Eps20

13 0 0
                                        

"ម៉ាក់!!" ស៊ូហ័ងរត់ទៅឱបម្ដាយរបស់ខ្លួនដោយភ្លេចថាកំពុងតែពោះធំ ទើបអ្នកជាម្ដាយត្រូវបើភ្នែកធំៗគាត់គិតថានឹងមកស៊ុបប្រាយកូនស្រីតែមួយរបស់គាត់តែបែរជាត្រូវកូនស៊ុបប្រាយវិញ សូម្បីតែអ្នកជាឪពុកទាំងពីរក៏មិននឹកស្មានដូចគ្នា។
  " នេះកូនម៉ាក់ញ៉ាំច្រើនរហូតដល់ពោះប៉ោងបែបនេះមែនទេ?" លោកស្រីយិនឃើញនាងតូចពពោះបែបនេះរំភើបជាខ្លាំងគិតថានិងមកធ្វើឲ្យកូនស្រីភ្ញាក់ផ្អើលតែបែលជាភ្ញាក់ផ្អើលខ្លួនឯងទៅវិញ
  " ម៉ាក់ធ្លាប់ញ៉ាំរហូតដល់ពោះប៉ោងបែបនេះមែនទេ?" ស៊ូហ័ងនិយាយចំអន់ម្ដាយគាត់ក៏អង្អែលនាងតិចៗគិតថាជេយ៉ុងប្រហែលជាមិនប៉ះពាល់ស៊ូហ័ងផងតែអ្នកណាទៅដឹងថាស៊ូហ័ងមានកូនលឿនដល់ថ្នាក់នេះ។
  " ហេតុអីមិនតេប្រាប់ម៉ាក់ថាមានកូន ម៉ាក់និងបានមកកំដរឯងជាមួយចៅ" លោកស្រីយិនហាក់មានចម្ងល់នាងតូចរៀងរកនឹកបន្តិចព្រោះការពិតទៅនាងពិតជាមិនបានប្រាប់អ្នកផ្ទះមែនខ្លាចគាត់មកដល់កូរ៉េធ្វើឱ្យជេយ៉ុងមិនសប្បាយចិត្ត
  " ខ្ញុំមិនហ៊ានរំខានម៉ាក់ទេ ណាមួយចង់ឲ្យម៉ាក់ភ្ញាក់ផ្អើលផងដែល" ស៊ូហ័ងញញឹមឡើងលិបភ្នែកទាំងរបស់នាង
  " ឯងនេះ យ៉ាងណាក៏ជាចៅម៉ាក់កុំខ្លាចហត់អី ម៉ាក់មិនលំបាកអីទេដឹងនៅ?" គ្រប់គ្នាញញឹមនិងសប្បាយចិត្តដែលបានដឹងថាកូនរបស់គាត់មានកូនបែបនេះ
  " ពីរនាក់ម៉ាក់កូនមិនឃើញប្រុសទាំង3ទេមែនទេ?" លោកយិន
  " ចឹងប៉ា និងប៉ាក្មេកចូលទៅអង្គុយនៅខាងក្នុង" ស៊ូហ័ងនិយាយហើយគ្រប់គ្នាក៏ចូលទៅអង្គុយនៅខាងក្នុង ជេយ៉ុងភ្ញាក់ផ្អើលមែនទែនដែលគ្រាន់តែស៊ូហ័ងមកបន្តិចផ្ទះក៏ត្រូវរៀបចំយ៉ាងមានរបៀប ព្រោះនេះមួយអាទិត្យហើយដែលគីមណាមិនបានខ្វល់ខ្វាយធ្វើអ្វី
  " ផ្ទះនេះសមល្មមជាមួយការរស់នៅណាស់ ស៊ូហ័ងពិនប្រសព្វរៀបចំផ្ទះមែនទែន" លោកជុនដែលជាប៉ាក្មេករបស់ស្រីតូច ឧទានឡើងដោយសម្លឹងមើលជុំវិញផ្ទះដែលរៀបចំយ៉ាងស្អាតបាត
  " ផ្ទះនេះជាកាដូដែលម៉ាក់ឲ្យជាចំណងដៃហើយបើសិនមិនមើលថែគ្រប់យ៉ាងដូចជាមិនឲ្យតម្លៃទៅគាត់អញ្ចឹង" ស៊ូហ័ងនិយាយព្រមទាំងឱបអ្នកម្ដាយដែលនៅជិតខ្លួន
  " និយាយអញ្ចឹងកូនរបស់ឯងបានប៉ុន្មានខែហើយ?" ម៉ាក់នាងតូចលូកដៃទៅអង្អែលពោះនាងតិចៗដូចជាការស្វាគមន៍ចៅគាត់អញ្ចឹង
  " ជិតចូល6ខែហើយ" ស្រីតូចអង្អែលពោះរបស់ខ្លួន គ្រប់គ្នាសើចសប្បាយនិងជជែកគ្នាប៉ុន្ដែអ្នកម្លោះបែបជាធ្វើធ្មឹងធម្មតា
  " នេះការហើយភ្លាមមានកូនភ្លាមតែម្ដង" លោកយិន
( ការភ្លាមមានកូនភ្លាម) ជេយ៉ុងគិតក្នុងចិត្តនៃសម្ដីរបស់ប៉ាក្មេកគេនិយាយ គេគិតថារឿងរវាងស៊ូហ័ងនិងគីមណាច្បាស់ជាមានអ្វីនៅពីក្រោយមិនខាន

ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)Where stories live. Discover now