ហាងកាហ្វេនៅក្នុងមន្ទីពេទ្យ
នៅតុមួយដែលមានមនុស្សស្រីម្នាក់ពាក់អាវអ្នកជំងឺកំពុងតែអង្គុយ មើលមុខអ្នកកម្លោះកំពុងតែញ៉ាំកាហ្វេ ព្រោះនាងទើបសម្រាលមិនអាចញ៉ាំរបស់អស់ទាំងនេះបានទេ
" អ្នកនាងមិនហៅអ្វីញ៉ាំទេ?" ជេយ៉ុងសួរយកគួរ
" ចាសមិនអីទេ ខ្ញុំមិនចេះញ៉ាំទេ" មនុស្សស្រីពណ៍សម្បុរសណ្ដែកបាយ សក់ខ្មៅក្រឹបទម្លាក់បង្ហាញមុខពងក្រពើគួរជាទីបេតី សម្រស់នាងបើតុបតែងខ្លួនបន្តិចស្រស់ស្អាតខ្លាំងណាស់។
" ខ្ញុំចង់និយាយជាមួយនិងអ្នកនាងរឿងខ្លះ បានជាអញ្ជើញមកទាំងយប់បែបនេះ អ្នកនាងមិនប្រកាន់ទេអ៎?" ជេយ៉ុងសម្រួលចិត្តខ្លះមុននិយាយ
" អ៎ ចាសមិនអី" នាងតូចតប
" ខ្ញុំដឹងថាអ្នកនាងមានរឿងអីពាក់ព័ន្ធនិង គីមណាហើយ" គ្រាន់តែលឺឈ្មោះគីមណាភ្លាមមុខមាត់របស់នាងក៏ប្រែក្លាយជាស្លេកស្លាំងថាអ្វីមិនត្រូវ?
" អ..អ្នកណាគេ គ..គីមណានោះ" នាងតូចធ្វើជាមិនដឹងចំណែកឯភ្នែកគ្រលីងគ្រលើមដូចជាព្យាយាមកុហកអ្នកនៅចំពោះមុខ។
" អ្នកនាងមិនចាំបាច់មកកុហកអីទេខ្ញុំដឹងអស់ហើយ កុំភ័យក្នុងនាមខ្ញុំជាអ្នកេួមចំណែកខុស ខ្ញុំនិងមើលថែកូនស្រីអ្នកនាងឲ្យបានល្អ ពេលណាមានឱកាសល្អខ្ញុំនិងបកអាក្រាតរឿងគ្រប់យ៉ាង" ជេយ៉ុងនិយាយហើយក៏យកដៃទៅអង្អែលស្មារអ្នកជាម្ដាយរបស់ក្មេងស្រីនោះជាការលួងលោមឱ្យគាត់ស្ងប់ចិត្ត។
" សុំអរគុណលោកខ្លាំងហើយដែលមានមេត្តាចំពោះកូនស្រីខ្ញុំ តែសូមកុំប្រាប់អ្នកនាងម្នាក់នោះអីគ្រួសារខ្ញុំអាចជួបគ្រោះថ្នាក់បាន" នាងតូចសំពះជេយ៉ុងផងព្រមទាំងនិយាយទាំងទឹកភ្នែកហូរស្រក់មក
" មិនអីទេខ្ញុំមិនប្រាប់ហើយនិងផ្ដល់ប្រាក់ឲ្យអ្នកនាងរៀងរាល់ខែដោយមិនដាច់មួយខែទេ" ជេយ៉ុងញញឹមបន្ទាប់មកគេក៏ចេញទៅចំណែកម្ដាយរបស់ទារិកានោះញញឹម រំភើបដោយគិតថាកូននាងមិនទាន់បានកើតស្រួលបួលផងជួបនិងមនុស្សចិត្តបុណ្យបែបនេះទៅហើយ។" អូយ មនុស្សខ្លួនស្រឡាញ់សម្រាលទាំងមូលមិនជួយលើកទឹកចិត្តទេ ចេញមកក៏រហន់ទៅជួបនិងកូននោះម្លេះ" គីមណាដើរទៅដើរមកទាំងទឹកមុខខឹងសម្បារជាងខ្លាំង
" អ្នកនាង.. " គិលាណុនដ្ឋាយិកាហៅនាង
" យ៉ាងម៉េច?" គីមណាឱបដៃឈរជ្រែងសម្លឹងមើលគិលានុបដ្ឋាយិការនោះតែម្ដង
" លោកប្រុសមកហើយ" នាងនិយាយទាំងឱនមុខចុះ
" និយាយឲ្យលឿនបន្តិចទៅអត់ទេ យ៉ាងម៉េចខ្លាចជ្រុះមាសចេញពីមាត់មែនទេ?" គីមណារហ័សទៅគេងនៅលើគ្រែដែលធ្វើសភាពដូចអស់កម្លាំង " ក្រាក" សំឡេងបើកទ្វារបន្លឺឡើង
" បងជេយ៉ុង កូនយើងយ៉ាងណាហើយ?" គីមណាដែលក្រោកមកអង្គុយ
" គេងទៅអូន កូនយើងមានសុខភាពល្អមុខមាត់ស្អាតដូចម៉ាក់របស់គេណាស់" ជេយ៉ុងតបទៅវិញឱបនាង
" អូនចង់ឃើញមុខគេណាស់" គីមណា
" ចាំស្អែកទៅយប់ណាស់ហើយសម្រាកយកកម្លាំងចុះណា៎" ជេយ៉ុងតបទៅវិញក៏ដាក់នាងឲ្យគេលើគ្រែគេដើរចេញទៅក្នុងបំណងចង់ទៅមើលស៊ូហ័ង។
" បងចង់ទៅឯណាមិនមកនៅជាមួយអូនទេឬ?" គីមណានិយាយ
" បងចង់ទៅរកមើលអ្វីញ៉ាំបន្តិចទៀតមកវិញហើយ" ជេយ៉ុងកុហក
" ស្មានតែខ្ញុំមិនដឹងថាចង់ទៅណា៎" គីមណាសម្លក់ថ្លែ
ទៅកាន់ទ្វារដែលជេយ៉ុងទើបតែចេញទៅមិញនេះ
" ណែនាង អញ្ជើញចេញបានហើយឬចង់ឈរបែបនេះដល់ស្អែក?" គីមណាស្ដីឱ្យគិលានុបដ្ឋាយិកាមិនបានប៉ុន្មានគេរត់ចេញទៅភ្លាម។
" អ្នកជំងឺសម្រាលហើយនៅមានកម្លាំងជេគេបែបនេះ ទៀតមិនដែលឃើញទេ " គិលានុបដ្ឋាយិកានោះរអ៊ូង៉ូវៗដើរចេញទៅ

ESTÁS LEYENDO
ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)
Romanceនាងប្ដូរពីប្អូនស្រីដែលគេស្រឡាញ់បំផុតនិងមើលថែថ្នាក់ថ្នមក្លាយជា ភរិយាដែលគេមើលងាយមិនឲ្យតម្លៃថែមទាំងខ្ពើមរអើមនិងពាក្យរបស់នាងគ្រប់ម៉ាត់ គ្រប់យ៉ាងរបស់នាងគេមិនចង់និងឃើញសូម្បីតែបន្តិច។ ស៊េរីរសជាតិស្នេហ៍ Season2