EP : 22

246 40 33
                                    

2ឆ្នាំក្រោយ

អស់រយៈពេល2ឆ្នាំកន្លងផុតទៅការស្វែងរកភីតយើងគឺមិនមានដំណឹងអ្វីទាំងអស់ មិនថាក្នុងនិងក្រៅប្រទេសនោះទេដែលមិនមានឈ្មោះភីតធ្វើការហោះហើរឆ្លងទៅក្រៅប្រទេសនោះទេ ឬក៏មានអ្នកស្រដៀងៗនិងភីតដូចគ្នាដែរ ។

ចំណែករាងក្រាស់យើងពេលនេះក៏វិលទៅរកសភាពដើមគឺដូចពេលដែលភីតមិនមានវត្តមានចូលមកក្នុងជីវិតរបស់ខ្លួន ហើយនាយតែងខឹងសម្បារពេលខ្លះដែលកូនប្រុសតែងតែយំសួររកប៉ាតូច
របស់ខ្លួន ទាំងស្រែកខ្លាំងៗហើយហ៊ានទាំងលើកដៃវៃកូនប្រុសខ្លួនដោយមិនអាចទប់ចិត្តបាន ។

នាយប្រែក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតដែលកំណាចឃោឃៅជាងមុនឆ្ងាយណាស់ អោយតែអ្នកណាធ្វើអ្វីមិនត្រូវចិត្តនាយ បើមិនស្លាប់ទុកថាជាបុណ្យរបស់ពួកគេណាស់ទៅហើយ ពេលខ្លះ Venice មិនហ៊ានទាំងមើលមុខនាយឬសួរនាំអ្វីទេ ចេញពីរៀនក៏ចូលបន្ទប់ខ្លួនបាត់ៗ ហើយរាល់យប់គឺនាយក្រាស់តែងតែស្រវឹងជោគជាំ ស្រែកហៅរកតែភីត បើទោះពេលវេលាបានកន្លងផុតទៅ2ឆ្នាំហើយក៏ដោយ តែក្នុងចិត្តនាយនៅតែដក់ដាមជាប់ឈ្មោះភីតមិនប្រែ ហើយដំណឹងរបស់
វ៉ូរា៉ន់ក៏មិនមានអ្វីអោយជាកត់សំគាល់នោះទេ Jonathan ក៏បានផ្លាស់ប្តូរមកនៅក្នុងប្រទេសវិញដោយជាការងាយស្រួលក្នុងការមើលខុសត្រូវប្អូនប្រុសនិងមុខជំនួយខ្លះផងដែរ ។

Vegas រាល់យប់នាយតែងតែស្រវឹងណាប តែពេលថ្ងៃនាយមិនដែលចោលការងារមើលខុសត្រូវក្រុមហ៊ុនឬក៏ធ្វើឲ្យមុខជំនួញនាយឲ្យធ្លាក់ចុះនោះទេ បើទោះក្នុងចិត្តនាយវាពិបាក់វេទនាក៏ដោយចុះ ។

« អឹម...វូ៉...» សម្លេងស្រាលស្រទន់ត្រជាក់ចិត្តបន្លឺមកកាន់ម្ចាស់ដៃដែលសូកមកក្រសោបរាងកាយតូចដែលកំពុងមើលទៅទេសភាពខាងក្រៅតាមកញ្ចក់បង្អួច នៃប្រទេសកូរ៉េខាងត្បូងទីក្រុងសេអ៊ូ ដោយពេលនេះគឺជារដូវធ្លាក់ព្រឹលមកផងដែរ ។ ដុំព្រឹលសម្លីសៗក៏ធ្លាក់ចុះមកដោយមានមនុស្សម្នារខ្លះបានរត់មកលេងដុំព្រឹកនោះផងដែរ អ្នកក៏ខ្លះពូនវាជាដុំៗមកគប់គ្នាលេងសប្បាយតាមចិត្តចង់របស់ពួកគេ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now