EP : 28

323 42 10
                                    


« បងស្រលាញ់អូនណា Pete ប្រពន្ធសម្លាញ់ » Vegas

«អូនក៏ស្រលាញ់បងដូចគ្នា Vegas » Pete

« Ve Vegas ...» Pete

« Pete..អូនៗ...កើតអី ហេតុអ្វីអូនយំ Pete បងសុំទោសណា បងៗ...» Vegas

« Vegas...ហឹកៗ...» Pete

« Pete អូន...អូនមានរឿងប្រាប់បងមក » Vegas
ប្រយោគសន្ទនាកាលពីមុនបានឮរំពងក្នុងខួរក្បាលរាងតូចដែរធ្វើឲ្យកែវភ្នែកមូលក្រឡង់រលិងរលោងទឹកភ្នែក
ភីតប្រឹងសម្លឹងមើលមុខនាយទាំងក្តីរំភើប ដោយឃើញបែបនេះក្នុងរាងក្រាស់ស្រវាទាញរាងតូចយកមកអោបនិងប្រអប់ទ្រូងគេដោយដឹងថានាយពិតជាធ្វើរឿងមិនគប្បីលើភីតទាំងម្ចាស់ខ្លួនមិនទាន់ទាំងមានការចងចាំវិញផង ម្យ៉ាងគេគិតថាប្រហែលរាងតូចយើងមិនអាចទទួលយកបាននៅរឿងនេះភ្លាមៗទៀត ។

« Vegas អូននឹកបងខ្លាំងណាស់
ហឹកៗ... Vegas. Vegas អូន ...អូនចាំបងបានហើយ ហឹកៗ..» Pete

« Pete អូន..អូននិយាយថាយ៉ាងម៉េច បងស្តាប់មិន...អឹម...» Vegas រាងតូចរុញនាយក្រាស់ចេញបន្តិចហើយក៏និយាយទាំងទឹកភ្នែកមកកាន់នាយម្តងទៀត ដោយវាស្ទើរតែមិនគួអោយជឿនិងត្រចៀកនោះទេ អាចថាគ្រែងគេស្តាប់ច្រឡំឬវាជាការពិត ឬភីតចង់លេងសើចនិងខ្លួន ឯរាងតូចក៏មិនដឹងថាគួនិយាយបែបណានៅពេលនេះ គេបានត្រឹមតែក្រសោបមុខនាយហើយថើបបបូរមាត់រាងក្រាស់ដោយក្តីថ្នាក់ថ្នមដោយក្តីនឹករលឹកអោយនាយដឹងពីទំហំចិត្តរបស់ខ្លួននៅពេលនេះ ។

« អូនមិននិយាយលេង ប្តីសម្លាញ់ អូននឹកបងខ្លាំងណាស់ Vegas » Pete រាងតូចអោបរាងកាយក្រាស់យ៉ាងណែនធ្វើឲ្យអ្នករង់ចាំពេលវេលាមួយនេះវាពិតជារំភើបស្ទើរតែស្រែកប្រាប់ពិភពលោកមួយនេះអោយដឹងទៅហើយ ។

« Pete បង អឹមមមមម ហ្ហឺស...បងមិនហ៊ានគិតទេថាអូននិងចងចាំមកវិញបានបែបនេះទេ » Vegas ទឹកភ្នែកហូរចុះកាត់ផែនថ្ពាល់មាំដោយមិនខ្មាស់ នាយឱនថើបបបូរមាត់ក្រពុំម្តងហើយម្តងទៀត វាស្ទើរតែមិនជឿនោះទេថាគេអាចបានជួបមនុស្សជាទីស្រលាញ់ មនុស្សតែម្នាក់ដែលនាយផ្ញើរជីវិតនិងគេ ហើយក៏មិនដែលហ៊ានទាំងគិតដែរថាគេនិងចងចាំគ្រប់យ៉ាងមកវិញនូវពេលភ្លាមៗបែបនេះទេ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now