នៅខាងមុខបន្ទប់ធ្វើការរបស់ជេយ៉ុងដែលបានដាក់ស្លាកថា CEO ហើយបើយើងក្រឡេកទៅមើលខាងក្នុងបន្ទប់មានការតុបតែងយ៉ាងស្រស់ស្អាតបំពាក់នៅគ្រឿងសម្ភារៈទំនើបៗជាច្រើនដែលសក្តិសមជាមួយនិងឈ្មោះល្បីល្បាញខាងធ្វើជំនួញរបស់ក្រុមហ៊ុនមួយនេះ។ ជេស៍ជាក្រុមហ៊ុនដែលនាំចូលអាវុធមកលក់ព្រមទាំងផលិត ទូទាំងពិភពលោកដោយស្របច្បាប់គ្មានការរត់ពន្ធខុសច្បាប់អ្វីទាំងអស់ ដែលបានចុះឈ្មោះតាំងពីឆ្នាំ 1980 មកម្លេះហើយក៏គ្មានហេតុផលអ្វីចម្លែកដែល ព្រោះថាពួកគេបានផ្ដល់ប្រាក់ឧបត្ថមដល់ច្រើនដល់ជួររាជរដ្ឋាភិបាលគ្មានអ្នកណាម្នាក់អាចក្អកបានចំពោះសំណើរនេះទេ។
នៅប្រទេសកូរ៉េនេះសាខាទី5ដែលប៉ារបស់ជេយ៉ុងបានបង្កើតមកហើយក៏ប្រគល់វាទៅឲ្យកូនប្រុសតែមួយរបស់គាត់ឲ្យមើលការខុសត្រូវទុកជាចំណងដៃនៃថ្ងៃអាពាហ៍ពិពាហ៍របស់គេ ហើយវាជាហេតុផលដល់ធំមួយដែលអ្នកទាំងពីរត្រូវមករស់នៅក្នុងប្រទេសកូរ៉េដែល។ អ្នកកម្លោះរាងខ្ពស់សង្ហារដើរចេញពីរថយន្តទំនើបរបស់គេដោយមានកូនចៅជាអ្នកបើកទ្វារថយន្តឲ្យ។ ជេយ៉ុងដើរចូលទៅក្នុងបន្ទប់ធ្វើការនាំឲ្យបុគ្គលិកគ្រប់គ្នាដែលនៅទីនេះជ្រួលច្របល់ដោយឮថាម្ចាស់ក្រុមហ៊ុនថ្មីនិងមកជំនួសតំណែងអ្នកចាស់ តែក៏មិននឹកស្មានថាស្អាតសង្ហារដល់ថ្នាក់និងសោះ។
" បងលេខាអា៎ នេះមែនទេអ្នកប្រុសជេយ៉ុង?" អ្នកហាត់ការថ្មីដែលទើបនិងមកមានឈ្មោះ ជេឡា នាងជាសំណព្វចិត្តរបស់មេក្រុមទៅហើយដោយសារតែរឹកពារម្ញ៉ិកម៉ក់និង ចរិកយកចិត្តយកថ្លើមរបស់នាងជាមួយនិងគាត់
" មែនហើយ ឯងមិននឹកស្មានមែនទេ?" លេខារបស់ជេយ៉ុងដែលទើបបន្តដំណែងមកជ្រៀតជ្រែងកិច្ចសន្ទនា
" គាត់សង្ហាបែបមានសង្សារហើយទេដឹង?" ជេឡានិយាយទាំងញញឹម មិនត្រឹមតែប៉ុណ្ណោះ
ក៏នឹកឃើញខ្លួនឯងជាមនុស្សស្រីម្នាក់នោះដែរ។
" កាត់ចិត្តទៅគាត់មានភរិយាហើយ យ៉ាងណានាងមានបងប្រធានក្រុមម្នាក់ នៅកម្លោះចាស់យកទៅ" អ្នកនាងលេខានិយាយហើយដើរចេញទៅដោយប្រឹងទប់សំណើច។
" ឆើស! ឋានះត្រឹមលេខាយើងធ្វើការតែមួយខែដណ្ដើមបានបាត់ទៅហើយ មកធ្វើរឹកអីណា" ជេឡាដើរចេញទៅធ្វើការរបស់ខ្លួនទាំងទឹកមុខមិនសប្បាយចិត្តព្រោះតែសម្លេងបង្អាប់មិញនេះ។

YOU ARE READING
ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)
Romanceនាងប្ដូរពីប្អូនស្រីដែលគេស្រឡាញ់បំផុតនិងមើលថែថ្នាក់ថ្នមក្លាយជា ភរិយាដែលគេមើលងាយមិនឲ្យតម្លៃថែមទាំងខ្ពើមរអើមនិងពាក្យរបស់នាងគ្រប់ម៉ាត់ គ្រប់យ៉ាងរបស់នាងគេមិនចង់និងឃើញសូម្បីតែបន្តិច។ ស៊េរីរសជាតិស្នេហ៍ Season2