Ep 02

425 56 30
                                    

     ទោចក្រយានយន្តជើង4បានចរយាត្រាតាមដងផ្លូវដ៏សែនវែងឆ្ងាយ ឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ពីកន្លែងមួយទៅកន្លែង ដោយមានអ្នកដំណើរខ្លះចុះត្រឹមគោលដៅនឹងមានអ្នកខ្លះក៏ធ្វើដំណើរឡើងទៅជាបន្តបន្ទាប់ជាហូរហែរ ។  សម្លេងអើងកងពីអ្នករួមដំណើរនៅក្នុងរថយន្តជាមួយគ្នានោះដោយការសន្ទនាគ្នាទុកថាជាការរាក់ទាក់រាប់អានគ្នាទៅវិញទៅមក ដោយហេតុថាវាជានិស្ស័យដែលបានមកជួបគ្នាយល់ចិត្តគ្នានិយាយពីនេះពីនោះ តែចម្លែកអីតែក្មេងប្រុសវ័យជំទង់យើងដែលដាក់មុខមកតាមកញ្ចក់បង្អួចរថយន្តពាក់មុខ
ស្រងោងស្រងាត់មិនស្រដីអ្វីមួយមា៉ត់តាំងតែពីឡើយលើរថយន្តរហូតមក ។
   អារម្មណ៍ដែលអណ្តែតអណ្តូងបានហោះហើរមិនដឹងថាទៅដល់ណាកន្លែងណានោះឡើយ យូៗក៏បង្ហើរខ្យល់ដង្ហើមធំមួយឃូស ដើម្បីកំចាយអារម្មណ៍ដែលសោកសៅនៅក្នុងចិត្ត ។
   ងឺត...សម្លេងចាប់ហ្វ្រាំងបានបឈ្ឈប់ចលនានៅទ្រឹងមួយកន្លែង ដែលធ្វើអោយអ្នកកំពុងតែផ្តោតអារម្មណ៍អន្លង់អន្លូងនោះទប់ខ្លួនមិនជាប់ជ្រុលទៅបុកនឹងកៅអីខាងមុខរបស់គេ ពេលនោះហើយទើបម្ចាស់ខ្លួនគេដឹងថានៅក្នុងរថយន្តគឺអស់អ្នកធ្វើដំណើរជាមួយហើយមានតែគេម្នាក់តែប៉ុណ្ណោះ  ។  កែវភ្នែកខ្មៅក្រឹបរេរកមើលនៅខាងក្រៅកញ្ចក់ថ្លានោះទើបគេដឹងថាគោលដៅដែលខ្លួនមករកនោះគឺគេមកដល់ហើយ  ជើងតូចញ័រតិចៗក្នុងដៃមានអោបបង្វេចតូចមួយជាប់នឹងខ្លួនមិនលែង ក្មេងប្រុសតូចយើងក៏មើលទៅទ្វារបង់ដែលសងខ្ពស់មានលាបថ្នាំពណ៌ពង់មាន់ចាស់បន្តិច ។

    ទឺង...សម្លេងចុចកណ្តឹងក៏បានបន្លឺឡើងទៅកាន់អ្នកដែលនៅខាងក្នុងបានដឹងថាពេលនេះគឺមានភ្ញៀវដែលឈររង់ចាំការទទួលស្វាគមន៍អ្នកដែលនៅខាងក្រៅ ទ្វារបង់ក៏បានរបើកឡើយដោយឲឃើញមនុស្សចំណាស់ម្នាក់ដែលមានវ័យប្រហែលជា60ឆ្នាំផ្លាយ ក្នុងសម្លៀកបំពាក់ សំពត់ខ្មៅត្រឹមក.ជើងនិងអាវស មានផ្កាចាក់ដែលជាអាវមនុស្សចាស់ៗគាត់តែងតែចូលចិត្តពាក់ទៅតាមវ័យរបស់គាត់ ។

    « ចូលមកខាងក្នុងមក » សម្លេងស្អកៗបន្តិចក៏បានកាត់ផ្តាច់អារម្មណ៍ក្មេងប្រុសដែលឈរអោបបង្វេចតូចជាប់មិនលែង ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now