EP : 19

381 47 35
                                    


« តុកៗ...» សម្លេងគោះទ្វាបន្ទប់នៅជន់ទី3ដែលជាបន្ទប់ធំសម្រាប់លោក LyDakov បានមកស្នាក់នៅទីនេះម្តងម្កាល ។

« ចូលមក » លោក LyDakov

« លោកអ៊ុំមិនទាន់សម្រាន់ទេឬ » Vegas រាងក្រាស់ដើរចូលមកខាងក្នុងបន្ទប់តែក៏មានរាងតូចដើរចូលមកជាមួយគ្នាផងដែរ ។

« ហ៉ឺម...គឺនៅទេ ហើយនេះពួកឯងមានការអ្វីដែរ » លោកLyDakov បុរសវ័យចំណាស់អង្គុយនៅចុងគ្រែម្ខាងមើលមកនាយកម្លោះទាំង2នាក់ ។

« លោកអ៊ុំ ថ្វីថាពួកយើងមិនទាន់បានរៀបមង្គលការបានត្រឹមត្រូវក៏ពិតមែន តែចាត់ទុកថានេះជាការសុំពរជ័យពីលោកផងទៅចុះ សូមលោកអ៊ុំអោយពរជ័យដល់កូនប្រុសរបស់ខ្ញុំផង » Pete
រាងតូចដើរចូលមកទាំងក្នុងដៃកាន់ភួងផ្កាព្រមជាមួយនិងរាងក្រាស់មកក្រាបសំពះបុរសវ័យចំណាស់ម្នាក់នេះផងដែរ ។

« អ៉ឺម...នេះចាស់ទុំច្រើនហើយតើ បានណា ប៉ាសុំឲ្យពួកកូនទាំង2ជួបតែសេចក្តីសុខ សំណាងល្អ និងចេះស្រលាញ់មើលថែគ្នាអោយគង់វង្សណា ជាពិសេសចៅប្រុសដែលនៅក្នុងផ្ទៃណា សំណាងល្អសុខភាពល្អណាចៅ » លោកLyDakov បបូរមាត់របស់មនុស្សចំណាស់ចាប់ផ្តើមរីកធំដោយដឹងថាពេលនេះក្មួយប្រុសរបស់ខ្លួនបានចេះដឹងច្រើនជាងមុនច្រើនណាស់ ឯភីតដាក់ភួងផ្កានៅលើដៃរបស់លោកអ៊ុំទាំងសុំពរជ័យពីគាត់ផងដែរ ។

« Pete ប៉ាមិនដឹងថាតើខ្សែរជីវិតរបស់កូនបានឆ្លងកាត់អ្វីខ្លះនោះទេ តែប៉ាចង់ប្រាប់កូនអោយដឹងថា Vegas គេជាមនុស្សដែលខ្វះភាពកក់ក្តៅពីគ្រួសានិងពីមុនស្សដែលគេស្រលាញ់  គេអាចជាមនុស្សសោះកក្រោះបន្តិចហើយ  តែបើគេដាក់ចិត្តស្រលាញ់អ្នកណាម្នាក់ហើយ  គេក៏គ្មានថ្ងៃធ្វើអោយកូនខកចិត្តដែរ  ពួកកូនត្រូវចេះគោរពនិងឲ្យតម្លៃគ្នាណា  ព្រោះមិនមានអ្នកណាល្អជាងប្តីប្រពន្ធយើងនោះទេ » លោក LyDakov ម្រាមដៃគ្រីមៗលើកយកមកអង្អែលក្បាលក្មេងប្រុសទាំង2ដោយការស្រលាញ់និងយលចិត្តហើយក៏ផ្តល់ដំបូន្មានអោយពួកគេជាច្រើនទៀតផង ។

« បាទ លោកអ៊ុំ » Pete

« Vegas មានរឿងច្រើនណាស់ដែលឯងត្រូវមើលខុសត្រូវជាពិសេស...» LyDakov

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now