EP : 34

287 26 9
                                    


« Vegas បងថាវាល្មមហើយណា ឯងកុំប្រឆាំនិងព្រហ្មលិខិតអី អ្វីៗគេបានកំណាត់មករួចហើយ » Jonathan នាយដឹងថាពេលនេះអ្នកជាប្អូនពិតជាហត់នឿយនិងលំបាក់ខ្លាំងណាស់នៅពេលនេះ ទាំងប្រពន្ធទាំងកូនម្នាក់ៗសុទ្ធតែនៅស្តិតនៅក្នុងការរង់ចាំតាមដានស្ថានភាពទាំង2នាក់ ។

« មិនថាមានសង្ឃឹមប៉ុន្មានភាគរយក៏ដោយ ខ្ញុំមិនចោលនឹងបោះបង់ពួកគេនោះទេ » Vegas ថ្វីថានាយត្រូវមកទទួលរ៉ាប់រងរឿងការងារ  រឿងហត់ចិត្តនឹងបញ្ហាគ្រួសារក៏ដោយគេមិនដែលមានចិត្តចង់ដើរចេញពីគ្រួសារតូចមួយនេះនោះទេ បើទៅការវះកាត់ទទួលបានជោគជ័យក៏ដោយតែសម្រាប់ទារកដែរទើបតែនឹងវះកាត់ចេញមកមិនមានសង្ឃឹមច្រើនទេព្រោះតែការប៉ះទង្គិចនឹងផលវិបាក់ច្រើនសម្រាប់ទារកខ្លាំងបំផុត ។

កូនប្រុសVegasត្រូវបានគ្រូពេទ្យយកមកដាក់ក្នុងបន្ទប់ICUដោយប្រើទូកម្តៅនឹងមាន ឧបករណ៍តាមដានបេះដូងនឹងអុកស៉ីសែនផងដែរ  ដោយមានតែគ្រូពេទ្យទេដែរអាចចូលទៅក្នុងបន្ទប់នៅដើម្បីពិនិត្យមើល ហើយពេលខ្លះរាងក្រាស់យើងបានចូលទៅមើលកូនម្តងៗដោយត្រូវស្លៀកពាក់ឆុតការពារមេរោគជាមុនសិនទើបអាចចូលទៅបាន ។

Vegas នាយឈររង់ចាំការស្លៀកពាក់ត្រៀមខ្លួនចូលមើលកូនរបស់ខ្លួនទាំងដឹងក្នុងចិត្តហើយវាមិនអាចនោះក្នុងដែរទារកដឹងខ្លួនមកវិញព្រោះគ្រូពេទ្យបានប្រាប់តាំងតែពីដំបូងមកហើយថាបើគេមានជីវិតក៏មិនខុសពីមនុស្សរុក្ខជាតិដែរ លុះត្រាតែមានរឿងអភិនិហារ កើតឡើងមក ។

« កូនប្រុសប៉ា ថ្ងៃនេះកូនយ៉ាងម៉េចហើយ កូនដឹងទេថ្ងៃនេះប៉ាតូចកូនមានសុខភាពល្អច្រើនហើយណា ប៉ាតូចចង់ឃើញមុខកូនណាស់កូនដឹងទេ  Wennis នេះគឺជាឈ្មោះរបស់កូនហើយប៉ាតូចកូនជាអ្នកដាក់ឲ្យ ដូច្នេះកូនក៏ត្រូវតែ រឹងមាំមានថាមពលអោយដូចឈ្មោះកូនណា  ប៉ានឹងប៉ាតូចកំពុងរង់ចាំកូន រង់ចាំកូនមកបង្កើតសុភមង្គលគ្រួសារមួយនេះ កូនអាណិតប៉ាផងបានទេ ប៉ាមិនអាចរស់បានទេបើគ្មានកូននឹងបា៉តូចកូននោះ អ្នកទាំង2នាក់គឺដង្ហើមគឺជាជីវិតរបស់ប៉ាណា កុំឲ្យប៉ារស់នៅបែបនេះទៀតអីបានទេWennis ប៉ាបាត់បង់មកច្រើនហើយសូមកុំឲ្យប៉ាបោះបង់ប៉ា
នឹងប៉ាតូចកូនអី » Vegas ថ្វីថានាយជាមនុស្សរឹងមាំបែបណាក៏ដោយតែបើមកជួបរឿងបែបនេះនាយក៏មិនអាចរឹងមាំបានគ្រប់រឿងដែរ ទឹកភ្នែកអ្នកជាប៉ាជាប្តី ហូរស្រក់ចុះមកដក់លើទូកម្តៅនោះទាំងក្តីឈឺចាប់ហត់នឿយក្នុងការរង់ចាំវត្តមានមនុស្សសំខាន់ តែចិត្តមួយដ៏ធំនោះគឺក្តីស្រលាញ់ក្តីសង្ឃឹមថាពួកគេនឹងមិនបោះបង់ខ្លួនចោលនោះទេបើទោះនាយហត់នឿយបន្តិចតែនាយពេញចិត្តនឹងទទួលយក ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now