Eps6

10 0 0
                                        

" តុក តុក" សម្លេងគោះទ្វារបន្លឺឡើងធ្វើឲ្យបង្អាក់ការសន្ទនារបស់ពួកគេទាំងពីរ
" ស៊ូហ័ងហើយឬនៅពិធីជិតចាប់ផ្ដើមហើយណា៎" សម្លេងលោកស្រីយិនស្រែកមកណីខាងក្រៅ ស៊ូហ័ងក៏ចេញទៅខាងក្រៅភ្លាម
" ម៉ាក់ខ្ញុំរៀនចំខ្លួនរួចហើយ" ស៊ូហ័ងបើកទ្វារក៏ឃើញប៉ានិងម៉ាក់របស់នាងឈរចាំ
" បើរួចហើយទៅជាមួយប៉ាទៅ គេចាប់ផ្ដើមហើយ" ម៉ាល់របស់នាងតូចនិយាយហើយក៏យកដៃរបស់កូនស្រីដាក់នៅលើដៃដៃប៉ារបស់នាង
" កូនក្លាយជាភរិយាគេហើយណា" លោកយិននិយាយហើយក៏ដើរទៅបាត់ ចំណែកគីមណាឈរមើលនាងតូច
" រៀបការពិត តែមិនប្រកដថាអាចយកក្ដីស្រឡាញ់បាន" គីមណានិយាយព្រមទាំងសើចនៅចុងមាត់។
នៅក្នុងពិធីដោយសម្លេងអ៊ូអរក៏ប្រែជាស្ងប់ស្ងាត់ក្រោយពីឃើញវត្តមានពិធីករឡើងនិយាយនៅលើវេទិកា
" សូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ចូលតាមទីកន្លែង" ពិធីករវ័យក្មេងនិយាយធ្វើឲ្យម្នាក់ៗស្ដាប់ទៅគេយ៉ាងយកចិត្តទុកដាក់
" នាពេលនេះជាវេលាដ៏សំខាន់ដែលយើងមកស្វាគមន៍គូស្វាមីភរិយាថ្មីថ្មោងដែលគ្រប់គ្នាស្ទើរតែពេញប្រទេសច្រណែន សូមអញ្ជើញលោក
ជុនជេយ៉ុងឡើងមកកាន់វេទិកា" ពិធីករនិយាយប្រកាសឈ្មោះកូនកម្លោះភ្លាមធ្វើឲ្យអ្នកគ្រប់គ្នាស្រែកហ៊ោកញ្ជៀវពេញនិង
" សូមអរគុណទៅកាន់អ្នកគ្រប់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមពិធីអាពាហ៍ពិពាហ៍របស់យើងទាំងពីរ" ជេយ៉ុងនិយាយទៅតាមឃ្លារបស់ប៉ាគេដែលឲ្យគេទន្ទេញតាំងពីព្រឹកមិញមកម្លេះ
" មុននិងយើងបង្ហាញមុខកូនក្រមុំ តើកូនកម្លោះជឿជាក់ប៉ុន្មានភាគរយថានាងជាស្រីដែលស្អាតជាងគេនៅក្នុងពេលនេះ" ពិធីករសួរទៅអ្នកកម្លោះតែរូបគេកំពុងសម្លឹងមើលទៅគីមណាដែលដើរចូលមក
" 100%" គេនិយាយ
" ខ្ញុំពិតជាច្រណែនកូនក្រមុំខ្លាំងណាស់ មិនដឹងថានាងបានស្ដាប់លឺរំភើបឬអត់ទេ? តោះសម្រាប់ពេលនេះ សូមបង្ហាញនៅកូនក្រមុំដ៏ស្រស់ស្អាតរបស់យើង!!" ពិធីករនិយាយភ្លាមធ្វើឲ្យអ្នកគ្រប់គ្នាងាកទៅមើលនាងតូចស៊ូហ័ងដែលដើរមកជាមួយនិងប៉ារបស់នាងធ្វើឲ្យ ជេយ៉ុងហាក់ភាំងបន្តិចចំពោះរូបសម្រស់របស់នាង គេក៏ដើរទៅទទួលនាងតូចនៅកណ្ដាលទី
" ខ្ញុំផ្ញើរនាងតូចរបស់ខ្ញុំផងណា៎" ប៉ារបស់ស៊ូហ័ងនិយាយអ្នកកម្លោះក៏ងក់ក្បាលជាន័យយល់ព្រម ព្រមទងយកដៃនាងតូចមកដាក់នៅលើដៃគេហើយក៏ដើរឡើងទៅលើវេទិកា
" កូនក្រមុំពិតជាស្អាតដូច កូនកម្លោះនិយាយមែន" ពិធីករនិយាយ អាចារ្យក៏ចាប់ផ្ដើមសូត្រគម្ពីរដែលធ្វើឲ្យអ្នកគ្រប់គ្នាត្រងត្រាប់ស្ដាប់ទាំងអស់គ្នា
" លោកជុន ជេយ៉ុង តើព្រមទទួល អ្នកនាងយិន ស៊ូហ័ងជាភរិយានិងព្រមព្រៀងរស់នៅមើលថែនាងអស់មួយជីវិតដែលទេ" អាចារ្យនិយាយ
" បាទ ខ្ញុំយល់ព្រមទទួលនាង" ជេយ៉ុងនិយាយរួចលូកដៃទៅយកចិញ្ជៀនដែលមាន ប្អូនស្រីម្នាក់ទៀតមកកាន់ឲ្យធ្វើឲ្យផ្ទៃមុខនាងពោលពេញទៅដោយស្នាមញញឹម
" អ្នកនាង យិន ស៊ូហ័ង តើព្រមទទួលលោកជុន ជេយ៉ុងជាស្វាមីនិងព្រមរួមរស់ជាមួយគ្នាអស់មួយជីវិតដែលឬទេ" អាចារ្យ និយាយធ្វើឲ្យនាងញញឹម
" ចាស ខ្ញុំយល់ព្រម" ស៊ូហ័ងនិយាយហើយក៏យកចិញ្ជៀនមកបំពាក់ឲ្យអ្នកកម្លោះវិញ
" ចាប់ពីពេលនេះទៅ លោកជុនជេយ៉ុង និងអ្នកនាងយិនស៊ូហ័ងក្លាយជាស្វាមី ភរិយានិងគ្នារួចរាល់ហើយ" និយាយរួចលោកអាចារ្យក៏ត្រឡប់ចុះទៅវិញ
" តោះ!ភ្ញៀវកិត្តិយសទាំងអស់គ្នា មកស្ដាប់តើកូនកម្លោះអារម្មណ៍បែបណា៎មកលើកូនក្រមុំតាំងពីជួបដំបូង" ពិធីករ
" គឺ ធម្មតានាងគ្រាន់តែជាប្អូនស្រីដែលខ្ញុំស្រឡាញ់តែប៉ុណ្ណោះ" ជេយ៉ុងនិយាុធ្វើឲ្យស្នាមញញឹមលើកផ្ទៃមុខនាងបាត់ភ្លាមតែក៏កើតជាស្នាមញញឹមលើកទឹកចិត្តខ្លួនឯងទៅវិញ
" ប្អូនស្រីតែក៏រៀបការទៅហើយ ប្រុសៗយើងបើមានអ្នកខ្លួនស្រឡាញ់អីក៏យកធ្វើប្អូនស្រីតែម្ដងទៅ" ពិធីក៏បង្វែលសាច់រឿងវិញ
" ចុះចំណែកកូនក្រមុំវិញ" ពីធីករ
" សម្រាប់ខ្ញុំ នៅពេលដែលជួបគាត់ដំបូងនៅអាយុ5ឆ្នាំ ពេលនោះខ្ញុំគិតថាគាត់ជាមិត្តស្និតស្នាលបំផុតដែលខ្ញុំមាន តែខ្ញុំមិនជឿថាយើងអាចឈានដល់ថ្ងៃនេះបាន" នាងតូចនិយាយធ្វើឲ្យពិធីករហាក់ដូចភ្ញាក់ផ្អើល
" ពេលនេះជាវេលាចុងក្រោយហើយ សូមកូនកម្លោះ និងកូនក្រមុំទៅឈរនៅខាងឆ្វេងរួចបែល
មុខមកណា បាទ" គេនិយាយហើយអ្នកទាំងពីរក៏ធ្វើតាម
" វេលានេះមានមិត្តស្និតស្នាលរបស់អ្នកស៊ូហ័ងដែលនិងមកជូនពរទៅដល់កូនក្រមុំទៀតផងជាពិសេសនាងមកពីកូរ៉េ គឺអ្នកនាង
គីមណា" គេនិយាយនាងតូចស្លៀករ៉ូបពណ៍សក៏ដើរឡើងមកនិយាយ
" សូមចូលរួមអបអរទៅដល់ ស៊ូហ័ង ពេលនេះនាងលែងក្លាយជាកូនក្មេងទៀតហើយ ហើយក៏ជូនពរឲ្យស្រឡាញ់គ្នាតទៅកុំឲ្យមានអ្នកណាមកបំបែកបានឲ្យសោះ" គីមណានិយាយហើយក៏រត់មកឱបនាងតូច ស៊ូហ័ងក៏ញញឹមខ្ចឹប
" អរគុណណា៎មិត្តសម្លាញ់" នាងតូចនិយាយគីមណាក៏សម្លឹងមុខជេយ៉ុងបន្តិចហើយក៏ដើរ បន្ទាប់ពីការជូនពររួចរាល់ពិធីក៏ចប់សព្វគ្រប់អ្នកគ្រប់គ្នាក៏នភាពិសារភោជនាហាររួចក៏ទៅម្នាក់ម្ដងៗ និងមានការជូនពរដល់អ្នកទាំងពីរទៀតផង
" យើងទៅសិនហើយណា៎" គីមណានិយាយ
" អឹម ថ្ងៃក្រោយមកលែងយើងទៀតណា៎" និយាយហើយគីមណាក៏ដើរចេញទៅចំណែកជេយ៉ុងឯណេះក៏សម្លឹងមើលស្ទើរតែជ្រុះគ្រប់ភ្នែកទៅហើយ
" ភ្ញៀវទៅអស់ហើយ ឯងគួរតែឆាប់ទៅផ្ទះទៅ " លោកយិននិយាយ
" យប់នេះជេយ៉ុងគេងនៅបន្ទប់របស់ស៊ូហ័ងទៅ" លោកស្រីយិននិយាយ
" អាយ ចុះខ្ញុំគេណា៎ម៉ាក់" នាងតូចសួរ
" ស៊ូហ័ងរៀបការហើយចង់ទៅគេងជាមួយម៉ាក់មែនទេ" លោកស្រីយិននិយាយក៏សើចហួសចិត្តនិងកូនស្រីម្នាក់នេះ
" មិនអីទេអូនជូនកូនៗទៅមុនសិនទៅឡានរៀបចំរួចហើយណា" លោកយិននិយាយរួចពួកគេក៏នាំគ្នាលាលោកប៉ាត្រឡប់ទៅភូមិគ្រិះ វិញនៅតាមផ្លូវអ្នកកម្លោះហាក់ដូចជាគ្មានវិញ្ញាណទាល់តែសោះមិនដឹងថាកំពុងតែគិតអំពីរឿងអ្វីទេ។

ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)Where stories live. Discover now