Eps13

12 0 0
                                        

នេះជាពេលល្ងាចហើយនៅក្នុងទីក្រុងសេអ៊ូលទាំងមូលយើងឃើញមនុស្សម្នានាំគ្នាធ្វើដំណើរលើដងវិថីទៅផ្ទះ ទៅកន្លែងផ្សេងៗរៀងៗខ្លួន។ បើក្រលេកនៅឯផ្ទះតូចមួយវិញយើងបានឃើញនាងតូចស៊ូហ័ងកំពុងរៀបចំចម្អិនម្ហូបនៅក្នុងផ្ទះបាយ រង់ចាំអ្នកកម្លោះជេយ៉ុងមកញ៉ាំជាមួយ ស្រីតូចញញឹមខ្ចិបព្រមទាំងភ្លក់ម្ហូបដែលខ្លួនបានធ្វើមកនេះទាំងមានក្ដីសុខ។
  " រួចរាល់!" ស្រីតូចដាក់ចានម្ហូបលើតុថ្នមៗបន្ទាប់មកនាងដើរទៅបន្ទប់ទឹកដើម្បីចាត់ចែងធុរៈផ្ទាល់ខ្លួន ភ្លាមៗនាងក្រលេកឃើញថង់ថ្នាំដែលខ្លួនបានទិញមកតាំងពីល្ងាចព្រមទាំងយកវាមកឆែកមើល។
  " ឯងឆ្គួតមែនទេស៊ូហ័ងដែលទៅទិញអានេះមកធ្វើអ្វី?" ស្រីតូចមើលទៅប្រដាប់ពិនិត្យផ្ទៃពោះ រួចយកវាទៅដាក់នៅក្នុងប្រអប់សម្ងាត់របស់នាងក្នុងទូរ។ បន្ទាប់ពីនោះ ស៊ូហ័ងរហ័សដើរទៅងូតទឹកលាងជម្រះខ្លួនប្រាណយ៉ាងស្អាតដោយមិនភ្លេចយកសម្លៀកបំពាក់ដែលរៀបចាំយ៉ាងមានរបៀបយកមកពាក់រួចដើរចុះទៅក្រោម។
  " 4ថ្ងៃទៀតខួបកំណើតបងហើយ បងចង់បានអី?" នាងតូចនិយាយម្នាក់ឯងទាំងកែវភ្នែកញញឹមសម្លឹងមើលទៅប្រតិទិនដែលនៅលើតុនោះ ហើយនាងនៅអង្គុយចាំអ្នកកម្លោះមកវិញ 1នាទី ទៅមួយនាទីនៅតែមិនទាន់ឃើញគេត្រឡប់មកវិញ។ ស្រីស្រស់ឈរចាំ អង្គុយចាំ យ៉ាងណាមិនឃើញជេយ៉ុងត្រឡប់មកវិញនោះទេ។
   " ប្រហែលជាទៅញ៉ាំបាយជាមួយគីមណាហើយ"
ស៊ូហ័ងសម្លឹងមើលអាហារដែលនាងខំធ្វើដោយផ្ទះដៃត្រូវត្រជាក់ ទើបសម្រេចចិត្តញ៉ាំតែម្នាក់ឯងក៏បាន។

  នៅភោជនីយដ្ឋាន

នៅក្នុងហាងអាហារដ្ឋានដ៏ធំមួយ ដែលភ្លើងពណ៍រួមជាមួយនិងម៉ាស៊ីត្រជាក់ ធ្វើឲ្យអារម្មណ៍កាន់តែមានភាពស្និតស្នាល។ អ្នកកម្លោះជេយ៉ុង និងនាងតូចគីមណាកំពុងតែញ៉ាំស្រាក្រហមនៅក្នុងពេលនោះសម្លេងដេញព្យាណូបន្លឺឡើងធ្វើឲ្យម្នាក់ៗមានអារម្មណ៍ស្រស់ស្រាយបន្ថែមទៀត។
  " បងអា៎ ប៉ុន្មានថ្ងៃទៀតខួបកំណើតបងហើយអូនមានកាដូតិចតួចចង់ឲ្យបងណា៎" ថាហើយគីមណាទាញប្រអប់កាដូដែលចងបូរយ៉ាងស្អាតយកទៅឲ្យគេ
  " ជាអ្វីទៅសម្លាញ់ចិត្ត?" ជេយ៉ុងនិយាយព្រមទាំងញញឹម
  " បើកមើលទៅណា៎" គីមណានិយាយជេយ៉ុងចាំផ្ដើមបើក ក្នុងនោះជាប្រដាប់ពិនិត្យផ្ទៃពោះជាមួយនិង ឯកសារពីមន្ទីរពេទ្យធ្វើឲ្យអ្នកកម្លោះបើកភ្នែកធំរួចរត់ទៅឱបគីមណា
  " នេះជាការពិតមែនទេ?"ជេយ៉ុងសួរទៅគីមណា
  " បើមិនពិតអូនប្រាប់បងទេ" គីមណានិយាយព្រមទាំងឱបជេយ៉ុង
  " កូនប៉ា មកបែបនេះហេតុអីមិនប្រាប់ប៉ា?"  ជេយ៉ុងឱនទៅនិយាយជាមួយពោះរៀបស្មើររបស់ស្រីតូច ធ្វើឲ្យគីមណាញញឹមខ្ចឹបជាមួយទឹកមុខស្រស់បំព្រង បន្ទាប់ពីញ៉ាំអាហារដ៏មានក្ដីសុខរបស់ពួកគេទាំងពីរហើយ ជេយ៉ុងបានជូនគីមណាទៅដល់ខន់ដូររបស់នាងវិញ។

ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)Where stories live. Discover now