EP : 09🔞

659 57 16
                                    

2ថ្ងៃបន្ទាប់ដែលVegasមិនៅ

« ផាំង...»

« Pete កើតអ្វីនិង មានត្រូវអ្វីទេ » នាងអាំ

« មិន..មិនអីទេបងអាំ គឺខ្ញុំមិនប្រយ័ត្នដៃទើបធ្វើឲ្យថូផ្កាធ្លាក់បែក ចាំខ្ញុំទៅយកអំបោះមកសំអាតសិន អុ... » Pete ប្រញាប់ដើរចេញទៅទាំងមិនបានប្រយ័ត្នក៏ដើរជាន់អំបែងថូផ្កានោះទើបធ្វើឲមានឈាមហូតមក ។

« មិនអីទេ ចាំបងជាអ្នកសម្អាត Pete មកនេះមកបងលាងរបួសអោយ ឯងមិនស្រួលខ្លួនមែនទេ បើមិនស្រួលខ្លួនអាចសម្រាក់ទៅ លោកប្រុសក៏មិនទន់មកវិញដែរ » នាងអាំ ដែលមើលឃើញថាមួយរយះនេះ Pete គេហាក់ដូចជាមិនមានអារម្មណ៍នៅក្នុងខ្លួននោះទេតាំងពីថ្ងៃដែលលោកប្រុសគេចេញទៅ រហូតមកដល់ពេលនេះ ថាហើយនាងអាំក៏គ្រារាងតូចទៅអង្គុយនៅសាឡុងហើយក៏ធ្វើការលាងរបួសអោយបានត្រឹមត្រូវទើបគេក៏និយាយសួរនាំ ថាតើរាងតូចយើងមានអ្វីដែលឬអត់ ឬក៏នឹកអ្នកផ្ទះ ឬមួយគេឈឺហើយមិនហា៊នឈប់សម្រាក់ព្រោះខ្លាចចៅហ្វាយនាយស្តីបន្ទោរអោយខ្លួនទៅ ។

« អត់អីទេបងអាំ ប្រហែលខ្ញុំទើបតែក្រោបពីឈឺហើយមើលទៅ កុំបារម្ភអីណាបង » Pete ញញឹមដោយភាពស្ងប់ស្ងាត់ដោយមិនចង់អោយអ្នកណាមកដឹងពីទុកបញ្ហាររបស់ខ្លួននោះទេ តែបើថាគេមានទុកកង្វល់អ្វីនោះក៏ដូចជាមិនមាននោះទេ ព្រោះម្តាយក៏ទើបតែដឹងពីសុខទុកគាត់ដូចគ្នាថាគាត់និងប្អូនគឺសុខសប្បាយទេ ហើយបើនិយាយពីចៅហ្វាយនាយវិញក៏គេមានអារម្មណ៍ល្អដែលពេលនាយមិននៅផ្ទះ ព្រោះមិនត្រូវខ្លាចក្រខ្សែរភ្នែកកំណាចនោះទេ តែគេនៅធុញនិងលោកគ្រូពេទ្យសង្ហាររបស់យើងដែលតែងតែមករំខានគេគ្មានលួសមួយថ្ងៃណានោះទេ ស្របនិងរាងក្រាស់យើងមិននៅផ្ទះទៀតបានឡេសថាមកជួយមើលកូនប្រុស Vegas ទាំងដែលគេមុននិងចេញទៅរៀបចំកូនចៅរួចហើយនោះ ។

« Pete Pete ខ្ញុំមានរបស់មកផ... Pete កើតអ្វីនិង » នាយកម្លោះពេទ្យសង្ហារមុខព្រានដែលគ្រាន់តែបញ្ឈប់រថយន្តរបស់ខ្លួនដើរចូលមកក្នុងផ្ទះដ៏ធំនោះ ទាំងក្តីសប្បាយរីករាយព្រោះគេបានមកជួបមនុស្សជាទីស្រលាញ់ទៀតហើយ តែក្រោមរូបភាពដែលនាយបានឃើញហើយគេក៏ហាក់ស្រលះឡាំងកាំងបន្តិចធ្វើឲនាយទុចដំណើរ ហើយក៏ប្រញាប់ដើរចូលទៅរករាងកាយតូចដែលជើងគេមានរុំរបួសជាស្រាចនោះ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now