EP 17 🔞

519 44 34
                                    


« Vegas បង...» Pete

« Pete កុំបារម្ភអី មានបងនៅទីនេះហើយណា ហឹស...» Vegas

« លោកសូមអញ្ចឹងចូលមកខាងក្នុងមក » អ្នកគ្រូពេទ្យ  នៅខាងមុខបន្ទប់អេកូដែលមានអ្នកអង្គុយរង់ចាំនៅការពិនិត្យមើលអំពីជំងឺនិងបញ្ហាសុខភាព រួមមានទាំងនាយកម្លោះរបស់ពួកយើងទាំង2នាក់ផងដែរ  ដែលជាធម្មតា Vegas មិនត្រូវបានទទួលការរង់ចាំរួមនិងអ្នកផ្សេងបែបនេះទេ តែជាការស្នើរសុំពីមនុស្សជាទីស្រលាញ់របស់ខ្លួនដោយមិនចង់ឲ្យមានការប៉ះពាល់ពេលវេលារបស់អ្នកដ៏ទៃដែលរង់ចាំ ទើបពួកគេត្រូវមកអង្គុយរង់ចាំទម្រាំដល់លេខរៀងរបស់ខ្លួន តែវាក៏មិនមានការភ្ញាក់ផ្អើលអ្វីទេដែលពួកគេជាមនុស្សប្រុសមកពិនិត្យសុខភាពឬក៏អេកូនោះព្រោះសម័យនេះទៅហើយបើមិនអាចមានកូនដោយខ្លួនឯងបានក៏ពួកគេមកពិភាក្សារឿងការយកកូនដោយតាមបែបវិធីវិជ្ជាស្រ្តាស  ។ ភីតមានអារម្មណ៍ថាគេកំពុងស្តិតនៅក្រោមក្រខ្សែរភ្នែកជាច្រើនគូដែលសម្លឹងមើលមកខ្លួន ទាំងមិនមានពាក្យអាក្រក់មកលើគេនោះទេ រាងក្រាស់ដោយបានលឺអ្នកគ្រូពេទ្យអញ្ចើញពួកគេអោយចូលទៅខាងក្នុងហើយនោះ នាយក្រាស់ក៏ស្រវាក្រសោបដៃតូចអោយក្រោបមកតាមខ្លួនតិចៗដោយជាការប្រុងប្រយ័ត្នពីសុវត្តិភាពភរិយាជាចម្បង ។

« តើលោកមានអាការះយ៉ាងម៉េចដែរ ?» អ្នកគ្រូ ដែលមានវត្តមាននៅក្នុងបន្ទប់រួមជាមួយពួកគេនោះក៏បានចោទសួរទៅរាងតូចដែលអង្គុយធ្វើមុខភ័យៗ ។

« គឺ...មួយរយះខ្ញុំមានអារម្មណ៍ថាអស់កម្លាំង រកតែចង់ក្អួតហើយក៏មិនសូវជាចង់ញាំអាហារនោះទេជាពិសេសគឺបាយតែម្តង » Pete តបទៅនិងអ្នកគ្រូពេទ្យទៅតាមតែអ្វីដែលគេកំពុងតែជួបនៅពេលនេះ ។

« ពេលរួមដំណេកជាមួយគ្នា តើមានការពារឬក៏ប្រើស្រមោលការពារទេ ? » អ្នកគ្រូពេទ្យ

« អត់ទេ » Vegas

« បើអញ្ចឹងខ្ញុំសូមពិនិត្យមើលសិនហើយ ដើម្បីអោយបានច្បាស់ជាងនេះ សូមលោកអញ្ចើញទៅគេងលើគ្រែ ច៎ា » អ្នកគ្រូពេទ្យ

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now