ព្រឹកឡើងស្រីតូចងើបពីគេងនាងរៀវចំខ្លួនចុះមកខាងក្រោមបំណងធ្វើអាហារឱ្យម៉ាក់ និង ប៉ាទាំងពីររបស់នាងពិសារតែបែរឃើញពួកគាត់ឆ្លេឆ្លាដូចជាប្រញ៉ាប់ប្រញ៉ាល់ទៅណាមិនដឹងទាំងព្រឹក។
" ម៉ាក់ ប៉ាចង់ទៅណាទាំងព្រឹកដែល?" ស៊ូហ័ងសួរតាមការងឿងឆ្ងល់របស់នាងជាធម្មតានោះឯង។
" ម៉ាក់និងប៉ារកនាំគ្នាទៅមើលសណ្ឋារគារនៅប៊ូសានព្រោះលឺថាមានឃ្លាំងឆេះកាលពីយប់មិញ
ប៉ាក្មេករបស់ឯងក៏ត្រូវទៅដែលណា៎" ម៉ាក់ស្រីតូចបងស្រាយឱ្យកូនយល់
" អាវ ចុះហេតុប៉ាក្មេកត្រូវទៅដែលក្រុមហ៊ុនប៉ានៅសេអ៊ូលមិនអញ្ចឹងឬ?" ស៊ូហែងនិយាយដោយទឹកមុខស្រពោននាងមិនចង់ឲ្យប៉ានិងម៉ាក់នាងទៅទេនាងដឹងច្បាស់ថាបើពួកគាត់ទៅគាត់ច្បាស់ជាឡើងទៅតៃវ៉ាន់វិញមិនខាន។
" ប៉ាទៅក្នុងនាមជាភាគហ៊ុនធំណាកូនយ៉ាងណា ប៉ាបានផ្ដាំទៅជេយ៉ុងឲ្យមើលថែឯងឲ្យបានល្អហើយ" លោកជុននិយាយព្រមទាំងសម្លឹងមើលកូនប្រុសខ្លួនកំពុងអង្គុយលើសាឡុង
" ចឹងក៏បាន ប៉ាម៉ាក់ទាំងបីកុំភ្លេចមើលថែសុខភាពឲ្យបានល្អផងណា" ស៊ូហ័ងនិយាយព្រមទាំងទៅឱបពួកគាត់ហើយប៉ាម៉ាក់នាងចាកចេញទៅ ដោយទុកឱ្យអ្នកទាំងពីរសម្ដែងឬកពារហត់នឿយឡើងមក ស៊ូហ័ងមិនចង់ឱ្យម៉ាក់ ប៉ានាងទៅដោយនាងចង់នៅជាមួយជេយ៉ុងមែនទេ? ប្រហែលមិនមែនទេដឹង?
" ហៅគាត់សុទ្ធតែប៉ាក្មេក ចុះមិចមិនហៅកូនប្រុសគាត់ជាស្វាមីផងទៅ?" ជេយ៉ុងឱនជ្រប់មុខទៅនាង គេគិតថាអាចលោកឱ្យនាងថ្ពាល់ក្រហមដូចជាកាលពីមុន តែមិនដូចការគិតស៊ូហ័ងប្រែជាធម្មតាហើយថែមទាំងសម្លក់គេសឹងជ្រុះគ្រាប់ភ្នែកទៅហើយ។
" មកពីគាត់ជាប៉ាក្មេកដ៏ល្អតែកូនប្រុសគាត់ជាប្ដីដ៏គម្រក់" ស៊ូហ័ងធ្វើមុខក្រញ៉ូវហើយក៏រកដើរចេញទៅតែអ្នកកម្លោះបែរមកចាប់ទាញដៃនាងសឹងតែដួលប៉ះពាល់ដល់កូនក្នុងផ្ទៃទៅហើយ
" ណែ លោកធ្វើស្រួលបួលបន្តិច ខ្ញុំមិនមែនខ្លួនតែមួយទេ" ស៊ូហ័ងវ៉ៃស្មាជេយ៉ុងបន្តិចខ្លួនគេក៏មិនបានខ្វាក់ទេតែលេងតែបែបនេះកូននាងអាចប៉ះពាល់ក៏ថាបាន។
" សុំទោសផងអ្នកនាង " ជេយ៉ុនឱនទៅឡើងជិតផែនថ្ពាល់របស់នាង គេមានអារម្មណ៍ថាពេលស៊ូហ័ងកាចឆ្នាស់ ស្អប់គេបែបដូចជាគួរឱ្យស្រឡាញ់ជាងស៊ូហ័ងដែលទន់ភ្លន់ សឺកមើកៗ នៅយ៉ាងម៉េចមិនដឹងទេ បែបនេះទេដឹងបានជាគេនៅក្បែរនាងមានអារម្មណ៍ល្អជាងពេលនៅក្បែរគីមណាឆ្ងាយណាស់។
" បើសុំទោសខ្ញុំក៏លើកលែងតែសុំជៀសផ្លូវវាអស់តួនាទីហើយ ឬលោកត្រូវឈរសុំទោសបែបនេះដល់ឆ្នាំក្រោយ?" ស៊ូហ័ងត្រឹមតែស្មារបស់អ្នកកម្លោះពិតមែនតែនាងបែរជាមកជ្រេងចង្កេះសុំផ្លូវអ្នកកម្លោះទៅវិញ។
" Ok " គេនិយាយហើយក៏បើកផ្លូវឲ្យស្រីតូចដើរទៅ តែមិនមែនគេដោះលែងនាងឲ្យរួចពីដៃនោះទេ។ ជេយ៉ុងតាមស៊ូហ័ងដែលកំពុងរៀបចំខោអាវដាក់វ៉ាលីប្រុងនិងទៅផ្ទះមីននីវិញ
" ហេតុអីក៏នាងនៅទីនេះមិនបាន?" ជេយ៉ុងសួរទៅកាន់ស៊ូហ័ងដែលរៀបចំវ៉ាលី
" ខ្ញុំមិនចង់នៅកន្លែងដែលមិនឲ្យតម្លៃដល់ខ្ញុំឡើយ" ស៊ូហ័ងនិយាយហើយក៏អូសវ៉ាលីខ្លួនចាកចេញស្រប់តែទៅជួបនិងគីមណានៅឯមុខផ្ទះឯណោះ ។
" នាងពិតជាដឹងដំណឹងលឿនដល់ហើយ នាងយកអ្វីដែលជារបស់នាងវិញចុះ" ស៊ូហ័ងនិយាយទៅកាន់គីមណាហើយក៏ដើរចេញទៅ ចំណែកអ្នកកម្លោះដែលប្រុងមកតាមស្រីតូចស៊ូហ័ងស្រាប់តែឃើញម្ចាស់ស្នេហ៍ខ្លួនមកក៏នាំនាងចូលក្នុងផ្ទះដោយត្រឹមសម្លឹងស្រីតូចដើរចេញអម្បាញ់មិញនៅចំហៀងភ្នែក។
" អូនម៉េចក៏មកបង? បងមិនទាន់បានខលប្រាប់ឯណា?" ជេយ៉ុងសួរទៅគីមណាអ្វីដែលគេសង្ស័យគឺមិនខុសមែនទើបខ្លួនគេឱ្យកូនចៅគេរៀបចំដំណឹងក្លែងក្លាយរបស់ការឆេះឃ្លាំងទំនិញនៅប៊ូសាន។
" គឺអូនចង់មកប្រាប់ប៉ារបស់បងតែម្ដងថាអូនកំពុងតែមានកូនរបស់បង" គីមណានិយាយធ្វើឲ្យអ្នកកម្លោះសម្ដែងជារៀងស្លេកមុខបន្តិច
" មិនអីទេនៅថ្ងៃដែលអូនសម្រាលបងនិងប្រាប់ប៉ាបងតែម្ដង" ជេយ៉ុងនិយាយលួងលោមគីមណាយ៉ាងណាគេក៏បានធ្វើខុសគេទទួលខុសត្រូវចំពោះរឿងនេះទៅចុះ
" បងនិយាយពិតណា" គីមណាញញឹម
" បាទគ្រប់យ៉ាងដែលបងនិយាយគឺជាការពិត តែ3ខែទៀតអូននិងក្លាយជាភរិយាពេញច្បាប់ហើយពេលនោះបងនឹងលែងលះជាមួយនិង ស៊ូហ័ងឲ្យដាច់" ជេយ៉ុងឱបគីមណាព្រមទាំងនិយាយធ្វើឲ្យនាងឯនេះញញឹមបិទមាត់មិនជិត។នាងតូចស៊ូហ័ងដែលដើរមកដល់ផ្ទះវិញឃើញមីននីកំពុងតែលេងពីរនាក់ ស៊ូម៉ា។ ស្រីតូចក៏ទៅអង្គុយនៅបង់ត្រជាក់ក្រោមម្លប់ឈើនោះដែល
" អាវ ហើយអីក៏មកលឿនម្លេះ?" មីននីនិយាយព្រោះនាងតូចទើបនឹងទៅពីម្សិលមិញប៉ុណ្ណោះ
" គឺថា ប៉ានិងម៉ាក់គាត់ទៅមើលការងារនៅឯ ប៊ូសានចឹងហើយបានជាបានមកលឿននិងណា៎" ស៊ូហ័ងនិយាយហេតុផលឲ្យមីននីបានស្ដាប់
" ចឹងក៏ល្អខ្ញុំមានរឿងនិយាយជាមួយបន្តិច កុំថាខ្ញុំចេះដឹងអីហើយក៏មិនបានដេញចេញពីផ្ទះតែគិតដល់អនាគតរបស់កូនប្រុសឯងដែលកើតមក គួរធ្វើយ៉ាងណាបន្ត?" មីននីសួរទៅនាងតូច
" ខ្ញុំនិងត្រឡប់ទៅតៃវ៉ាន់វិញ ហើយក៏លែងលះឲ្យដាច់ស្រេច" ស៊ូហ័ងនិយាយទាំងញញឹមលួងចិត្ត
" ឯងមិនអាណិតកូនដែលអត់ឪពុកហៅទេអ៎? " មីននីនិយាយ
" អាណិតក៏អាណិតហើយតែគេមិនអាចធ្វើប៉ាកូនខ្ញុំតែម្នាក់ដូចគ្នា ខ្ញុំធ្វើតួនាទីជាម៉ាក់និងជាប៉ាផងក៏បានគ្មានអ្វីទាស់ខុសទេ សំខាន់ឱ្យកូនប្រុសខ្ញុំដឹងថាគេនៅមានម៉ាក់ដ៏ពូកែម្នាក់នៅទីនេះប៉ុណ្ណឹងទៅគ្រប់គ្រាន់ហើយ" ស៊ូហ័ងតបទៅវិញបើនាងគិតបែបនេះទៅហើយមីននីងក់ក្បាលយល់ស្រប់ទៅនឹងគំនិតនោះចោះព្រោះនាងមិនអាចទៅកែខៃអ្វីបាននោះដែលបានត្រឹមតែបណ្ដោយៗតែប៉ុណ្ណឹង។
" ចឹងមិនអីទេយើងជួយយកវ៉ាលីទៅទុកឲ្យណា៎ នាំស៊ូម៉ាចូលទៅខាងក្នុងផងចុះ" ថាហើយស្រីតូចទាំងអស់នាំគ្នាទៅអង្គុយនៅក្នុងផ្ទះវិញព្រោះនៅខាងក្រៅបែបនេះកាន់តែយូរកាន់តែក្ដៅ។

YOU ARE READING
ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)
Romanceនាងប្ដូរពីប្អូនស្រីដែលគេស្រឡាញ់បំផុតនិងមើលថែថ្នាក់ថ្នមក្លាយជា ភរិយាដែលគេមើលងាយមិនឲ្យតម្លៃថែមទាំងខ្ពើមរអើមនិងពាក្យរបស់នាងគ្រប់ម៉ាត់ គ្រប់យ៉ាងរបស់នាងគេមិនចង់និងឃើញសូម្បីតែបន្តិច។ ស៊េរីរសជាតិស្នេហ៍ Season2