" ទឺត~ទឺត" សម្លេងទូរស័ព្ទរបស់ស៊ូហ័ងរោទិ៍ឡើងដោយខ្លូននាងតូចកំពុងតែធ្វើម្ហូបនៅចង្ក្រានបាយ
" ស៊ូហ័ងទូរស័ព្ទរោទ៍ហើយទុកឲ្យជាអ្នកធ្វើវិញ ឯងទៅលើទូរស័ព្ទទៅ" មីននីនិយាយហើយស្រីតូចក៏ញញឹមតបវិញ
" ផ្ញើរផងណា៎" ស៊ូហ័ងតប
" អាឡូជំរាបសួរ!" ស៊ូហ័ងនិយាយទៅខ្សែម្ខាងទៀត
" នេះចាំបាច់ជំរាប សួរម៉ាក់ដែរមែនទេ?" លោកស្រីយិនតបធ្វើឲ្យនាងតូចភ្ញាក់ផ្អើល
" នេះម៉ាក់មែនទេ?" ស៊ូហ័ងតបដោយញញឹម
" ចាស នេះគឺម៉ាក់របស់ឯងណា ពេលនេះម៉ាក់កំពុងតែរងចាំជើងហោះហើយដើម្បីទៅរកឯងណា៎កូនស្រី" ស៊ូហ័ងគ្រាន់តែលឺម៉ាក់របស់នាងភ្លាមបេះដូងតូចនេះស្ទើរធ្លាយមកហើយ
" នេះម៉ាក់មកហេតុអីក៏មិនប្រាប់ខ្ញុំមុន?" ស៊ូហ័ងតបដោយស្លន់ស្លោ
" ហេតុអី? ហា៎កូនស្រីយ៉ាងណាក៏ម៉ាក់មិនបានទៅស៊ុបប្រាយឯងដល់មុខផ្ទះដែល" លោកស្រីយិនញញឹមខ្ចឹបព្រមទាំងសម្លឹងទៅស្វាមីដែលកំពុងអានការសែតនៅជិតខ្លួន
" ចុះអ្នកណាមកខ្លះម៉ាក់?" ស៊ូហ័ងសួរធ្វើជាសួរ បើម៉ាក់នាងមកស៊ុបប្រាយដល់មុខផ្ទះមែនច្បាស់ជាស្លាប់មិនខានទេ។
" ម៉ាក់ ប៉ា និងប៉ាក្មេករបស់ឯង" លោកស្រីយិនតប
" ប៉ាក្មេក?" ស៊ូហ័ងនិយាយតិចៗតែលោលស្រីយិននៅតែលឺ
" ចា៎ មិនអីទេចាំខ្ញុំរៀបចំម្ហូបជូបម៉ាក់ណា" ស្រីតូចមិនចាំយូរក៏ចុចបិទភ្លាម
" កូនថាយ៉ាងម៉េចខ្លះអូន?" លោកយិនសួរ
" មើលទៅដូចជាភ្ញាក់ៗយ៉ាងម៉េចទេ" លោកស្រីយិននិយាយក៏អង្គុយចាំការហោះហើរនៅព្រលានយន្តហោះដើម្បីទៅជួបកូនស្រី។" ជេយ៉ុង តេទៅជេយ៉ុង" ស៊ូហ័ងនិយាយព្រមទាំងចុចទូរស័ព្ទទាំងរញីរញ័រ
ឯ អ្នកកម្លោះកំពុងតែអង្គុយធ្វើការនៅក្នុងបន្ទប់របស់ខ្លួនជាប្រចាំ ពេលនោះស្រាប់តែឃើញលេខរបស់ស៊ូហ័ងតេមកគេហាក់ដូចចម្លែកចិត្តជាខ្លាំង តាំងពីបែកផ្ទះមកនាងមិនទាំងចង់មើលមុខគេផងថ្ងៃនេះហេតុអីថ្ងៃនេះមានអារម្មណ៍ថាចម្លែកបែបនេះ?
" អាឡូ មានការអី?" ជេយ៉ុងនិយាយទៅខ្សែម្ខាងទៀតទាំងព្រងើយខណៈភ្នែកគេកំពុងសម្លឹងមើលទៅឯកសារ។
" លោក ប៉ា និងម៉ាក់ខ្ញុំមកហើយ" ជេយ៉ុងគ្រាន់តែលឺហើយភ្ញាក់ផ្អើលដែលតែក៏ធ្វើធម្មតាវិញ។
" យ៉ាងម៉េចម៉ាក់របស់នាង មិនមែនប៉ារបស់ខ្ញុំ" ជេយ៉ុងឌឺនាងបន្ថែមទៀត
" អូយ! គឺគាត់មកទាំងពីរនាក់ ទាំងប៉ាម៉ាក់ ខ្ញុំ និង ប៉ាលោក" ជេយ៉ុងគ្រាន់តែលឺ ក៏ភ្ញាក់
" ថាម៉េច?? " គេស្រែកយ៉ាងខ្លាំងសូម្បីតែបុគ្គលិកនៅខាងក្រៅក៏នាំគ្នាភ្ញាក់ដែល ជេយ៉ុងប្រញ៉ាប់ប្រញ៉ាល់បើកឡានទៅយ៉ាងលឿន។

ESTÁS LEYENDO
ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)
Romanceនាងប្ដូរពីប្អូនស្រីដែលគេស្រឡាញ់បំផុតនិងមើលថែថ្នាក់ថ្នមក្លាយជា ភរិយាដែលគេមើលងាយមិនឲ្យតម្លៃថែមទាំងខ្ពើមរអើមនិងពាក្យរបស់នាងគ្រប់ម៉ាត់ គ្រប់យ៉ាងរបស់នាងគេមិនចង់និងឃើញសូម្បីតែបន្តិច។ ស៊េរីរសជាតិស្នេហ៍ Season2