នកដែលបានថើបគេហើយនោះក៏នៅតែសូកសៀតពាក្យពេចន៍ឌឺដងអោយក្មេងប្រុសតូចបានដឹងទៀត ។

« ពិតមែនឬលោកពូ បើអញ្ចឹងខ្ញុំសុំថើបបងស្អាតបន្តិចមក » ខៃ ហេតុតែជាក្មេងមិនយល់ការនោះ ម្យ៉ាងដោយចិត្តគេខ្នក់ខ្នាញ់និងថ្ពាល់ក្រពុំរបស់រាងតូចដែល ក៏កើតចិត្តចង់ប៉ះពាល់ដូចដែលរាងក្រាស់យើងធ្វើបែបនេះ ។

« មិនបាន...» មួយប្រយោគស្របគ្នារវាង VegasនិងPete បន្លឺអោយដឹងច្បាស់ណាស់ថា ភីតមិនមែនសម្រាប់អ្នកណាចង់បានចង់ប៉ះ បានតាមចិត្តនោះទេ ហើយសម្រាប់ភីតវិញ គេក៏មិនមែនចិត្តងាយអោយតែអ្នកណាចង់បានគេ រាងតូចព្រមឯណាអាចនិយាយបានម្យ៉ាងទៀតគឺថា របស់មានម្ចាស់កុំផ្តេសផ្តាស ព្រោះVegas តែខឹងហើយអត់ស្គាល់ថាអ្នកណាជាអ្នកណីទេ តែហ៊ានប៉ះពាល់លូកលាន់របស់នាយគឺបើមិនស្លាប់ក៏ពិកាដែរ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now