Ep 04

492 51 41
                                    

     « ម៉ែដោះៗៗ...»

    « អ្នកប្រុសតូច ប្រយ័ត្នផង ប្រយ័ត្នធ្លាក់ណា អ្នកប្រុសតូចៗ » នាងអាំ

    « ម៉ែដោះ ឯណាបងPete បងPete យ៉ាងម៉េចហើយ » Venice សម្លេងតូចច្រឡឹងស្រែកឡើងខ្ទរខ្ទារពេញភូមិគ្រឹះទាំងមូលនារព្រឹកព្រលឹមតែម្តង ដែលជាសម្លេងរបស់កូនរាងសីយើងនេះ ដោយក្រោបតាំងតែពីព្រលឹមដោយមិនចាំមានអ្នកណាដាសគេ ហើយគ្រាន់តែដឹងខ្លួនភ្លាមក៏ស្រែករកមនុស្សដែលបានពាក់លីកម្មដើម្បីខ្លួនកាលពីម្សិលមិញនេះ ។

    « អ្នកប្រុសតូច ហេតុអីក៏ស្រែកលឺខ្លាំងយ៉ាងនេះ បើលោកប្រុសលឺនោះនិងត្រូវជាមិនខាន់ទេ » ម៉ែដោះ ក៏ទើបតែលើកម្ហូបមកដាក់លើតុអាហារហើយងាកមកនិយាយតិចៗជាមួយអ្នកប្រុសតូចរបស់ខ្លួន ។

    « ម៉ែដោះ បង Pete គាត់យ៉ាងម៉េចហើយ ខ្ញុំទៅមើលគាត់បានទេ » Venice ដែលធ្លាប់ជាក្មេងមិននិយាយច្រើនហើយក៏មិនធ្លាប់ខ្វល់និងអ្នកណា តែពេលនេះ Pete ជាមនុស្សដែលធ្វើឲចិត្តរង្គោះរង្គើរ បារម្ភពីសុខទុកគេណាស់ ។

    « បងPete  អ្នកប្រុសមិនអីទេ ពេលនេះគេសម្រាក់នៅក្នុងបន្ទប់គេ អ្នកប្រុសតូចកុំបារម្ភអីណា » ម៉ែដោះ ក៏បានបញ្ជាក់អោយកាន់តែច្បាស់មកក្មេងតូចដែលប្តូរចារឹកម្នាក់នេះផងដែរ ។

    « ខ្ញុំទៅបញ្ចុកបបរអោយបង Peteណា » Venice គេក៏នៅតែរឹង
ចចេះចង់មើលថែអ្នកដែលបានធ្វើល្អដល់ខ្លួនវិញដូចគ្នា ។

    « មិនបានទេអ្នកប្រុស បើលោកប្រុសដឹងច្បាស់ជាត្រូវមាត់ទៀតហើយ » ម៉ែដោះ ក៏បានបដិសេដ ដោយមិនចង់ឲអ្នកដែលជាប៉ាខឹងម្តងទៀតឡើយ ។

    « បង Pete គាត់លះបង់ដើម្បីខ្ញុំច្រើនណាស់ គ្រាន់តែប៉ុននេះ វាមិនស្មើរនិងគាត់នោះទេ ម៉ោះ...» Venice មិនចាំយូក៏ដឹកដៃម៉ែដោះដើរសំដៅទៅបន្ទប់របស់អ្នកដែលខ្លួនចង់ជួបនៅពេលនេះ ។

      « បង Pete បងយ៉ាងម៉េចហើយ បានធូទេ » Venice សម្លេងតូចស្រាលប្រកបដោយក្តីព្រួយបារម្ភ ពីមនុស្សដែលដេកស្តូកស្តឹងនៅលើគ្រែទាំងបើកភ្នែកមើលរាងតូចតែមួយព្រិមៗ ។

    « អ្នកប្រុសតូច ខ្ញុំមិនអីទេ អ្នកប្រុសតូចចូលមកធ្វើអី ក្នុងបន្ទប់អ្នកបម្រើបែបនេះ » Pete ថ្វេយថាគេឈឺរាងកាយក៏ពិតមែន តែនូវតែបារម្ភពីក្មេងម្នាក់នេះជាងខ្លួន បើអ្នកដែលជាប៉ារបស់គេដឹងថានាមជាចៅហ្វាយចូលមកក្នុងបន្ទប់អ្នកបម្រើដូចជាពួកគេនេះដឹងតែត្រូវមាត់ទាំងអស់គ្នាមិនខាននោះទេ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now