ព្រឹកឡើង
នាព្រឹកព្រលឹមស៊ូហ័ងក្រោកឡើងលាងសម្អាតកាយតាមធម្មតាហើយក៏ព្យាយាមសម្រួលចិត្តខ្លួនឯងឲ្យបានធូរស្រាល បើសិនជាមានសម្ពាធគ្រប់គ្នាច្បាស់ជាសួរនាំតែម្ដង។ នាងតូចទៅអង្គុយចងសក់ឡើងឲ្យខ្ពស់ ក្នុងគោលបំណងទៅជួយការងារផ្ទះដែលនាងតែទៅជួយម៉ែដោះជាប្រចាំ ស៊ូហ័ងបើកទ្វារប្រុងនិងចុះទៅហើយ តែម៉ាក់របស់នាងមកឈរស្ទាក់ចាំនៅខាងមុខបន្ទប់
" ម៉ាក់មានរឿងនិយាយជាមួយឯង " គាត់និយាយហើយក៏ដើរទៅអង្គុយនៅលើសាឡុងក្នុងបន្ទប់របស់ស្រីស្រស់
" ម៉ាក់ចង់និយាយអីជាមួយខ្ញុំ?" នាងតូចក៏ចូលទៅអង្គុយជាគាត់ទាំងរក្សាទឹកធម្មតា
"យប់មិញឯងមានរឿងអីមែនទេ? ប្រាប់ម៉ាក់មក" នាងតូចគ្រាន់តែលឺសំណួរភ្លាមស្លេកមុខស្លេកមាត់មិនដឹងថាត្រូវនិយាយបែបណា ព្រោះវាណែនក្នុងទ្រូងមិនអាចនិយាយអ្វីបានក្រៅពីទឹកភ្នែកមកនិយាយជំនួស
" គឺ ខ្ញុំគ្រាន់តែហត់មិនចង់រៀបការ ក៏យំដើម្បីឲ្យធូរអារម្មណ៍" ស៊ូហ័ងជ្រើសយកការនិយាយកុហកជាសម្អាង តែអ្នកជាម្ដាយដឹងច្បាស់ណាស់ក្នុងចិត្ត
" កុហក!! យើងធ្វើជាម៉ាក់ឯង20ឆ្នាំទៅហើយ មិនឲ្យយើងដឹងមែនទេថាពេលឯងកុហកគឺស្លេកមាត់ជាពិសេស" ម៉ាក់នាងតូចនិយាយ ធ្វើឲ្យនាងតូចអោនមុខចុះ
" ទេខ្ញុំគ្រាន់តែ មិនបានលាបក្រែមតែប៉ុណ្ណោះ វាបែបនិងហើយ" ស៊ូហ័ង
" បើឯងចង់ប្រាប់យើងពេលណា៎ក៏បាន តែចង់ប្រាប់ថាទៅរៀនកុហកសិនទៅណា កូនមិនពូកែកុហកទាល់តែសោះ" លោកស្រីយិនថាហើយក៏ដើរចេញទៅទុកឲ្យនាងតូចនៅអង្គុយខ្វល់ម្នាក់ឯង។ ស៊ូហ័ងក៏ចុះទៅចង្ក្រានឃើញអ្នកគ្រប់គ្នាកំពុងធ្វើអាហារពេលព្រឹកនាងតូចក៏ដើរលបៗចូលទៅឱបចង្កេះម៉ែដោះវ័យចំណាស់របស់នាង
" ពិតជាឈ្ងុយខ្លាំងណាស់" ស្រីតូចឱនខ្សឹបទៅកាន់ម៉ែដោះ ធ្វើឲ្យគាត់ញញឹមនិងចរិកក្មេងមិនចេះធំរបស់នាង
" អ្នកនាងខ្ញុំមិនចោលចរិកកូនក្មេងនេះសោះ" ម៉ែដោះនិយាយក៏អង្អែលក្បាលស៊ូហ័ង
"ខ្ញុំនិងមិនចោលចរិកមួយទេម៉ែដោះ" ស៊ូហ័ងក៏ថើបម៉ែដោះសំណព្វចិត្តនាង
" អ្នកនាងចាំនៅតុអាហារមុនទៅម៉ែដោះនិងលើកទៅឲ្យ" ម៉ែដោះ
" មិនចាំបាច់ទេ ខ្ញុំលើកទៅក៏បានដែលណា៎ម៉ែដោះហត់ហើយ" ស៊ូហ័ងក៏ដណ្ដើមចាន សម្ល ចានបាយយកទៅដាក់នៅលើតុ ធ្វើឲ្យម៉ាក់ស្រីតូចគ្រវីក្បាលនិងកូនស្រីខ្លួនទៅហើយ។ បន្ទាប់ពីពីរនាក់ម៉ាក់កូនទទួលទានអារហារពេលព្រឹករួចលោកយិនក៏ចុះមកដល់ដើម្បីត្រៀមខ្លួនទៅធ្វើការ ព្រោះកាលពីយប់មិញគាត់នឿយតាំងពីព្រលប់មកម្លេះ
" លោកប៉ា ក្រោកយូរម្លេះ?" នាងតូចនិយាយសួរទៅប៉ារបស់ខ្លួន
" មកពីប៉ារៀងហត់បន្តិចដោយសារការងារច្រើនចំណែកឯងវិញយ៉ាងម៉េចដែលជាមួយជេយ៉ុង?" ស៊ូហ័ងលឺប៉ារបស់ខ្លួនសួរភ្លាមក៏សម្លឹងទៅអ្នកម្ដាយហាក់ចង់បានជំនួយពីគាត់តែ គាត់បែរធ្វើព្រងើយ
" ល្អណាស់ប៉ា ទំនាក់ទំនងយើងកាន់តែជិតស្និទ្ធ" នាងតូចឆ្លើយតបទៅឪពុកខ្លួនវិញទាំងទឹកមុខមិនបានបញ្ជាក់ពីអារម្មណ៍សប្បាយចិត្តដូចនិយាយនោះទេ
"បើអញ្ចឹងល្អហើយមិនប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃពិសេសរបស់កូនហើយ អូន" ប៉ារបស់នាងតូចនិយាយទាំងសប្បាយចិត្ត ស៊ូហ័ងក៏បានត្រឹមសើចធម្មតាកុំឲ្យប៉ារបស់នាងដឹងពីចិត្តដែលកំពុងតែឈឺរបស់នាង

YOU ARE READING
ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)
Romanceនាងប្ដូរពីប្អូនស្រីដែលគេស្រឡាញ់បំផុតនិងមើលថែថ្នាក់ថ្នមក្លាយជា ភរិយាដែលគេមើលងាយមិនឲ្យតម្លៃថែមទាំងខ្ពើមរអើមនិងពាក្យរបស់នាងគ្រប់ម៉ាត់ គ្រប់យ៉ាងរបស់នាងគេមិនចង់និងឃើញសូម្បីតែបន្តិច។ ស៊េរីរសជាតិស្នេហ៍ Season2