នៅតាមផ្លូវដែលធ្វើដំណើរទៅកាន់ផ្ទះរបស់ ពួកគេទាំងពីរនាងតូចហាក់មានអារម្មណ៍មិនស្រួលសោះសូម្បីតែកូនប្រុសដែលគេនៅនិងដៃក៏មិនបានចាប់អារម្មណ៍ដែល
" កុំខ្វល់អីស៊ូហ័ង ផុតគ្រោះថ្នាក់ហើយ" ជេយ៉ុងចាប់ដៃនាងតូចដើម្បីលួងលោមចិត្ត អ្នកទាំងពីសម្លឹងមុខគ្នាហើយក៏ដកដង្ហើមធំ
" ចា៎" ស៊ូហ័ងតបដោយញញឹមនៅឯផ្ទះនោះវិញ មីននីដែលឈរចាំនាងតូចនៅមាត់ទ្វារពេញមួយព្រឹកហើយក្រោយឃើញព័ត៌មានដែលគេផ្សាយនៅកញ្ចក់ទូរទស្សន៍អំពីការចាប់ជំរិតរបស់លោកស្រីជុន នាងតូចអង្គុយចុះហើយក៏ក្រោកឈរឡើងដកដង្ហើមធំមិនដឹងជាប៉ុន្មានដងឡើយ
" យ៉ាងម៉េចហើយពេលនេះ " មីននីយកដៃខ្ទប់មុខភ្លាមនោះក៏លឺសូរសំឡេងឡានរបស់ជេយ៉ុងបើកមកឈប់នៅពូមុខផ្ទះនាង ស្រីតូចក្រោកឈរក៏ឃើញវត្តមានស៊ូហ័ងនិងកម្លោះតូចសុខសប្បាយមិនឃើញមានគ្រោះថ្នាក់អ្វីនោះទេ
" យ៉ាងម៉េចហើយស៊ូហ័ង មានត្រូវរបួសអីទេមើល" មីននីដើរមកមើលស៊ូហ័ងក៏ឃើញថាមិនមានរបួសអីធ្ងន់ធ្ងរក៏ធូរចិត្តទៅវិញ
" ខ្ញុំមិនអីទេនៅសុខសប្បាយដូចដើមអ្នកប្រុសតូចនេះក៏មិនអីដែល" ស៊ូហ័ងលើកកូនទៅឲ្យមីននីបី
" ចូលទៅខាងក្នុងទៅចាំខ្ញុំធ្វើម្ហូបឲ្យឯងញ៉ាំណា៎ទុកថាបណ្ដេញគ្រោះចង្រៃ" មីននី
" ពិតមែនកំពុងតែឃ្លានផង" ស៊ូហ័ងនិយាយ
" ចង់ញ៉ាំក្នុងផ្ទះខ្ញុំឬផ្ទះឯង" មីននីនិយាយលេងសើច
" ក្នុងផ្ទះខ្ញុំទៅ" ស៊ូហ័ងក៏នាំមីននីចូលទៅដើម្បីញ៉ាំបាយពេលថ្ងៃត្រង់។បាយថ្ងៃត្រង់កន្លងផុតទៅ អាហារពេលល្ងាចក៏ចូលមកដល់ស៊ូហ័ងដែលកំពុងតែធ្វើអ្វីញ៉ាំនៅផ្ទះបាយដោយទុកកូនប្រុសឲ្យប៉ារបស់គេមើល
" ចាក់អើ! បានអ្វីដែលថ្ងៃនេះ?" ជេយ៉ុងចូលមកឱបចង្កេះនាងតូចពីក្រោយធ្វើឲ្យភ្ញាក់បន្តិចដែល
" បានបាយឆាជាមួយនិងគីមឈី" ស៊ូហ័ង
" ពិតជាចំណូលចិត្តបងមែន ម៉េចក៏ដឹង?"
" អេៗ នេះហៅខ្លួនឯងថាបងផង" ស៊ូហ័ងចម្អន់ទៅជេយ៉ុង
" អ្វីៗក៏ល្អទៅហើយហៅបងមកអីអូនសម្លាញ់" ជេយ៉ុង
" បានលែងដៃ អ្នកណាថាល្អហើយនោះនៅខ្ញុំមួយដែលមិនទាន់ពេញចិត្ត នៅតែខឹង" ស៊ូហ័ងបិទចង្ក្រានហើយក៏មកអង្គុយកៅអីតុបាយនិយាយជាមួយគេ
" អ្នកនាងជុននេះគឺស្រួលលួងនោះទេប៉ុន្ដែមិនដឹងថាបើកចិត្តឬអត់?" ជេយ៉ុងចូលមករាយស្នេហ៍ឲ្យទៅស៊ូហ័ង
" គាត់ថាមិនបើចិត្តនោះទេ" ស៊ូហ័ង
" បើគាត់មិនបើកចិត្តមានតែប្រើធម៌ក្ដៅ" ជេយ៉ុងថាហើយក៏បីនាងតូចប្រុងនិងឡើងទៅបន្ទប់តែក៏ត្រូវបង្អាក់ដំណើរចំពោះសំឡេងស្រែកយំរបស់កូនប្រុសគេ។
"ដាក់ខ្ញុំចុះទៅហើយទៅមើលកូន" ស៊ូហ័ងវ៉ៃស្មារគេតែអ្នកកម្លោះអេះអុញមិនចង់នោះទេ
" អត់ចង់ទេ" ជេយ៉ុងគ្រវីក្បាលធ្វើឲ្យនាងតូចអត់ទ្រាំមិនបានក្ដិចមួលស្មារបស់គេ
" អូយយៗដាក់ចុះហើយលោកស្រី" ជេយ៉ុងថាហើយក៏ដាក់នាងតូចចុះហើយគេក៏ប្រញ៉ាប់ទៅមើលកូនប្រុសនៅបន្ទប់ម្ខាងទៀត ស៊ូហ័ងក៏គ្រវីក្បាលក៏ចុះទៅញ៉ាំបាយនៅឯតុតែញ៉ាំមិនបាន20នាទីផងជេយ៉ុងក៏មកអូសនាងទៅទៀត
" មកៗណា៎អ្នកស្រីជុន" ជេយ៉ុងថាហើយក៏បីនាងតូចឡើងទៅខាងលើ
" លោកខ្ញុំមិនទាន់ញ៉ាំបាយហើយទេ" ស៊ូហ័ង
" មិនបាច់ញ៉ាំទេតិចទៀតនាងឆ្អែតហើយ" ជេយ៉ុងតវ៉ាតែនៅតែរឹងចចេស
" តែលោកមិនញ៉ាំទេអ៎"
" ខ្ញុំញ៉ាំនាងវិញឆ្ងាញ់ជាង"
" អូយលែងខ្ញុំមនុស្សលាមក"
" បងលាមកដើម្បីអូន !ណា៎ពៅមាស" សំឡេងដែលអ្នកទាំងពីរឆ្លងឆ្លើយគ្នាពេញបន្ទប់មិនដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេ ព្រោះជេយ៉ុងអត់ឲ្យអេតមីនចូល😭

YOU ARE READING
ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)
Romanceនាងប្ដូរពីប្អូនស្រីដែលគេស្រឡាញ់បំផុតនិងមើលថែថ្នាក់ថ្នមក្លាយជា ភរិយាដែលគេមើលងាយមិនឲ្យតម្លៃថែមទាំងខ្ពើមរអើមនិងពាក្យរបស់នាងគ្រប់ម៉ាត់ គ្រប់យ៉ាងរបស់នាងគេមិនចង់និងឃើញសូម្បីតែបន្តិច។ ស៊េរីរសជាតិស្នេហ៍ Season2