Eps11

11 0 0
                                        

រថយន្តស្ពតសេរីឈានមុខគេចូលមកចុះចតនៅពីមុខក្លឹបមួយដែលមានមនុស្សច្រើនគួរសមហើយកាលសម័យគេនៅរៀនក៏ជាភ្ញៀវ VIP ផងដែលកម្លោះជេយ៉ុងដើរទៅដល់កន្លែងទ្វារចេញចូលរបស់ក្លឹបស្រាប់តែឃើញស្រីក្រមុំ គីមណាជាមួយនិងរ៉ូបក្រហមត្រឹមជង្គុងកំពុងតែឈររងចាំនាងមើលទៅពិតជាស្រស់ស្អាតក្នុងពេលនេះណាស់តែហេតុអ្វីគេបែរជាមានអារម្មណ៍ថាធម្មតាទៅវិញ។
  " អូនមកដល់យូរហើយនៅ?" ជេយ៉ុងបោះសំណួរមកកាន់ស្រីស្រស់មុននឹងគីមណាចូលទៅចាប់ដៃសង្សារបណ្ដូលចិត្ត
  " មកដល់យូរគួរសមហើយអូនបានកក់តុឱ្យបងរួចរាល់ហើយ"
អ្នកទាំងពីរដើរចូលមកដល់ខាងក្នុងដែលពោលពេញទៅដោយភ្លើងពណ៍ មានទាំងយុវវ័យមនុស្សចាស់ ប្រុស ស្រី ជាច្រើនមកកម្សាន្តកម្ចាយទុកកង្វល់របស់ពួកគេនៅទីនេះ សំឡេងភ្លេងកន្រ្តាក់ឡើងនាំឱ្យមានអ្នកខ្លាំងក៏រាំអរសប្បាយពេញទាំងនឹង។
  " នោះគឺតុមួយនោះហើយ" គីមណាចង្អុលទៅតុដែលមានកូនអ្នកហាយសូរជាច្រើនអ្នកកំពុងអង្គុយព័ទ្ធជុំវិញនោះតែវាមិនអាចគេពីក្រសែភ្នែករបស់ ស៊ូហ័ងដែលអង្គុយតែម្នាក់ឯង នៅចំកណ្ដាលក្លឹបនោះដែលនាងគ្រាន់តែចង់តាមមកដើម្បីតាមដានមនុស្សប្រុសមាននាមថាស្វាមីប៉ុណ្ណោះ។
  " បងចង់ញ៉ាំស្រាអ្វី?"  គីមណាឱនទៅខ្សឹបដាក់ត្រចៀកអ្នកកម្លោះដោយសារសម្លេងភ្លេងលាន់លឺព្រមជាមួយមនុស្សប្រុសមនុស្សស្រីម្នាក់នាំគ្នាគ្រលែងរាំតាមភ្លេង អ្នកខ្លះក៏ញ៉ាក់តាមភ្លេង នាំឱ្យរំខានដល់ការសន្ទនា តែទង្វើរនេះនាំឱ្យស្រីតូចកំពុងអង្គុយនោះកើតចិត្តច្រណែនឡើង។
  " អ្វីក៏បាន?" គេហាក់មិនខ្វល់ពីប្រភេទស្រាទៅហើយព្រោះពេលនេះចង់ផឹកហើយផឹកទៀត
  " ចឹងយកស្រាក្រហមមួយដបមក" គីមណានិយាយអ្នករត់តុវ័យក្មេង បានបន្តិចក្រោយមកគេត្រឡប់មកវិញដោយមានស្រាក្រហមក្នុងដៃ។
កាយវិការគ្រប់យ៉ាងរបស់អ្នកទាំងពីរ ទាំងការស្និតស្នាល ការចាប់ដៃញញឹមជាមួយគ្នា គឺមិនអាចគេពីក្រសែភ្នែករបស់ស៊ូហ័ងបានឡើង ប្រហែល4ម៉ោងក្រោយ ជេយ៉ុងកំពុងតែស្រវឹងដូចជាហើយសន្លប់ស្ដូកដូចជាត្រូវថ្នាំអញ្ចឹងស្រីតូចឃើញថាគីមណាកំពុងតែគ្រាជេយ៉ុងទៅណាមិនដឹង តែស៊ូហ័ងក៏រត់ទៅទាញដៃអ្នកកម្លោះដែលប៊ិះនឹងសន្លប់ទៅហើយ នាងក៏មិនយល់ពីខ្លួនឯងដូចគ្នាដឹងត្រឹមថា មិនចង់ជេយ៉ុងទៅជាមួយគីមណាទាល់តែសោះ។
  " អស់តួនាទីឯងហើយ ចាំខ្ញុំនាំគាត់ទៅផ្ទះទៅចុះ" គីមណា ស ភ្នែកហើយក៏ស្រាប់តែភ័យឡើងពេលមិត្តរបស់ខ្លួនស្រាប់តែបង្ហាញមុខភ្លាមៗបែបនេះ។
  " កុំយល់ច្រឡំអី យើងឃើញគាត់ស្រវឹងឡើងសន្លប់ទៅហើយក៏ចង់ជូនទៅផ្ទះតែប៉ុណ្ណោះ" គីមណាស្រាប់តែដោះសារភ្លាមៗ តែស៊ូហ័ងតបដោយភាពត្រជាក់បំផុត
  " មិនអីទេ យើងឃើញសកម្មភាពអ្នកទាំងពីរតាំងពីដំបូងមកម្លេះ"
ស៊ូហ័ងរហ័សគ្រាអ្នកកម្លោះដែលគ្មានស្មារតីចេញមកខាងក្រៅសំដៅទៅរថយន្តរបស់គេ តែគិតចុះគិតឡើងនាងគួរជិះតាក់ស៊ីវិញសុវត្ថិភាពជាព្រោះខ្លួនក៏មិនស្គាល់ផ្លូវនៅប្រទេសកូរ៉េច្បាស់ដែរ បន្ទាប់មកស្រីស្រស់ក៏សម្រេចចិត្តទៅរកតាក់ស៊ីវិញ ឃើញរូបរាងតូចបែបនេះតែកម្លាំងរបស់ស្រីតូចមិនអន់ឯណា។
  " ឯងឃើញ ចឹងយើងក៏មិនចង់លាក់ដែល"និយាយស្ងាត់ៗម្នាក់ឯងទាំងក្ដាប់ដៃជាប់ក្រោយមកឡើងតាក់ស្រីទៅខន់ដូររបស់នាងបាត់។

ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)Where stories live. Discover now