ឡានស្ពតដ៏ថ្មីស្រឡាងបណ្ដើរចូលក្នុងភូមិគ្រិះម្ដងមួយៗ ធ្វើឲ្យអ្នកបម្រើគ្រប់គ្នា ឈរមកត្រៀបត្រាចាំទទួលចៅហ្វាយនាយរបស់ខ្លួន តាមទម្លាប់ដោយម្នាក់ៗមានទឹកមុខសប្បាយរីករាយព្រោះដឹងថាថ្ងៃនេះជាថ្ងៃពិសេសរបស់អ្នកនាងតូចចៅហ្វាយរបស់គេ ។ នាងតូចដើរចូលទៅក្នុងផ្ទះជាមួយនិងម៉ាក់របស់នាងដោយមានជេយ៉ុងនៅតាមពីខាងក្រោយ។
" ឯងទៅគេងទៅយប់ជ្រៅណាស់ទៅហើយ" ម៉ាក់ស៊ូហ័ងអង្អែលក្បាលរបស់កូនស្រីខ្លួន នាងតូចដោយល្វើយដែលក៏ញញឹមដើរឡើងទៅជាន់ខាងលើសំដៅទៅបន្ទប់របស់ខ្លួន
" ទៅតាមប្អូនទៅកូន" លោកស្រីយិនញញឹមទៅកាន់ជេយ៉ុន ដែលទឹកមុខរបស់គេពេលនេះគឺសោះកក្រោះណាស់ ការសម្ដែងក៏បង្ហាញមកថាមិនបានពេញចិត្តតែម្ដង
" បាទ ចឹងខ្ញុំឡើងទៅលើសិនហើយណាម៉ាក់" ជេយ៉ុនក៏ដើរទៅតាមស៊ូហ័ងនាំឲ្យលោកស្រី ដកដង្ហើមធំ គាត់ធ្វើបានល្អហើយ គាត់បានធ្វើឲ្យកូនស្រីតែមួយរបស់គាត់រស់នៅសាងគ្រួសារជាមួយមនុស្សប្រុសដែលនាងស្រឡាញ់ហើយ តទៅនេះជាតួនាទីរបស់កូនស្រីគាត់ដែលឆក់បេះដូងរបស់ជេយ៉ុនមក។នៅក្នុងបន្ទប់ពណ៍ផ្កាឈូកពោលពេញទៅដោយតុកាតា និងរូបថតដាក់តាំងកាលពីនាងតូចនៅក្មេង នោះក៏មានរូបដែលអ្នកកម្លោះអៀវនាងតូច ស៊ូហ័ង ថតនៅពីមុខសួនសត្វមួយកន្លែងដែល។ ការតុបតែងគឺនៅរក្សារដដែល គ្រាន់តែគ្រែគេងបានតុបតែងទៅជាគ្រែសម្រាប់គូស្នេហ៍ថ្មីថ្មោងដែលមានលម្អដោយផ្កាកុលាបជាច្រើបស្រទាប់រៀបជារូបបេះដូង ដែលធ្វើគើងដោយអ្នកបម្រើនៅក្នុងផ្ទះនេះ។ រាងស្ដើងក្នុងឈុតរ៉ូបស ត្រឹមជង្គង់ដែលនាងប្ដូរមុនពេលចាកចេញពីកម្មវិធីមិញនេះ ដើរមកជិតទូក្បាលគ្រែ ដៃស្រឡូនទាញរូបថតរវាងនាងនិងអ្នកកម្លោះយកមកមើលក្រៅកែវភ្នែកនឹកទៅដល់ពេលវេលានោះ
" បងចាំបានទេពេលនិងតើយ៉ាងម៉េច?" នាងតូចសួរព្រមទាំងញញឹមទៅជេយ៉ុនដែលនៅរក្សារទឹកមុខមាំដដែល គេប្រហែលជាមិនចាំផងមើលទៅ
" បងភ្លេចបាត់ហើយ" ជេយ៉ុនថាហើយក៏ដើរចូលទៅក្នុងបន្ទប់ទេដើម្បីលាងសម្អាតខ្លួន។ ដូចនាងនិយាយមែនហើយគេមិនចាំទេ រឿងនាងជាមួយគេគ្រាន់តែរឿងគ្មានប្រយោជន៍ វាសំខាន់អ្វីទៅបើគេចាំនោះ។
" សូម្បីតែរឿងដែល អូនចាំមួយជីវិតក៏បងមិនចាំ" នាងតូចនិយាយទាំងអួលដើមករ ថ្ងៃនេះជាថ្ងៃសិរីមង្គលមិនគួរឲ្យមានទឹកភ្នែកស្រក់នោះទេ។ បន្ទាប់ពីអ្នកទាំងពីរផ្លាស់ខោអាវ ត្រៀមនិងរៀបចំចូលគេងទៅហើយ តែនាងតូចឃើញគេកំពុងចុចទូរស័ព្ទហាក់ដូចជាឆាតឆ្លើយឆ្លងសន្ទនាជាមួយនិងនរណាម្នាក់ ស៊ូហ័ងក៏ទាញសៀវភៅយកមកមើលបណ្ដើរលួចសម្លឹងទៅគេដើម្បីកុំឲ្យអ្នកកម្លោះសង្ស័យ តែ នាងក៏គេងលក់ដោយមិនដឹងខ្លួន។ ជេយ៉ុងឃើញនាងលង់លក់ទាំងនៅលើសាឡុងបែបនេះក៏បីស្រីស្រស់មកគេលើគ្រែឲ្យបានត្រឹមត្រូវ ព្រមទាំងដណ្តប់ភួយឲ្យនាងតូចអ្នកកម្លោះដើរទៅបិទភ្លើងគេក៏ទម្រេតខ្លួនលង់លក់ដែលទៅ។

YOU ARE READING
ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)
Romanceនាងប្ដូរពីប្អូនស្រីដែលគេស្រឡាញ់បំផុតនិងមើលថែថ្នាក់ថ្នមក្លាយជា ភរិយាដែលគេមើលងាយមិនឲ្យតម្លៃថែមទាំងខ្ពើមរអើមនិងពាក្យរបស់នាងគ្រប់ម៉ាត់ គ្រប់យ៉ាងរបស់នាងគេមិនចង់និងឃើញសូម្បីតែបន្តិច។ ស៊េរីរសជាតិស្នេហ៍ Season2