ថ្ងៃបន្ទាប់
ស៊ូហ័ងដែលគេងនៅលើគ្រែដោយមានអារម្មណ៍ទ្រុឌទ្រោមដោយសារតែសង្គ្រាមស្នេហ៍កាលពីយប់មិញ នាងសឹងតែមិនបានគេទៅហើយ ការឈឺចាប់នៅប្រឡោះភ្លៅព្រមទាំងស្នាមនៅលើក ផងដៃផងធ្វើឲ្យនាងតូចដើរឆ្ពោះទៅរកបន្ទប់ទឹកមិនចង់កើត។ ស្រីតូចលាងសម្អាតកាយព្រមទាំងចេញទៅធ្វើម្ហូប ដោយក្លិនរបស់អាហារបានដាស់អារម្មណ៍ឲ្យអ្នកម្លោះកំពុងគេងនៅខាងលើក្រោកឡើងឃើញខ្លួនឯងនៅអាក្រាតកាយមានអារម្មណ៍មិនស្រួលប្រញ៉ាប់ស្លៀកពាក់រៀបចំខ្លួនចុះទៅក្រោម តែក្រលេកទៅឃើញអ្វីម្យ៉ាងដូចជាឈាមដែលទំជាប់នៅលើកម្រាលពូក។ ជេយ៉ុងចុះទៅច្របាច់កដៃសួរនាងតូចភ្លាម ស៊ូហ័ងរៀងយល់ស្ថានការប្រញ៉ាប់ធ្វើជាមិនដឹងអ្វីតែគេបន្ថែមកម្លាំងច្របាច់កដៃនាងឈឺសឹងស្លាប់ទៅហើយ។
" យប់មិញមានរឿងអ្វីកើតឡើង? " ជេយ៉ុង
" មិនមានទេ បងលែងខ្ញុំឈឺ" ស៊ូហ័ង
" ចុះឈាមដែលនៅលើកម្រាលពូកនោះ" ស៊ូហ័ងមានអារម្មណ៍ភ័យជាខ្លាំងទើបរកនឹកពាក្យកុហក
" នោះ គឺអូនមកខែទេ វាប្រលាក់កម្រាលពូកឬ?" នាងតូចហាក់ធូរចិត្តបន្តិចក្រោយឃើញចិញ្ចើមដែលចងយ៉ាងតឹងរបស់ជេយ៉ុងស្រាយឡើងវិញ
" ហេតុអ្វីឈាមច្រើនបែបនេះ?" ជេយ៉ុងកាន់តែសង្ស័យនឹងនាងតូចកាន់តែខ្លាំង
" គឺអូនលេបថ្នាំប៉ូវជាច្រើន អញ្ចឹងពេលមកម្ដងរាងច្រើនបន្តិចហើយ" នាងតូចនិយាយដោយមុខក្រហម
" ម៉េចបងភ្ញាក់ឡើងខ្លួនទទេបែបនេះ?" ជេយ៉ុងសួរធ្វើឲ្យស៊ូហ័ងគិតបន្តិចឆ្លើយទាំងរអាក់រអួល
" គឺ កាល..ពីយប់មិញពេលបងមក អួតផងអីផង ព្រមទាំងស្រម៉ៃអូសអូនឡើងរបួសត្រង់ក និងដៃទៀតផង" ស្រីតូចបង្ហាញភ័ស្តុតាងធ្វើឲ្យជេយ៉ុងហាក់ធូរចិត្តបន្តិចគិតថាប្រហែលជាបែបនេះហើយ គ្រប់យ៉ាងបែបនេះក៏ល្អ
" ល្អហើយបែបនិង បងមិនចាំបាច់ទៅទទួលខុសត្រូវរឿងអូននោះទេ" ថាហើយជេយ៉ុងដើរចេញទៅបាត់។
" នេះបងស្អប់ខ្ញុំដល់ថ្នាក់និងផងមែនទេ? មិនចង់ទទួលខុសត្រូវ? " ថាហើយនាងតូចមកអង្គុយហូរទឹកភ្នែកនៅក្នុងផ្ទះបាយតែម្នាក់ឯង។ ជេយ៉ុងដើរចេញទៅក្រៅមិនអស់ចិត្តនិងរឿងទាំងនេះគេគិតថាស៊ូហ័ងកុហកខ្លួនជាមិនខានទើបសម្រេចចិត្តតេទៅគីមណា
" អាឡូ អូនសម្លាញ់" ជេយ៉ុង
" មានការអីមែនទេ អូនទើបនឹងភ្ញាក់" គីមណានិយាយដោយសម្លេងស្រទន់
" ពិតមែនទេ អូនបងចង់និយាយរឿងមួយ?" ជេយ៉ុងនិយាយដោយអ្នកម្ខាងទៀតនៅចាំស្ដាប់
" ឡានរបស់បងនៅឯណា?" ជេយ៉ុងនិយាយ
" គឺនៅខន់ដូររបស់អូន ដោយសារឃើញអ្នកនាងស៊ូហ័ងយកបងឡើងតាក់ស៊ីចេញទៅយ៉ាងប្រញ៉ាប់មិនបានយកឡានរបស់បងទើបអូនយកមកទុកឱ្យ" គីមណានិយាយបែបនេះសម្រេចថានាងតូចនោះជូនគេមក។ ទើបអ្នកកម្លោះសម្រេចហៅឡានតាក់ស៊ីដែលបរកាត់ដើម្បីជិះទៅក្រុមហ៊ុន។
" ចឹងពេលល្ងាចនេះអូនយកឡានរបស់បងមកក្រុមហ៊ុនរួចយើងទៅ ឌីនន័រពីរអ្នក" ជេយ៉ុងធ្វើឲ្យនាងតូចក្រោកញញឹមហាក់មានផែនការអ្វីមួយក្នុងចិត្ត
" Ok ណាល្ងាចជួបគ្នា" គីមណា
" បាទ បាយៗអូនសម្លាញ់" ជេយ៉ុងទម្លាក់ទូរស័ព្ទចុះភ្លាម។

YOU ARE READING
ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)
Romanceនាងប្ដូរពីប្អូនស្រីដែលគេស្រឡាញ់បំផុតនិងមើលថែថ្នាក់ថ្នមក្លាយជា ភរិយាដែលគេមើលងាយមិនឲ្យតម្លៃថែមទាំងខ្ពើមរអើមនិងពាក្យរបស់នាងគ្រប់ម៉ាត់ គ្រប់យ៉ាងរបស់នាងគេមិនចង់និងឃើញសូម្បីតែបន្តិច។ ស៊េរីរសជាតិស្នេហ៍ Season2