Eps15

12 0 0
                                        

ស៊ូហ័ងក្រោកឡើងដើរចុះមកក្រោមរកអីញ៉ាំហើយក៏បើកភ្នែកធំៗព្រោះឃើញចាននិងក្រឡគីមឈីដែលនាងញ៉ាំតាំងពីរយប់ គរពេញទាំងនិងស៊ូហ័ងក៏ប្រញ៉ាប់លាងខ្លាចមីននីមកឃើញថា នាងញ៉ាំច្រើនពេក ហេហេ។ ស្រីតូចលាងហើយទើបដើរទៅអង្គុយមើលទូរទស្សន៍ប្រហែល20 នាទីក្រោយរាងស្ដើងមីននីដើរចូលមករកមើលអីសម្រាប់នាងញ៉ាំ តែអ្វីៗក្នុងទូរទឹកកកសឹងតែអស់រលីងទៅហើយ ភ្លាមៗមីននីក៏បាញ់ក្រសែភ្នែកទៅស៊ូហ័ងដែលអង្គុយធ្វើព្រងើយ
  " ស៊ូហ័ង គីមឈីនិងម្ហូបបាត់ទៅណា? " មីននីសួរទៅស៊ូហ័ងដែលអង្គុយធ្វើព្រងើយ
  " គឺ.. កុំខឹងណាកាលពីយប់មិញខ្ញុំញ៉ាំអស់ទៅហើយ" ស៊ូហ័ងនិយាយធ្វើឲ្យមីននីបើកភ្នែកធំប៉ុនពងមាន់
  " ម្ហូបនិងខ្ញុំខំធ្វើថាយកមកញ៉ាំនៅថ្ងៃនេះហើយអស់រលីងតែម្ដង" មីននីបើកភ្នែកធំៗ
  " ខ្ញុំញ៉ាំអស់កាលពីយប់មិញហើយ" ស៊ូហ័ងញញឹមញញែមទាំងមិនសូវសម
  " ចុះ នៅសល់គីមឈីអត់?" មីននីសួរបើជាម្ហូបអស់ហើយសល់គីមឈីបន្តិចគ្រាន់និងញ៉ាំដែល
  " អស់ដូចគ្នា" ស៊ូហ័ងនិយាយទាំងញញឹម
  " បើជ្រុលជាអស់ទៅហើយ មិនបាច់ញ៉ាំអីទេ" មីននីនិយាយទាំងមួលម៉ៅបន្តិច ហើយស៊ូហ័ងក៏ចូលទៅឱបនាង
  " កុំខឹងអីណាថ្ងៃនេះធ្វើ BBQញ៉ាំយប់នេះតែម្ដងទៅ" ថាហើយមីននីងក់ក្បាលអ្នកទាំងពីរទៅងូតទឹកតែងខ្លួនយកកាបូបលុយរៀងៗខ្លួនរួចដើរចេញទៅក្រៅតែគាប់ជួនបែរជាជួបជាមួយនិងជេយ៉ុងដែលកំពុងជិះឡានបើកទៅធ្វើការ គេក៏ស្រវាចាប់ដៃនាងតូចភ្លាម
  " លែងខ្ញុំទៅ" ស៊ូហ័ងស្រែកទៅកាន់ជេយ៉ុងខ្លាំងៗ
  " ស៊ូហ័ង អូនចេញពីផ្ទះមកនៅទីនេះ2អាទិត្យហើយមែនទេ? " ជេយ៉ុងសួរស៊ូហ័ងបន្តិចមុនងាកទៅមីននីដែលឈរធ្មឹង
  " ក្រែងលោកចង់ឲ្យខ្ញុំចេញណាស់មែនទេ? ខ្ញុំក៏ចេញពីផ្ទះតាមបំណងលោកហើយ" ស៊ូហ័ងស្រែកដាក់គេធ្វើឲ្យអ្នកកម្លោះស្រឡាំងកាំងនិងសព្វនាមគេដែលនាងតូចហៅ
  " លោក មែនទេ? ស៊ូហ័ងអូនហៅបងថាលោក?" ជេយ៉ុងពេលនេះមុខគេទាំងមូលប្រែទៅជាក្រហមដោយសារកំហឹងដែលនាងតូចចាក់សាំងដុតមុននេះ។
  " យ៉ាងម៉េចយើងលែងពាក់ព័ន្ធនិងគ្នាទៀតហើយតាំងពីថ្ងៃដែលលោកនាំគីមណាចូលមកក្នុងផ្ទះនោះម្លេះ"  មីននីឃើញស៊ូហ័ងខឹងបែបនេះអូសដៃនាងតូចចេញពីអ្នកកម្លោះតែជេយ៉ុងមិនព្រមគេសម្លក់មីននីសឹងជ្រុះគ្រាប់ភ្នែកថែមប្រើក្រសែរភ្នែកពិឃាតថា កុំឱ្យចេះដឹងរឿងគេទៀត។
  " អ្នកណាថា? យើងនៅតែមាននាមជាគ្រួសារនិងគ្នាដដែលតើ" ជេយ៉ុងតបដោយខឹងដូចគ្នា ទោះយ៉ាងណាគេមានអារម្មណ៍ថាមិនចង់ឱ្យស៊ូហ័ងទៅណាឆ្ងាយពីខ្លួនគេទេ
  " ខ្ញុំគ្មានប្ដីគម្រក់បែបនេះទេ នោះភរិយាថ្មីរបស់លោកឆាប់ទៅរកនាងទៅ" ស៊ូហ័ងចង្អុលទៅ
គីមណាដែលឈរមើលអ្នកទាំងពីរឈ្លោះគ្នានៅមុខផ្ទះជេយ៉ុងគ្រាន់តែឃើញគេក៏អស់អារម្មណ៍ឈ្លោះជាមួយស៊ូហ័ងតែបែរជារត់ទៅបកស្រាយជាមួយ
គីមណាទៅវិញ ចំណែកស៊ូហ័ងក៏ត្រូវមីននីទាញដៃឲ្យទៅផ្សារទំនើបយ៉ាងលឿនស្រីស្រស់ក៏លួចសម្រក់ទឹកភ្នែកក្រោយបែលខ្នងដែលចេញ នៅទីបំផុតគេនៅតែមិនអាចធ្វើជាមនុស្សម្នាក់ល្អសម្រាប់នាងបាន
  " ស៊ូហ័ងកុំយំអីនាងមិនអាចធ្វើរឹកមាំចឹងរហូតទេ" មីននីនិយាយធ្វើឲ្យស៊ូហ័ងជូតទឹកភ្នែកញញឹមធ្វើដូចជាគ្មានបញ្ហា រួចដើរចូលទៅផ្សារទំនើបដែលនៅនិងមុខនាង។

  អ្នកកម្លោះជេយ៉ុងដែលរត់ទៅបកស្រាយជាមួយនិងគីមណាចំណែកនាងវិញក៏ធ្វើជាយំសស្រាក់នៅលើ
សាឡុងជេយ៉ុងឃើញក៏រត់ទៅឱបយ៉ាងណែន
  " អូនមិនគួរមកបំបែកបងនិងមិត្តអូននោះទេ" គីមណានិយាយធ្វើឲ្យអ្នកកម្លោះធ្វើទឹកមុខស្រពាប់ស្រពោនតាម
  " មិនអីទេណា៎ វាមិនមែនកំហុសយើងនោះទេវាជាកំហុសស៊ូហ័ងដែលព្រមរៀបការជាមួយនិងបង" ជេយ៉ុងតបទាំងលួងលោមទៅគីមណា
  " តែអូនមានអារម្មណ៍កំពុងបំផ្លាញមិត្តភាពហើយ" គីមណានិយាយតែអ្នកកម្លោះនៅតែលួងលោមដោយការឱបតែគេមិនដឹងថាមនុស្សកំពុងតែនៅក្បែរគេពេលនេះជាសត្វឆ្មាចិត្តពស់ ព្រោះនាងកំពុងញញឹមដោយការសប្បាយចិត្ត។

ស៊ូហ័ងកំពុងតែប្រមូលទិញរបស់ញ៉ាំសឹងតែអស់ពីហាងគេទៅហើយឡើងមីននីមើលកាបូបលុយរបស់នាង មានទាំងផ្លែឈើជូរនិងអំបិលម្ទេសទៀតផងធ្វើឲ្យមីននីកាន់តែឈឺក្បាលតែម្ដងរើសរបស់ញ៉ាំបែបនេះទៅកើតតែនាងក៏មិនសង្ស័យអ្វីទេគិតថានាងតូចស្ដ្រេសបានជាចង់ញ៉ាំច្រើនបន្តិចហើយស្រីតូចក៏ប្រមូលឥវ៉ានទៅគិតលុយ
  " ទាំងអស់ 99$" គ្រាន់តែលឺស៊ូហ័ងក៏ឲ្យក្រដាស100$ ទៅធ្វើឲ្យមីននីបើកភ្នែកធំៗប៉ុនពងមាន់ ។

ក្រោយពីដើរមកដល់ផ្ទះវិញនាងតូចទាំងពីរប្រមូលឥវ៉ាន់ចូលទៅក្នុងទូរទឹកកវិញ រៀបអស់ហើយស៊ូហ័ងបែរទៅអង្គុយញ៉ាំស្រ្ដប៊ឺរីយ៉ាងទំនងមើលទូរទស្សន៍
  " ហើយទិញអីច្រើនម្លេះញ៉ាំអាណាទុកអាណាទៅ?" មីននីសួរ
  " បើជ្រុលជាទៅផ្សារម្ដងហើយទិញឲ្យច្រើនមក" ស៊ូហ័ងតបដោយអារម្មណ៍ល្អខុសពីពេលមុនដាច់
  " ឯងមានអារម្មណ៍បែបណានៅក្នុងខ្លួន?" មីននីនិយាយធ្វើឲ្យស៊ូហ័ងព្យាយាមគិតបន្តិចពីខ្លួនឯង នាងដូចជាចាប់អារម្មណ៍ដែលថានាងឈឺ
  "មួយរយះនេះឃ្លានតែឱ្យញ៉ាំបាយដឹងតែក្អួតមកតែម្ដង ហើយឃ្លានរបស់ជូរខ្លាំងៗ បានហិរទៀតល្អម៉ង" ស៊ូហ័ងនិយាយធ្វើឲ្យមីននីមកអង្គុយចិតនាងដោយមុខស្ងួតៗ
  " 70% ឯងប្រហែលមានទម្ងន់ហើយ" គ្រាន់តែលឺស៊ូហ័ងសឹងតែស្វាយមាត់សន្លប់ទៅហើយ
  " ឯងនិយាយលេងនិយាយមែនទេ ឆ្គួតទេអ៎?" ស៊ូហ័ងព្យាយាមសម្រួលចិត្តរបស់នាងបន្តិច
  " យើងក៏មិនច្បាស់ដែលតែយ៉ាងណាគ្រាន់តែសង្ស័យ" មីននីថាហើយក៏ដើរទៅធ្វើម្ហូបចំណែកស៊ូហ័ងនាងបានត្រឹមដើរទៅបន្ទប់នៅខាងលើយកប្រដាប់ពិនិត្យផ្ទៃពោះក្នុងប្រអប់នាងមកមើល
  " សង្ឃឹមថាអត់មានទៅចុះ" ថាហើយស៊ូហ័ងក៏ដើរចូលទៅក្នុងបន្ទប់ក្នុងគោលបំណងចង់ដឹងថាវាដូចជាពាក្យដែលមីននីដឹងឬអត់ នាងមិនចង់ឱ្យខ្លួនឯងនៅសង្ស័យៗអីបែបនេះទេ។

ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)Where stories live. Discover now