Ep : 06🔞

795 51 29
                                    

2ថ្ងៃក្រោយ
« ម៉ែដោះ តើលោកប្រុសទៅធ្វើការហើយឬនៅ » Pete បន្ទាប់ពីរៀបចំខ្លួនអ្នកប្រុសតូចរួចហើយមក គេទើបតែដឹងថាថ្ងៃនេះជាថ្ងៃដែលកម្មវិធីនៅសាលារបស់អ្នកប្រុសតូចបានរៀបចំហើយ ។

« លោកប្រុសទើបតែចេញទៅមុននេះ ឯងមានអីមែនទេ Pete » ម៉ែដោះងាកមកនិយាយជាមួយនិងកម្លោះតូចយើងទាំងដៃនៅរៀបចំលើតុអាហារដ៏ធំនោះ ។

« គឺថា ថ្ងៃនេះជាថ្ងៃដែលសាលារៀបចំកម្មវិធី ហើយលោកប្រុសក៏មិនព្រមទៅចូលរួមទៀត ខ្ញុំមិនដឹងថាតើអ្នកប្រុសតូចគាត់ពិបាកចិត្តយ៉ាងណាទេ » Pete និយាយទាំងចង់ចិញ្ចើមចូលគ្នា ដោយក្តីបារម្ភពីចិត្តរបស់អ្នកប្រុសតូចខ្លួន ។

« ហើយឯង មានបានប្រាប់លោកប្រុសដែលឬអត់ » ម៉ែដោះ

« ខ្ញុំប្រាប់តាំងតែពីថ្ងៃខាងសាលាប្រាប់អ្នកប្រុសតូចមកម្ល៉េះ តែគាត់ក៏នៅតែបដិសេធថាមិនទៅចូលរួមដែរ » Pete ក៏ទម្រាំជើងតិចៗដោយចិត្តនៅនឹកឃើញថ្ងៃដែលគេមកបំពានខ្លួននោះ ។

« យើងថា ឯងសាកទៅតាមលោកប្រុសម្តងទៀតមើល ក្រែងគាត់អាចប្តូរចិត្ត ណា » ម៉ែដោះ ក៏និយាយដោយគិតថា លោកប្រុសខ្លួនអាចនិងភ្លេចបាន ។

« ខ្ញុំ !!! » Pete

« និងហើយ ឯងជាអ្នកមើលថែអ្នកប្រុសតូចណា ត្រូវតែធ្វើរឿងនេះ ឆាប់ទៅៗ ក្រែងមិនទាន់ណា » ម៉ែដោះ
Pete គ្រាន់តែលឺម៉ែដោះបញ្ជារខ្លួនអោយទៅតាមលោកប្រុសដើម្បីប្រាប់ពីរឿងនេះម្តងទៀត អាចថាមកពីនាយក្រាស់យើងមានការងារច្រើនអាចនិងភ្លេចខ្លះអញ្ចឹងទើបចង់អោយរាងតូចយើងធ្វើអ្វីទាន់វាមិនទាន់ហួសពេល ។ តែសម្រាប់រាងតូចយើងគេហាក់ស្ទាក់ស្ទើរក្នុងចិត្តខ្លាំងណាស់ ព្រោះតាំងតែពេលថ្ងៃនោះមក គេទាំង2នាក់ក៏មិនដែលបានប្រទាក់សម្តីគ្នាទេ ដោយភីតព្យាយាមនៅអោយឆ្ងាយនិងមិនរវល់ជាមួយចៅហ្វាយផ្តាច់ការនេះតែម្តង ។

« ហេតុអ្វីក៏ជាខ្ញុំទៅវិញ » Pete មិនយល់ទេថាហេតុអ្វីរឿងដែលត្រូវមកតាមលន់តួចៅហ្វាយផ្តាច់ការម្នាក់នេះគឺជាគេទៅវិញ ដែលរឿងនេះជារឿងឪកូនគេសោះ តែគំនិតមួយនេះវាបានត្រឹមតែសួរខ្លួនឯងនៅក្នុងចិត្តតែប៉ុណ្ណោះ ដោយអារម្មណ៍ភ្លឹកៗគិតពីនេះពីនោះដោយមិនបានដឹងថា តៃកុងឡានសុខបាននាំគេមកដល់មុខអាគារដ៏ធំមួយមានកម្ពស់ខ្ពស់ស្រឡះអមទៅដោយកញ្ចក់សុទ្ធ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now