EP : 35

253 32 4
                                    


   « Vegas Vegas Vegas....នេះបងមិនឮអូនហៅបងទេឬ » Pete រាងតូចចេញពីផ្ទះបាយឈរជ្រែងចង្កេះដៃម្ខាងកាន់វែកឆា ទាំងមុននេះគេហៅនាយម្តងជា2ដងហើយតែមិននាយតបសោះ ។

« បាទ ...អូនមានការអ្វីឬ?  » Vegas  នាយស្ទុះក្រោបចេញពីសាឡុងមើលមកប្រពន្ធខ្លួនទាំងហាក់ដូចជាគ្មានរឿងអ្វី ។

« នេះ បងនាំកូនៗលេងហ្គេមទៀតហើយឬ អូនប្រាប់ប៉ុន្មានដងហើយថាកុំនាំកូនលេងហ្គេម Venice កិច្ចការសាលាកូនធ្វើរួចហើយឬនៅ ហើយ Wennis ក៏ដូចគ្នា ដល់ម៉ោងគេងហើយហេតុអីមិនទៅគេ » Pete អាចថាមកពីធ្វើការផ្ទះហត់ហើយត្រូវមកហត់មាត់ទៀត រាងតូចដោយអត់ទ្រាំនឹងរឿងដដែលៗត្រូវនិយាយទាំងប៉ាទាំងកូន ទើបគេសុំប្រើសម្តី
ធ្ងន់ៗហើយ ។

« បងទើបតែលេងតើ » Vegas

« បន្តិចទៀតកូនទៅធ្វើហើយ ប៉ាតូច » Venice

« កូនមិនទាន់ងងុយផងប៉ាតូច » Wennis
ម្នាក់ៗឆ្លើយដោះសាររៀងៗខ្លួនទាំងមិនគិតថាពេលនេះអ្នកជាប្រពន្ធអ្នកជាម្តាយកំពុងតែខឹងឆេះឆួលក្នុងចិត្តខ្លាំងប៉ុន្មាននោះទេ ។

« ពេលនេះគ្មានអ្នកណាស្តាប់ខ្ញុំទេឬ បានណា លោក Vegas Lydenl Venice Lydenl Wennis Lydenl  ឆាប់រៀបចំខោអាវចេញពីផ្ទះខ្ញុំភ្លាម » Pete ការអត់ធ្មត់របស់មនុស្សយើងគឺមានដែនកំណត់ ម្តងនេះភីតលែងខ្វល់គិតច្រើនទៀតហើយ ហៅឈ្មោះ
នាយៗទាំង3ដោយឈ្មោះពេញតួត្រកូលតែម្តង តែគ្រាន់តែភីតបិតភ្នែក
ហៅឈ្មាះពួកគេខ្លាំងៗ ម្នាក់ៗក៏ចែកជើងគ្នាបាត់អស់ Venice ក៏រត់ទៅបន្ទប់យកកិច្ចការសាលាមកធ្វើ  ឯVegas នាយក៏ប្រញាប់ទៅរៀបចំធ្វើម្ហូបបន្ត ចំណែក Wennis ដោយគេនៅក្មេងដៃជើងមិនសូវរហ័សដូចគេនោះ ក្មេងតូចប្រាស់ខ្លួនគេងលើសាឡុងនឹងធ្វើជា
ថ្ងាបហំមៗបិតភ្នែកគេងលក់បាត់ ។
រាងតូចដល់តែឃើញកូនពៅគេធ្វើបែបនេះក្នុងចិត្តអត់ទ្រាំអស់សំណើចមិនបាន នៅក្មេងទេតែក៏ចេះរកឡេះដោះខ្លួនអោយបានដែរ នេះគ្មានចេះមកពីណាក្រៅពីលោកប៉ាគេទេ ។

« បើខ្លាមិនចូលខ្លួនមិនខ្លាចទេ
ម្នាក់ៗ ...បិតភ្នែកគេង » Pete

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now