EPS 1

51 4 0
                                        


ទីក្រុងតៃវ៉ាន់ ប្រទេសចិន 6/1/2005

ពិធីជប់លៀងក្នុងភូមិគ្រិះ ត្រកូលយិន

ទីក្រុងតៃវ៉ាន់ជាទីក្រុងដែលពោលពេញទៅដោយម៉ាហ្វៀ មនុស្សមានអំណាចជើងកាងដើរវ៉ៃកាប់ចាប់គ្នាផងដែល នៅក្នុងទីក្រុងនេះគេចែកជាពីរផ្នែក មួយសម្រាប់អ្នកក្រដែលរស់នៅដោយការភ័យខ្លាច និងការកៀបសង្កត់ពីសំណាក់មនុស្សអភិជន និងពួកអនាមិកមួយចំនួនពួកគេ ភាគច្រើនគឺលក់ដូរតាមផ្ទះនិង អ្នកខ្លះបានរៀនខ្ពស់ក៏អាចធ្វើឲ្យនៅក្រុមហ៊ុនល្អ ចំណែកពួកអភិជនវិញ ពួកគេមិនដែលខ្វល់ខ្វាយនិង ព្រួយបារម្ភអ្វីឡើយ លុយ ឡាន ផ្ទះ និងក្រុមហ៊ុនអាជីវកម្ម គឺមានអស់ទៅហើយ តែភាគច្រើនមួយចំនួនគឺមិនសូវមានសុភមង្គលនិងជីវិតគូនោះទេ។
ហើយថ្ងៃនេះផងដែលគឺជាថ្ងៃ ខួបកំណើត5ឆ្នាំរបស់ក្មេងស្រីតូចម្នាក់ដែលរស់ដូចជាព្រះនាងនៅក្នុងរឿងនិទានចឹង នាងមានអ្វីៗគ្រប់យ៉ាង ក្ដីស្រឡាញ់ពីម្ដាយឪពុក សម្លៀកបំពាក់ ការសិក្សាល្អ មនុស្សគោរពសរសើរ និងថែមទាំងមានគូរដណ្ដឹងតាំងពីនៅក្នុងពោះទៀតផង ក្មេងស្រីគ្រប់គ្នាតែងច្រណែននិងវាសនារបស់ស្រីតូចគ្រប់គ្នា
យិន ស៊ូហ័ង ក្មេងស្រីស្លៀករ៉ូបពណ៍ផ្កាឈូក ដើរមកកាន់វេទិកា ដោយសម្លេងទះដៃប៉ារបស់នាង លោកយិនដែលជាអ្នកជំនួញដ៏ល្បីមួយរូបផងដែល ដើរមកពរកូនស្រីតូចរបស់ខ្លួនអាយុ5ឆ្នាំ នាងតូចសើចញញឹមនិងទិដ្ឋភាពនៅក្នុងភ្នែករបស់នាង សម្លេងគ្រប់គ្នាជូនពរនាងក្នុងថ្ងៃដ៏ពិសេសនេះស្រីតូចមិនដែលភ្លាចនោះទេ។ បន្ទាប់ពីពិធីកាត់នំហើយអ្នកគ្រប់គ្នាក៏មកពិសារអាហារលើតុរៀងៗខ្លួន ពេលនោះស្រាប់តែមានក្រុមគ្រួសារមួយដែលមានពីរនាក់ឪពុកនិងកូនប្រុសអាយុ8ឆ្នាំដើរមក

" សួស្ដីលោកយិនខានជួបគ្នាយូរហើយ" លោកជុនដែលជាមិត្តសម្លាញ់របស់លោកយិនតាំងពីក្មេងៗសម័យរៀនមកម្លេះ
" លោកជុនមកពីកូរ៉េវិញពីកាលដែល" លោកយិននិយាយដោយចាប់ដៃរាក់ទាក់គ្នា ចំណែកស្រីតូចដែលកាន់តុកាតានៅនិងដៃញញឹមខ្ចិបទៅកាន់ក្មេងប្រុស
" មកបានប្រហែលមួយអាទិត្យហើយ នេះ ជុន ជេយ៉ុងកូនប្រុសរបស់ខ្ញុំគេអាយុ8ឆ្នាំហើយ" លោកជុន ណែនាំកូនប្រុសដែលនៅជាប់គាត់ឲ្យស្គាល់
" គេជាកូនចិញ្ចឹមមែនទេ?" លោកយិននិយាយតិចដាក់ត្រចៀកលោកជុនព្រោះខ្លាចក្មេងប្រុសនោះលែធ្វើឲ្យគេអន់ចិត្ត
" មែនហើយ សង្ឃឹមថាឯងនិងឲ្យកូនស្រីណា" លោកជុននិយាយដោយយកដៃប៉ះស្មានមិត្តសម្លាញ់
" អ្នកណាថាមិន?" គាត់ទាំងពីរនៅជជែកគ្នាពីនេះពីនោះចំណែកស្រីតូចក៏តោងដៃម៉ាក់នាងជាប់ហើយភ្នែកចេះតែសម្លឹងទៅកាន់ ជេយ៉ុន
" ស៊ូហ័ងអា៎ នេះបងជេយ៉ុងសួស្ដីគាត់ទៅ" ម៉ាក់របស់នាងតូចក៏ឲ្យកូនស្រីនិយាយនៅពាក្យគួសម
" សួស្ដីបងជេយ៉ុង" សម្លេងផ្អែមស្រទន់ចេញពីនាងតូចដោយស្នាមញញឹម
" បាទ សួស្ដី" គេតបដោយរឹកបន្តិចសឹងតែមិនមើលមុខនាងតូចទៀតផង
" ឯងទាំងពីរទៅដើរលេងទៅ ចាស់ៗនិយាយគ្នាណា៎កូនៗ" ម៉ាក់ស្រីតូចក៏ដឹកដៃពួកគេទាំងពីរទៅជិតអាងទឹកព្រោះមាន ព្យាណូ និងផ្កានៅទីនោះជាច្រើន
" នៅនិងហើយណា កូនៗ" និយាយហើយគាត់ក៏ដើរចេញទៅបាន ទុកឲ្យនាងតូចនៅឈរស្ដាប់ ក្មេងតូចជេយ៉ុងលេងព្យាណូយ៉ាងពូកែដូចជា អ្នកលេងអាជីពតែម្ដង ស៊ូហ័ងនៅតែបន្តស្ដាប់គេលេងព្យាណូ និងមិនដែលបំភ្លេចសម្លេងនោះសូម្បីតែម្ដងនោះទេនៅក្នុងវេលាមួយនេះ។ រំលងទៅ4ឆ្នាំទៅហើយ ពេលនេះស្រីតូចកំពុងតែអង្គុយស្ដាប់អ្នកកម្លោះលេងបទភ្លេងរបស់គាត់នៅលើវេទិកាប្រកួតលេងព្យាណូសម្រាប់សិស្សផ្នែកតន្រ្តីនៅក្នុងឆ្នាំនេះ បទមួយនេះនាងស្ដាប់រាប់ពាន់ដងរហូតអាចលេងបានទៅហើយ ប៉ុន្ដែនៅតែចង់ស្ដាប់មិនព្រមឲ្យគេដូរឡើង ហើយនេះផងដែលគឺជាឆ្នាំចុងក្រោយដែលរូបគេនៅជាមួយនាង បន្តិចទៀតគេដូរទៅរៀននៅទីក្រុងប៉េកាំង ហើយនាងក៏មិនអាចស្ដាប់បទភ្លេងនេះបានផងដែល

ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)Where stories live. Discover now