EP :21

258 47 24
                                    


 

  « Vegas ថ្ងៃនេះទៅក្រុមហ៊ុនមែនទេ ? » Pete រាងតូចបើកទ្វាបន្ទប់គេងចូលមក ដោយឃើញថារាងក្រាស់កំពុងតែលើកអាវក្រៅមកសូកនិងរៀបចំក.អាវទៀតផង ។

« បាទ បងទៅប្រហែល1ម៉ោងអីទេ បងនិងមកវិញហើយ ជប់ ...មើលថែខ្លួនផងដឹងទេ » Vegas  រាងក្រាស់តបដោយស្នាមញញឹមមកកាន់រាងតូចដែលមើលមកនាយទាំងទឹកមុខមិនសូវសម ទើបនាយថើបថ្ងាសតូចដោយការលួងលោម ។

« បាទ អូនដឹងហើយ បងទៅៗ អូនមិនអីទេ » Pete សម្លេងស្រាលតបដោយការយល់ន័យថានាយក្រាស់ម្នាក់នេះមិនងាយទុកឲ្យខ្លួននៅម្នាក់ឯងយូនោះទេ ។ ចប់ប្រយោគហើយ Vegas នាយក៏ថើបថ្ពាល់របស់ភីតមួយដង្ហើមទៀតហើយក៏ចុះមកខាងក្រោម ដោយឆាប់ទៅហើយក៏ឆាប់មកវិញដូចគ្នា ដោយសារថ្ងៃនេះជាពេលដែលនាយត្រូវបិតឯកសារសរុបបញ្ជីទើបនាយត្រូវតែទៅក្រុមហ៊ុនដោយខានមិនបាន ។
បន្ទាប់ពីរាងក្រាស់ចេញទៅធ្វើការហើយ ភីតក៏បានត្រឹមតែសំងំគេង និងធ្វើនេះនោះនៅក្នុងបន្ទប់គេងតែម្នាក់ឯង  ពេលខ្លះភីតក៏មើលទូរទស្សន៍  អង្គុយចាក់អាវទុកសម្រាប់កូនតូចរបស់ខ្លួនដោយនៅមិនសល់ប៉ុន្មានថ្ងៃទៀតគឺដល់ថ្ងៃគេសម្រាលហើយ  បើតាមធម្មតានាយក្រាស់គឺត្រូវនាំរាងតូចទៅជាមួយហើយ តែមកពីភីតជិតគ្រប់ខែផងពិបាកក្នុងការនាំដើរទៅខាងក្រៅ ម្យ៉ាងនាយទៅក៏មិនប្រើពេលយូផងដែរទើបនាយមិនបាននាំភីតទៅជាមួយ ។

« ហ៉ឹម! ...ហេតុអ្វីក៏យូយ៉ាងណានេះ  ដូចជាចង់ញាំអ្វីជូរៗ...តែក៏មានអារម្មណ៍ថាដូចជាចុកជើងណាស់ ហ៊ើ ...ហេតុអ្វីក៏អ្នកមានទម្ងន់ក៏ពិបាក់យ៉ាងនេះ  ទៅណាក៏មិនស្រួល  ធ្វើអ្វីក៏មិនបានដូចចិត្ត នេះកូនក្នុងពោះតែមួយ ចុះទម្រាំដូចគេមានម្តង2 3ទៀត ដូចVegas ចង់បានទៀតនោះ ខ្ញុំប្រហែលស្លាប់មិនខាន់ទេ អ៊ូយ... ប៉ាតូចនិយាយលេងទេកូន ប៉ាតូចដឹងថាកូនចង់ឃើញពន្លឺព្រះអាទិត្យហើយ មិនប៉ុន្មានថ្ងៃទៀតទេ  ពួកយើងនិងបានជូបគ្នាហើយណា  កូនដឹងទេថាលោកប៉ាកូននេះពិតជាហត់ណាស់តាំងតែពីមានកូនមក ហើយលោកប៉ាក៏ស្រលាញ់កូនមិនចាញ់ប៉ាតូចទេណា  » Pete ដោយអង្គុយសុខៗក៏ស្រាប់តែនឹកឃើញថាចង់ញាំម្ជូរតែក៏ខ្ចិល ស្របនិងកូននៅក្នុងផ្ទៃរបស់ខ្លួនក៏ធាក់ដោយមិនសំចៃដៃ នេះប្រហែលជាគេចង់ប្រាប់ថាគេក៏ចង់ញាំអីដែលជូរៗដែរហើយមើលទៅ ។ ភីតយកដៃមកអង្អែលថ្នមៗលើពោះរបស់ខ្លួនហើយក៏និយាយលេងជាមួយកូននិងរៀបរាប់ពីលោកប៉ារបស់គេទៀតផង ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now