Eps16 17

10 0 0
                                        

មីននីឃើញសភាពស៊ូហ័ងដើរចុះមកទាំងអស់កម្លាំងហាក់មានអ្វីក្នុងចិត្ត ក៏រហ័សរត់ទៅសួរនាំស្រីតូចថាតើមានរឿងអ្វីកើតឡើង? ស៊ូហ័ងដើរមកហើយប៉ះស្មានមីននី
  "មីននី ខ្ញុំឃ្លានស៊ុបជូរៗ" ស៊ូហ័ងធ្វើភ្នែកម៉ក់ៗដាក់នាងតូចមីននីដូចជាការលួងលោមឱ្យមីននីធ្វើឱ្យនាងញ៉ាំ
  " ខ្ញុំដឹងហើយនាងមិនមានកូនទេ ព្រលឹងសត្វជ្រូកកំពុងចូលខ្លួននាងហើយ" មីននីនិយាយហើយក៏គ្រវីក្បាលហួសចិត្ត
  " ណាៗ មិនថាខ្ញុំមានកូន ឬព្រលឹងសត្វជ្រូកចូលទេយ៉ាងណានាងត្រូវតែធ្វើឲ្យខ្ញុំញ៉ាំស្រាប់ទៅហើយ"
ស៊ូហ័ងញញឹមទាំងញ៉ាក់ចិញ្ចើមឌឺ ហើយក៏ដើរទៅអង្គុយមើលទូរទស្សន៍នៅលើសាឡុងប្រហែល30នាទីក្រោយមកក្លិនឈ្ងុយនៃស៊ុបធ្វើឲ្យស៊ូហ័ងប្រឹងរត់ទៅរកប្រភពក្លិនដែលនាងបានហិតពេលទៅដល់ក៏ឃើញស៊ុបឈ្ងុយបានដាក់នៅលើតុអាហារហើយ
  " ស៊ុបនេះខ្ញុំដាក់ក្រូចឆ្មា3ផ្លែហើយ ធានាថាជូរ" មីននីដួសស៊ុបដាក់ក្នុងចាននាងហើយ ស៊ូហ័ងក៏អង្គុយញ៉ាំជាមួយគ្នា
  " មិនជូរទាល់តែសោះឲ្យខ្ញុំមួយផ្លែទៀតមក" ស៊ូហ័ងនិយាយហើយនាងក៏ច្របាច់ដាក់ចូលក្នុងចានខ្លួន
  " ស្អីគេមិនជូរទៀត មាត់សាបម្លេះ" មីននីនិយាយពេលនោះស្រាប់តែលឺសម្លេងចុចកណ្ដឹងផ្ទះមីននីក៏ដើរទៅមើល ចំណែកស៊ូហ័ងញ៉ាំយកតែម្ដងដូចអត់បានញ៉ាំអីមួយថ្ងៃចឹង
  " បន្ទោសខ្ញុំអី កូនខ្ញុំអ្នកឃ្លានទេ"ស៊ូហ័ងញញឹមព្រមទាំងស្ទាបពោះរាបស្មើររបស់ខ្លួន ទោះបីជានាងទម្ងន់ដោយមិនមានជេយ៉ុងជាប៉ាតែខ្លួននាងអាចធ្វើជាប៉ាផង ម៉ាក់ផងក៏បាន ទោះជាយ៉ាងណាក៏នាងសុំត្រឹមសម្លឹងមុខអ្នកកម្លោះជារៀងរាល់ថ្ងៃនាងក៏អស់ចិត្តដែល។ មីននីដើរចូលមកដោយមានសម្ភារៈក្មេងៗ ព្រមទាំងកន្រ្តកទឹកដោះគោទៀតផង
  " អាវ! នេះគេយកកូនមកឱ្យនាងមើលហើយមែនទេ?" ស៊ូហ័ងក៏ក្រលេកឃើញបុរសម្នាក់កំពុងញញឹមមកកាន់អ្នកនៅក្នុងផ្ទះនេះ
  " មីននីអា៎ នោះប៉ាគេមែនទេ?" ស៊ូហ័ងចង្អុលទៅបុរសម្នាក់នោះតែក្រលេកមកវិញក៏ឃើញមីននីមុខក្រហមទៅហើយ
  " មិនមែនប៉ាគេទេប្អូនប្រុសរបស់ប៉ាគេ បើប៉ាគេវិញមុខមាំឃើញគួរឲ្យស្អប់ ណោះ" មីននីនិយាយជាមួយស៊ូហ័ងហើយក៏ញញឹមទៅនាងតូចដែលនៅក្នុងរទេះ
  " ឈ្មោះអីដែលនេះយើងនិងហា៎?"  ស៊ូហ័ងសួរទៅក្មេងទើបតែចេះដើរតេសតាស
  " ឈ្មោះ ស៊ូម៉ា ចាស" មីននីធ្វើសម្លេងដូចជាកូនក្មេងប្រាប់ទៅមីននី
  " ឯងពិនធ្វើចឹងខ្លាំងណាស់" ស៊ូហ័ងចាប់ក្ដិចថ្ពាល់មីននី
  " ខ្ញុំទៅញ៉ាំអីសិនហើយ" ស៊ូហ័ងដើរទៅអង្គុយញ៉ាំអាហាររបស់នាងបន្តចំណែកមីននីក៏មកតាមក្រោយដោយទុក នាងតូចនោះឲ្យនៅលេងក្នុងបន្ទប់ទទួលភ្ញៀវម្នាក់ឯង។
  " និយាយបែបនេះណា ខ្ញុំសួរមួយយ៉ាងណាឯងកុំខឹង" មីននី
  " មិនអីទេសួរមក" ស៊ូហ័ងតប
  " ម្នាក់ស្រីដែលដេញឯងចេញនិងជាអ្នកណា?"មីននីសួរធ្វើស៊ូហ័ងទម្លាក់ទឹកមុខ នាងមិនដឹងគិតអីទេសុខៗស្រាប់តែសួរបែបនេះ។
  " អតិតមិត្តជិតដិតរបស់ខ្ញុំ ស្នេហាអាចធ្វើឲ្យមនុស្សដែលស្លូតបូតម្នាក់ក្លាយជាមនុស្សឃោរឃៅគួរឲ្យស្អប់" ស៊ូហ័ងនិយាយហើយក៏ញ៉ាំស៊ុប
  " មិនអីទេញ៉ាំទៅអាងនិងបានមើលប្អូន ម៉ា" មីននីនិយាយប្រញ៉ាប់ញ៉ាំស៊ុបរបស់នាងរហូតទាល់តែអស់។

ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)Where stories live. Discover now