Eps 26

12 0 0
                                        

  " មែនទេ បងជេយ៉ុង?" គីមណាសម្លឹងមើលមុខគេចង់ស្រក់ទឹកភ្នែក នាងពិតជាចង់បានចម្លើយពីគេណាស់ ហេតុអ្វីគេអាចបំផ្លាញបេះដូងរបស់នាងបានបែបនេះ។
" គឺ.." ជេយ៉ុងរកអ្វីឆ្លើយមិនត្រូវ ព្រោះគេពិតជាបានធ្វើមែន។
" មកពីវាមែនទេ? វាចាក់អ្វីបងខ្លះបានជាបងចង់ឃើញខ្ញុំក្នុងសភាពបែបនេះខ្លាំងដល់ថ្នាក់ហ្នឹង?" គីមណាចង្អុលទៅស៊ូហ័ងដែលចេញមក
" ខ្ញុំមិនដឹងអីទេ ឯងកុំចោទប្រកាន់បែបនេះ" ស៊ូហ័ងឆាប់ប្រកែកភ្លាមៗ ទោះបីជារឿងអ្វីក៏ដោយនាងមិនបានដឹងមិនបានលឺនោះទេ។
" វាមិនពិត ហេតុ..ហេតុអីក៏អ្នកទាំងអស់គ្នាធ្វើបែបនេះចំពោះខ្ញុំទៅវិញ?" គីមណាយំស្រែករហូតដល់អស់កម្លាំងចំណែកទារកដែលនាងបីនៅក្នុងដៃក៏យំតាមសំឡេងស្រែករបស់នាងដែល។
" ចុះរឿងអូនកុហកបងវិញនោះ?" ជេយ៉ុងនិយាយឡើងម៉េចក៏ភ្លាមៗនាងក្លាយជាតួកម្សត់បែបនេះទៅវិញទាំងដែលធ្វើឱ្យគេនិងគ្រប់គ្នាក្លាយជាអាក្រក់បែបនេះ?
" ជេយ៉ុង.." មីននីរកទៅឃាត់ដើម្បីកុំឲ្យគេនិយាយ
" រឿងអីមែនទេ? អូនធ្វើខុសដាក់បងរឿងអ្វី?" គីមណា
" រឿងរបស់កូនស្រីយើងនោះអី បងដឹងថាអូនចង់បានបង មិនចង់ឱ្យបងរៀបការជាមួយស៊ូហ័ងបងក៏មិនថា តែហេតុអីចាំបាច់កុហកថាមានកូន?" គីមណាក៏ប្រែប្រួលទឹកមុខភ្លាមពេលដែលលឺជេយ៉ុងថាបែបនេះចំណែកឯម៉ាក់ប៉ារបស់គេវិញក៏មិននឹកស្មានថាកូនស្រីគាត់ហ៊ានធ្វើបែបនេះផងដែល។
" នេះអ្នកណាប្រាប់បងគ្រូពេទ្យគីមមែនទេ? វាពិតជាអាក្រក់ណាស់" គីមណាដាក់នាងតូចចូលណាដាទៅលើសាឡុងចំណែកក្មេងតូចនោះនៅតែយំស្រាប់តែមានដៃមនុស្សស្រីម្នាក់ដែលជាម៉ាក់របស់នាងតូចបង្កើត ក៏លេចចេញមកជេយ៉ុងចង់បកអាក្រាតគ្រប់យ៉ាងនៅថ្ងៃនេះតែម្ដង។
" ខ្ញុំជាអ្នកប្រាប់" ចូណានិយាយឡើងធ្វើឲ្យគីមណាងាកមកភ្លាមនេះគ្រប់គ្នាដឹងរឿងទាំងអស់ហើយមែនទេ?
" ឯង នាងទុរយសយើងមិននឹកស្មានថានាងជាក្រពើបែបនេះទេ" គីមណាក៏រកទៅវ៉ៃចូណាដែលកំពុងបីនាងតូចតែត្រូវជេយ៉ុងចាប់ទាន់
" ចូណាមិនខុសទេអ្នកដែលខុសគឺអូន គីមណាបងពិតជាអស់សង្ឃឹមខ្លាំងណាស់មនុស្សស្រីដែលគួរឲ្យស្រឡាញ់តែបែលជាធ្វើរឿងបែបនេះទៅវិញ" ជេយ៉ុង
" មែនខ្ញុំគួរឲ្យស្រឡាញ់ តែបងក៏ទៅរៀបការជាមួយនិងនាងមិត្តក្បត់ស៊ូហ័ងហើយក៏ធ្វើខ្ញុំត្រូវធ្វើរឿងបែបនេះ បងទៅវិញទេជាអ្នកខុស ជេយ៉ុង" គីមណា
" យើងមិនដែលគិតក្បត់ឯងនោះទេ នៅថ្ងៃដែលឯងដេញយើងចេញពីផ្ទះនេះយើងក៏ព្រមមិនដែលចងកម្មខឹងនិងឯងសូម្បីតែបន្តិច មានតែឯងទេដែលបង្កើតរឿងនេះមកធ្វើឱ្យគ្រប់គ្នាឈឺក្បាល" ស៊ូហ័ងមិនអាចនៅស្ដាប់ដែលគេហៅនាងថាមិត្តក្បត់បែបនិងទេ បើនាងដឹងថាជេយ៉ុងទាក់ទងជាមួយគីមណានាងក៏មិនធ្វើបែបនេះដែល។
" ឯងនិយាយធ្វើមើលតែជាមនុស្សល្អខ្លាំងណាស់ចឹង ស៊ូហ័ងពិតជាសម្ដែងបានល្អមែន" គីមណាតបទៅវិញ
" ខ្ញុំមិនដែលនិយាយថាខ្ញុំជាមនុស្សល្អម្ដងណាទេ តែខ្ញុំក៏មិនបានធ្វើរឿងថោកទាបជាមួយឯងដែល" ស៊ូហ័ងតបទៅវិញដោយមានកូនប្រុសតូចដែលគេងយ៉ាងស្រួលនៅជាប់ដៃ
" ទេ ឯងមិនធ្វើជាមួយខ្ញុំតែឯងបានធ្វើឲ្យវាកើតឡើងតែម្នាក់ឯងឆាប់និយាយមកកូនប្រុសអាក្រក់ឯងនេះទៅសាហាយជាមួយអ្នកណា?" គីមណាគិតថានិងអាចបំបាក់ជេយ៉ុងឱ្យនៅជាមួយនាងដដែលប៉ុន្តែបែរជាចំណេះជិះកឯងទៅវិញ
" គេជាកូនរបស់ខ្ញុំជាមួយស៊ូហ័ង" ជេយ៉ុងចេញមុខមកនេះនិយាយភ្លាមធ្វើឲ្យគីមណាមិនដឹងធ្វើអ្វីឱ្យប្រកដ
" ហេតុអីក៏បងប្រកដម្លេះថាជាកូនរបស់បង?" គីមណា
  " នាងគ្មានសិទ្ធិហៅខ្ញុំបែបនេះទេ ពិសេសនាងហ៊ានប្រកួតធ្វើតេស្ដ DNA ដោយមិនឲ្យគ្រូពេទ្យគីមចូលរួមទេ" ជេយ៉ុងគេកាន់តែអត់ទ្រាំមិនបានទៅហើយ។
  " មក!ទៅតៃវ៉ាន់ជាមួយយើងវិញយើងខ្មាស់គេនៅទីនេះណាស់" ប៉ារបស់គីមណាដែលអង្គុយទ្រាំជាយូរក៏អូសនាងចេញទៅ
  " ខ្ញុំមិនទៅ" គីមណានិយាយតែនាងក៏មិនអាចឈ្នះកម្លាំងប៉ានាងបានទេទើបព្រមទៅដោយភ្នែកសម្លក់នាងក្រមុំជាប់។
  " ខ្ញុំមិនលើកលែងឲ្យពួកឯងជាដាច់ខាត" គីមណាសម្លក់ថ្លែហើយជិះឡានចេញទៅ
  " នេះចូណាចាំខ្ញុំជូនទៅផ្ទះនាងវិញ បានកូនស្រីហើយក៏មើលថែគេឲ្យល្អទៅ" ជេយ៉ុងនិយាយ
  " មិនបាច់ទេជេយ៉ុងនៅមើលស៊ូហ័ងទៅចាំខ្ញុំជូននាងតូចនេះទៅវិញ" មីននីថាហើយក៏ជួយយករបស់របរហើយបើកឡានចេញទៅ។
  " យ៉ាងម៉េចដែលហត់មួយថ្ងៃហើយ?" ជេយ៉ុងញញឹមទៅនាងតូច
  " ខ្ញុំមិនអីទេជួយរៀបចំរបស់នេះផងខ្ញុំ យកកូនទៅងូតទឹកសិន" ស៊ូហ័ងចង្អុលទៅអង្រឹងនិងវ៉ាលីដែលនាងយកមក ពេលជេយ៉ុងតេមកក៏ប្រាប់ថាឲ្យមកផ្ទះនេះវិញតែឆ្ងល់ដែលមិននឹកស្មានថាមានរឿងបែបនេះសោះ។ នាងតូចស៊ូហ័ងដែលនៅបន្ទប់ទឹកកំពុងងូតទឹកឲ្យកម្លោះតូចដែលញញឹមទៅផ្ទៃមុខរបស់នាង
  " អីយ៉ា ចេះញញឹមហើយយើងនេះអ៎ ថ្ងៃណា៎មួយម៉ាក់និងនាំទៅជួបលោកតា លោកយាយណា៎" នាងតូចបីគេចេញមកក៏ឃើញអ្នកកម្លោះជេយ៉ុងកំពុងតែអង្គុយនៅលើគ្រែ
  " អាវ លោកចង់ចូលងូតទឹកមែនទេ?" ស៊ូហ័ងសួរ
  " អត់ទេ ខ្ញុំចង់មកមើលនាងងូតទឹក" ជេយ៉ុងនិយាយបែបនេះផ្ទៃមុខស៊ូហ័ងក៏ក្រហមតែម្ដង
  " លោកឆ្គួតទេ? អ្នកណាទៅភ្លើឲ្យលោកឃើញ" ស៊ូហ័ងនិយាយហើយជេយ៉ុងក៏ប្រលេះលេវអាវគេ
  " ឈប់ៗ លោកចង់ធ្វើអី?" ស៊ូហ័ងបិទភ្នែកមិនហ៊ានមើល
  " ចង់ចូលងូតទឹកនិងហើយ" ជេយ៉ុង
  " ឆាប់ចូលបន្ទប់ទឹកទៅ" ស៊ូហ័ងនិយាយទាំងបិទភ្នែកទាំងគូមិនហ៊ានសម្លឹងមើលគេចំឡើយ។
  " បើកភ្នែកបានហើយខ្ញុំនៅក្នុងបន្ទប់ទឹក" លឺគេថាបែបនេះនាងក៏បើកភ្នែកតែគេមិនបាននៅក្នុងបន្ទប់ទឹកឯណាគេនៅចំពោះមុខនាងទៅវិញ។
  " លោកយ៉ាងម៉េចខ្ញុំប្រាប់ឲ្យចូលទៅម៉េចក៏មកនៅត្រង់នេះ" ស៊ូហ័ងស្រែកដាក់ជេយ៉ុង គេឆ្លៀតមកបោកនាងទៀត
  " បាទ ខ្ញុំចូលទៅហើយអ្នកនាងម្ចាស់" ជេយ៉ុងចូលទៅបន្ទប់ទឹកពិតមែន ទើបស៊ូហ័ងបើកភ្នែកឡើងធូរទ្រូងមួយគ្រា
  " អេ! ញញឹមខ្ចិបតែម្ដងកូនកម្លោះ" ស៊ូហ័ងថាហើយក៏បីគេទៅខាងក្រោមដើម្បីធ្វើម្ហូបថ្ងៃត្រង់។ ស៊ូហ័ងដាក់កូនឲ្យគេងនៅក្នុងអង្រឹងហើយដើរទៅផ្ទះបាយដើម្បីធ្វើម្ហូបសម្រាប់ញ៉ាំ។
  " អាវ មីននីមកវិញហើយហេ៎?" ស៊ូហ័ងពេលក្រឡេកមើលកូនប្រុសខ្លួនក៏ឃើញមីននីដើរចូលមក។
  " ខ្ញុំមករកមើលកាបូបលុយមិនដឹងជាធ្វើជ្រុះនៅទីណាទេ?" មីននីព្រមទាំងក្រឡេកមើលសព្វកន្លែង ស៊ូហ័ងក៏ឃើញនៅលើទូដាក់ស្បែកជើង
  " នេះមែនទេ?" ស៊ូហ័ងលើកកាបូប
  " និងហើយកំពុងតែអត់លុយទិញ ដំឡូងអាំងផង" មីននីតបទាំងសើច
  " យកទៅចឹង"
  " មីងលាហើយណា៎ អ្នកកម្លោះតូច" មីននីទៅលើកដៃបាយៗក្មេងតូចដែលគេងនៅក្នុងអង្រឹង
  " ទៅចុះអ្នកមីង" ស៊ូហ័ងនិយាយទាំងញញឹម
  " មានអ្នកណាមករកអីមែនទេ? ស៊ូហ័ង" ជេយ៉ុងដើរចុះមកពីខាងលើសួរ
  " គឺ មីននីមករកកាបូបដែលជ្រុះបាត់ មានអី?" ស៊ូហ័ង
  " ចេះតែសួរទៅក្រែងមានអ្នកណា?" ជេយ៉ុង
  " ចឹង លោកទៅញ៉ាំបាយទៅ" បន្ទាប់មកអ្នកកម្លោះដើរទៅតុអាហារដែលមានម្ហូបជាច្រើនដែលនាងតូចធ្វើឱ្យ។

សណ្ឋាគារលំដាប់ផ្កាយប្រាំ

នៅក្នុងសណ្ឋាគារដ៏ទំនើបមានបុគ្គលិកជាច្រើនអ្នកកំពុងតែឈរស្វាគមន៍អ្នកជំនួញម្នាក់ដែលទើបមកពីខាងក្រៅ

  " អ្នកនាងបើកបន្ទប់មួយហើយឲ្យបុគ្គលិកឈរយាម 24ម៉ោង លើ 24ម៉ោង ដើម្បីឲ្យនាងម្នាក់នេះចេញ" ប៉ារបស់គីមណានិយាយហើយក៏ដើរឡើងទៅបន្ទប់គាត់ចំណែកម៉ាក់នាងមិនអាចធ្វើបានត្រឹមដកដង្ហើមធំហើយគ្រវីក្បាលដើរទៅតាមអ្នកជាស្វាមី។
  " លោកប៉ា ប៉ាធ្វើបែបនេះម៉េចនិងបាន?" គីមណាស្រែកទៅប៉ានាងធ្វើឲ្យគ្រប់គ្នាងាកសម្លឹងមើលនាង
  " អ្នកនាងសូមមកតាមខ្ញុំ" បុគ្គលិកស្រីនោះនិយាយគីមណាក៏សម្លក់មុខគ្រប់គ្នានៅទីនេះហើយដើរចេញទៅព្រោះមិនអាចធ្វើអីបាន
" ទឺត ទឺត" សម្លេងទូរស័ព្ទបន្លឺមកនាងតូចមើលក៏ដឹងថាជាគ្រូពេទ្យគីមហើយលើកយ៉ាងលឿន
  " មានការអី?" គីមណានិយាយទៅខ្សែម្ខាងដោយសម្លឹងមើលគ្រប់គ្នាដែលកំពុងតែជិះជណ្ដើរប្រអប់ឡើងទៅបន្ទប់នាង
  " គីមណានាងដឹងទេ? ជេយ៉ុងដឹងរឿងអស់ហើយខ្ញុំភ្លេចប្រាប់នាងឲ្យឈឹង" ដុកទ័រគីម
  " លោកមិននិយាយឲ្យលឿនជាងនេះ ពេលនេះអ្វីគ្រប់យ៉ាងត្រូវបកអាក្រាតអស់ហើយខ្ញុំក៏ត្រូវទៅតៃវ៉ាន់វិញហើយ បានហើយខ្ញុំមានការសំខាន់" គីមណាព្យាយាមនិយាយឲ្យសុភាពកុំឲ្យគ្រប់គ្នាមើលមកនាងដូចចម្លែក គីមណាបានចូលបន្ទប់ហើយនាងក៏ដួរលើគ្រែដោយគ្មានកម្លាំងអ្វីបន្តិចសោះនៅក្នុងខ្លួន។
  " អាយ!!!! គ្រប់គ្នាសុទ្ធតែឆ្គួតទាំងអស់" គីមណាគប់ភួយខ្នើយនិងអ្វីខ្ទិចខ្ទីអស់រលីង រួចនាងបែរមកអង្គុយឱបជង្គង់យំនៅជើងគ្រែទាំងកម្សត់។
  " ខ្ញុំមិនទាន់ចាញ់ទេដរាបណានៅមិនទាន់ស្លាប់ម្ខាងៗ" គីមណានិយាយទាំងកែវភ្នែកក្រហមពោលពេញទៅដោយគំនុំ។

ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)Where stories live. Discover now