Eps 25

14 0 0
                                        

ជេយ៉ុងចេញពីបន្ទប់របស់ស៊ូហ័ងភ្លាមក៏ឃើញ ចូណាកំពុងតែអង្គុយកៅអីនៅក្រៅបន្ទប់។
" អ្នកនាងមានរឿងអ្វីមែនទេ?" ជេយ៉ុងសួរព្រោះគិតថា80% ដែលនាងកំពុងតែអង្គុយចាំគេនិយាយអ្វីមិនខាន
" ខ្ញុំចង់សុំលោករឿងមួយទោះមិនបានក៏ខ្ញុំអស់ចិត្តដែល" ចូណាកាន់ដៃគេជាការសុំជំនួយ
" មិនអីទេខ្ញុំនិងធ្វើអ្នកនាងទាល់តែបានមិនថាវាលំបាកក៏ដោយ" ជេយ៉ុងនិយាយតបវិញ
" លោកជួយយកឈ្មោះ ចូណាដា ដាក់ឲ្យកូនស្រីខ្ញុំផងទេ យ៉ាងណាខ្ញុំមិនបាននៅជិតគេតែសូមឲ្យឈ្មោះខ្ញុំ គេស្គាល់ទៅចុះ" ចូណានិយាយទាំងទឹកភ្នែកស្រក់ហូរប្រៀបបាននិងដំណក់ទឹកភ្លៀង នាងអាចជាម្ដាយមិនល្អដែលមានគុណគ្រាន់បង្កើតតែនាងពិតជាស្រឡាញ់កូនម្នាក់នេះខ្លាំងណាស់ បើមិនដោយសារតែជីវភាពនាងគ្មានថ្ងៃចោលគេនោះទេ។
" គ្រាន់តែរឿងបែបនិង អ្នកនាងកុំបារម្ភ ខ្ញុំនិងជួយ" ជេយ៉ុង
" អរគុណលោកខ្លាំងហើយដែលមេត្តាជួយមើលថែគេជំនួសខ្ញុំផង" ចូណានិយាយទាំងទឹកភ្នែកនៃក្ដីរំភើបក្រៃលែង
" អញ្ចឹងខ្ញុំសុំទៅសិនហើយ" ជេយ៉ុង
" ចាស សុខសប្បាយតាមផ្លូវណា៎លោកជេយ៉ុង" ចូណាញញឹមទៅកាន់គេទំហំចិត្តនាងចំពោះគេវាប្រៀបដូចជាឪពុកដែលជួយកូនស្រីឲ្យរួចពីកម្មអញ្ចឹង។ នាងមានតែពឹងពាក់គេជួយមើលថែកូនស្រីនាងប៉ុណ្ណោះ។

មកដល់ពេលល្ងាចដែលគ្រប់គ្នាចេញពីធ្វើការអ្នកកម្លោះជេយ៉ុងឯណោះក៏ប្រញ៉ាប់ប្រញ៉ាល់មកកាន់មន្ទីរពេទ្យដើម្បីមករកស៊ូហ័ង ដែលកំពុងតែញ៉ាំអីសម្រាប់ទ្រាំពោះពេលល្ងាច
" អាវ! នេះលោកមកធ្វើអីទៀតហើយ?" ស៊ូហ័ងសួរទៅអ្នកកម្លោះដែលដើរចូលមកយ៉ាងលឿនស្លេវ
" នេះសំបុត្រកំណើត ស៊ូជេ នាងទុកដាក់ឲ្យបានស្រួលបួលជាពិសេសកុំឲ្យ គីមណាឃើញឲ្យសោះ" ជេយ៉ុងយកសំបុត្រកំណើតកូនប្រុសមកឱ្យសៀវអឺទុកនាងគ្មានជម្រើសបានត្រឹមតែទទួលយកមក។
" ចាស ខ្ញុំនិងរក្សាទុក ចុះចំណែករបស់ កូនស្រីនោះ" ស៊ូហ័ង
" ខ្ញុំនិងដាក់ឈ្មោះម្ដាយរបស់គេ និង ធ្វើសំបុត្រក្លែងក្លាយមួយទៀតដោយដាក់ឈ្មោះខ្ញុំនិងគីមណា" ជេយ៉ុងតបទៅវិញហើយក៏ឆ្លៀតទៅអើតមើលកូនក្នុងអង្រឹង
" យ៉ាងម៉េចហើយ ប្រុសជេរបស់ប៉ា សប្បាយចិត្តណាស់ញញឹមចេញខួចទៀត" ជេយ៉ុងលើកបីកូនប្រុសខ្លួនស៊ូហ័ងក៏ញញឹមទៅតាមដែលឃើញគ្រួសារនាងមានសុភមង្គលបែបនេះ
" ខានស្អែកខ្ញុំត្រូវចេញពីមន្ទីរពេទ្យហើយណា៎" ស៊ូហ័ងនិយាយទៅកាន់ជេយ៉ុងដែលកំពុងបីកូន
" មិនអីទេ ខ្ញុំនិងមកទទួលនាង" ជេយ៉ុង
" អ៊ូយ ហេតុអីក៏មានអារម្មណ៍ថាធុញម្លេះទេ?" មីននីនិយាយឌឺដងទៅកាន់ម៉ាក់ប៉ាថ្មីៗមួយគូនាង
" អញ្ចឹងទៅខាងក្រៅក៏បានដែល" ស៊ូហ័ងលសើចបន្តិច
" នេះចង់មកបណ្ដេញយើងផងមែនទេ? " មីននី
" មិនមែនទេក្រែងឯងថាធុញនោះអី" ស៊ូហ័ងលើកចិញ្ចើមបន្តិចតបទៅមីននីវិញ
" នេះឲ្យកូនមឹមហើយឬនៅ?" ជេយ៉ុងសួរ
" ខ្ញុំជាម៉ាក់គេខ្ញុំដឹងហើយ លោកក៏មិនចាំបាច់អីមកប្រាប់នោះ អីក៏ខ្វល់់រឿងនិងម្លេះ?" ស៊ូហ័ងរអ៊ូទៅគេវិញដោយមិនឆ្លើយតបនិងសំណួរ
" ហេតុអ្វីថាមិនឲ្យខ្វល់ រឿងក្រពះកូនខ្ញុំទាំងមូល" ជេយ៉ុង
" ចាស៎ មិនមែនកូនលោកទេកូនខ្ញុំ លោកដែលខ្វល់ពីគេទេពេលមិនទាន់កើតនោះ" ស៊ូហ័ង
" ក៏មានមិនប្រាប់អ្នកណាទៅដឹង" ជេយ៉ុង
" បានហើយនេះចង់ឌឺដងឲ្យគ្នាដល់ស្អែកមែនទេ? លោកជេយ៉ុង ទៅមើលអ្នកនាងគីមណាទៅមិនស្រួលបែកបន្ទប់ទៅហើយមិនឃើញលោកនោះ?" មីននីស៊ូបញ្ជៀសឪពុកគេចេញសិនមិនចឹងទេបែកមន្ទីរពេទ្យមិនខាន
" មែនហើយ ! នេះកូនយកទៅចឹងខ្ញុំចេញទៅសិនហើយ" ជេយ៉ុងយកកូនទៅឲ្យស៊ូហ័ងបីរួចក៏ដើរចេញទៅ
" ង៉ាៗៗ" សម្លេងក្មេងយំលាន់លឺឡើងក្រោយពីប៉ារបស់គេចេញទៅ
" នេះឃ្លានហើយមែនទេបានជាយំបែបនេះហា៎កូន" ស៊ូហ័ងបីអន្រួនប្រុសតូចដែលស្រែកឃ្លាននោះតិចៗ។

ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)Donde viven las historias. Descúbrelo ahora