រថយន្តស្ពតសេរីទំនើបពណ៍ខ្មៅបើកយ៉ាងលឿនមកឈប់នៅពីមុខក្រុមហ៊ុនដ៏ធំ ដែលជាសាខារបស់ក្រុមហ៊ុននៅប្រទេសកូរ៉េ អ្នកម្លោះជេយ៉ុងចុះមកពីឡានដោយមានអង្គរក្សដែលការពារនៅទីនេះ បើកទ្វារជូន។
" អ្នកប្រុស លោកប្រធានប្រាប់ឲ្យអ្នកប្រុសទាក់ទងទៅគាត់នៅបន្តិចទៀតនេះ " អ្នកចាត់ចែងដែលមើលការខុសត្រូវនៅទីនេះនិយាយប្រាប់ទៅគេតាមពាក្យសំដីដែលលេខារបស់ប្រធានធំដែលមានអំណាចនៅទីនេះ" ខ្ញុំដឹងហើយ" ជេយ៉ុងនិយាយក៏ដើរឡើងទៅជណ្ដើរយន្តទៅខាងលើបាត់
" យកឡានអ្នកប្រុសទៅទុកទៅ" អ្នកចាត់ចែងនិយាយទៅកាន់បុគ្គលិកប្រុសម្នាក់ព្រមទាំងប្រគល់សោឡានទៅឲ្យគេ។
ជេយ៉ុងឡើងទៅដល់ជាន់ខាងលើ ដើរយ៉ាងសង្ហាព្រមទាំងមានបុគ្គលិកគោរពគេតាមទម្លាប់។ អ្នកកម្លោះដើរចូលទៅខាងក្នុងរួចក៏ទាញទូរស័ព្ទទាក់ទងទៅកាន់ប៉ារបស់គេ
( អាឡូ! ធ្វើអ្វីក៏យូរម្លេះមិនទាក់មកយើងសោះ) ជេយ៉ុនមិនទាន់បាននិយាយអ្វីផងប៉ារបស់គេត្រៀមពាក្យសម្ដីមកស្វាគមន៍គេទៅហើយ
" ប៉ាចង់ជួបខ្ញុំមានការអី?" ជេយ៉ុង
( យប់មិញ ហេតុអីមិនត្រឡប់មកផ្ទះ?) លោកជុនសួរទៅកូនប្រុសខ្លួន
"ខ្ញុំទៅដើរលេខជាមួយមិត្តហើយ ក៏ស្រវឹងទៅគេងនៅផ្ទះរបស់គេ" ជេយ៉ុងតបវិញគេក៏ឆ្ងល់ដែលថាហេតុអ្វីបានជាប៉ារបស់គេដឺងរឿងនេះ ទាំងដែលនៅម្ខាងម្នាក់
( ពិតមែនឬ? ចុះហេតុអីបានជាឯងមិនជូនក្មួយ ស៊ូហ័ងឲ្យដល់ផ្ទះសិន គ្រួសាររបស់ឯង សំខាន់ជាងមិត្តឬ?) លោកជុនសួរទៅកូនប្រុសដោយគាត់កំពុងចាប់ចំណុចសង្ស័យ" ស៊ូហ័ងប្រាប់ប៉ាមែនទេ?" ជេយ៉ុងហាក់ប្លែកចិត្តដែលព្រោះតែស៊ូហ័ងមិនមែនជាមនុស្សពិនទូលពិតទេ
( មិនមែនស៊ូហ័ងទេ តែជាម៉ាក់របស់នាង... ជេយ៉ុងនៅសល់3ថ្ងៃទៀតឯងត្រូវរៀបការទៅហើយគួរមើលថែនាងចាប់ពីពេលនិងទៅ កន្លែងរៀបចំរបស់ឯងក៏ប៉ាជ្រើសរើសហើយដែល តែអនាគតប៉ាមិនអាចជ្រើសរើសឲ្យឯងបានទេ... កូនប្រុសជីវិតមនុស្សមិនទៀងនោះទេ ដូចជាឪពុកម្ដាយឯងបង្កើតចឹងជាពិសេសនាងជាមនុស្សដែលឯងត្រូវមើលថែ) លោកជុននិយាយទៅកាន់ជេយ៉ុង គាត់គ្រាន់តែមិនចង់ឲ្យគេនៅប្រើជីវិតដូចនៅលីវទៀតទេព្រោះតែគេជិតរៀបការហើយទោះ ជេយ៉ុងជាក្មេងដែលគាត់ឧបការៈយកមកចិញ្ចឹមតែក៏ដូចជាកូនប្រុសខ្លួនក្រោយភរិយាលាចាកលោកទៅ។
" តែខ្ញុំមិនបានស្រឡាញ់ នាងទេ" ជេយ៉ុងនិយាយពីការពិតក្នុងចិត្តរបស់គេ។ គេចង់ប្រកែកណាស់ថាគេមានមនុស្សស្រីដែលគេស្រឡាញ់ហើយ ថែមទាំងចង់រៀបការជាមួយទៀតផង
( ប៉ាជ្រើសនាងជាអនាគតឯង រស់នៅជាមួយគ្នាបើឯងមិនអាចស្រឡាញ់ស៊ូហ័ងទេ ប៉ាឲ្យឯងធ្វើតាមចិត្តចុះតែពេលនេះប៉ាគ្រាន់តែចង់ឲ្យកូនបំពេញពាក្យសន្យាជំនួសប៉ាប៉ុណ្ណោះ) លោកជុនតបទៅកាន់កូនប្រុសវិញ

YOU ARE READING
ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)
Romanceនាងប្ដូរពីប្អូនស្រីដែលគេស្រឡាញ់បំផុតនិងមើលថែថ្នាក់ថ្នមក្លាយជា ភរិយាដែលគេមើលងាយមិនឲ្យតម្លៃថែមទាំងខ្ពើមរអើមនិងពាក្យរបស់នាងគ្រប់ម៉ាត់ គ្រប់យ៉ាងរបស់នាងគេមិនចង់និងឃើញសូម្បីតែបន្តិច។ ស៊េរីរសជាតិស្នេហ៍ Season2