ស្អែកឡើងម៉ោងប្រាំ
" ពួកលោកត្រូវចាំខ្ញុំនៅកែងមួយដែលជិតអគារនោះបំផុត" សម្លេងជេយ៉ុងនិយាយកាលពីយប់មិញពេលនេះប៉ូលីសស្រីប្រុស2នាក់កំពុងតែចាំគេនៅទីនោះ មានរថយន្តពណ៍សមួយដែលគេស្គាល់ថាជារបស់ កម្លោះជេយ៉ុងបរទៅយ៉ាងលឿនទាំងពេលនេះមេឃនៅខ្មៅថែមទាំងធ្លាក់ខ្យល់ត្រជាក់ទៀតផង
" លោកជេយ៉ុងទៅហើយ" សែបនិយាយ អាយកូទៅកាន់ប៉ូលីសដ៏ទៃទៀតដើម្បីត្រៀមខ្លួន។
ភ្លាមនោះរថយន្តរបស់អ្នកកម្លោះក៏ឈប់នៅខាងមុខអគារបាក់បែកមួយអ្នកកម្លោះដើរចូលទៅរួមទាំងមានវ៉ាលីពណ៍ខ្មៅមួយដូចគ្នា។
" មកទៀងម៉ោងល្អណាស់ បងសម្លាញ់" គីមណាដែលកំពុងឈរនៅពីក្រោយស៊ូហ័ងដែលចងដៃចងជើងជាប់និងកៅអី
" នេះលុយ យកហើយក៏ប្រគល់ស៊ូហ័ងនិងកូនប្រុសឲ្យយើងវិញ" ជេយ៉ុងបោះវ៉ាលីនោះទៅចំណែកគីមណាក៏បញ្ជារឲ្យកូនចៅទៅយកមកមើលចំនួនលុយ
" គ្រប់ហើយទាន" អាម្នាក់មាឌធំកម្ពស់ប្រហែល1.90m និយាយឡើង
" អ្នកណាថាបានលុយឲ្យនិងប្រគល់ពីរនាក់ម៉ែកូននេះទៅខ្ញុំមិនបាននិយាយទេណា៎បងសម្លាញ់" គីមណាតបទៅវិញទាំងទឹកមុខភាពឈ្នះ
" ប្រគល់ឲ្យវិញឬក៏អត់?" ជេយ៉ុងសួរជាលើកចុងក្រោយ
" បងសម្លាញ់អូននិយាយថាអត់ទេ" គីមណាចង្អុលទៅមាត់ខ្លួនឯង
" Ok"
" បើសិនជាលឺខ្ញុំនិយាយភាសាអង្លេសអីមួយក៏ដោយត្រូវតែសម្រុកចូលមក" ពាក្យដែលជេយ៉ុងនិយាយការពីយប់មិញធ្វើឲ្យសែបមេក្រុមលឺតាមរយះកាសភ្ជាប់ទំនាក់ទំនង បន្ទាប់មកគាត់ក៏បញ្ជារកូនចៅឲ្យសម្រុកចូលមក
" នេះឯងហ៊ានលេងល្បិចផងមែនទេ?" ដុកទ័រគីមនិយាយឡើងដោយអាការះភ័យបន្តិច គីមណាឃើញបែបនេះក៏បញ្ជារកូនចៅដោះខ្សែចងជើងនាងហើយនាំរត់យកទៅផ្លូវក្រោយជាមួយនិងក្មេងដែលនាងពរនៅដៃព្រមទាំងយកកាំភ្លើងផ្ជង់ក្បាលស៊ូហ័ងដើម្បីកុំឱ្យនាងហ៊ានរត់គេច។
" ដុកទ័រគីម ដាក់អាវុធចុះហើយប្រគល់ខ្លួនតាមសម្រួលប៉ូលីសព័ទ្ធជិតអស់ហើយ សង្សារលោកក៏មិនរួចខ្លួនដែល" សែបមេក្រុមនិយាយ
" ខ្ញុំមិនព្រម បាញ់ពួកវាទៅ" ដុកទ័រគីមបញ្ជារឲ្យកូនចៅគេបាញ់ចំណែកខាងប៉ូលីសក៏បាញ់តទាល់គ្នាស្លាប់ម្ខាងម្នាក់ដូចគ្នា។ ដុកទ័រគីមដោយឃើញកូនចៅខ្លួនស្លាប់អស់ច្រើនបែបនេះក៏បញ្ជារឲ្យអ្នកដែលនៅសល់រត់គេចតែត្រូវខាងប៉ូលីសផ្សេងទៀតស្ទាក់បាញ់ធ្វើឱ្យគេមិនអាចទៅរត់គេចរួចបាន។ នៅសល់តែដុកទ័រគីមម្នាក់ឯងក្រៅពីនោះក៏ត្រូវដេកត្រដរខ្យល់តែប៉ុណ្ណោះ ដុកទ័រគីមនៅតែមិនចុះចាញ់ចំពោះស្ថានការបែបនោះគេទាញកាំបិតយកទៅចាក់ប៉ូលីសម្នាក់ស្រាប់តែត្រូវតបទៅវិញចំពោះគ្រាប់កាំភ្លើងដែលប៉ូលីសបាញ់ធ្វើឲ្យខ្ទាតឈាមយ៉ាងច្រើនព្រមទាំងដួលសន្លប់នៅក្នុងថ្លក់ឈាមជាមួយនិងកូនចៅគេផងដែរ។
គីមណាដែលកំពុងនាំស៊ូហ័ងចូលទៅខាងលើដំបូលអគាររួមទាំងបីក្មេងតូចជាប់និងដៃថែមទាំងមានប៉ូលីសមួយហ្វូងរត់តាមនាងទៀតផង។
" កុំចូលមក បើចូលយើងនិងសម្លាប់ពីរនាក់ម្ដាយកូននេះ" គីមណា
" អ្នកនាងដាក់ក្មេងចុះសិនយើងនិងនិយាយគ្នាដោយសន្តិវិធីណា៎" ប៉ូលីសស្រីម្នាក់ព្យាយាមលួងលោមនាង
" មិនចាំបាច់សន្តិវិធីអ្វីទេ? យើងនិងបាញ់ឥឡូវនេះ" ដែលគីមណាកេះកៃប្រុងនិងបាញ់តែត្រូវដៃមនុស្សម្នាក់ទាញដៃនាងឲ្យបាញ់ឡើងទៅខាងលើ ថែមទាំងយកក្មេងតូចមកបី តែគីមណាមិនភ្លើនាងទាញកាំបិតមកភ្ជង់នៅកនាងតូចស៊ូហ័ងបន្ថែមទៀត។
" ជេយ៉ុង ចេញទៅកុំមកពាក់ព័ន្ធជាមួយ" គីមណា
" នាងដាក់កាំបិតចុះសិនទៅយើងអាចនិយាយគ្នាបានណា៎" ជេយ៉ុងបីកូនយកទៅម្ខាងថែមទាំងលួងលោមនាងតូចឱ្យដាក់កាំបិទចុះព្រោះពេលនេះស៊ូហ័ងស្ថិតក្នុងស្ថានការណ៍គ្រោះថ្នាក់ហើយ។
" កុំចូលមកគ្រប់គ្នាមិនដែលយល់ពីខ្ញុំនោះទេ ខ្ញុំគ្រាន់តែជាមនុស្សគ្មានរូបរាងសម្រាប់បងប៉ុណ្ណោះ" គីមណាយំស្រក់ទឹកភ្នែកហើយក៏ទម្លាក់កាំបិតចុះ ស៊ូហ័ងឃើញចឹងក៏ជាន់ជើងគីមណាដើម្បីឱ្យនាងឈឺមិនតែប៉ុណ្ណោះឆ្លៀតដាល់មួយដៃចំកណ្ដាលពោះធ្វើឲ្យគីមណាដួលធ្លាក់ទៅក្រោមតែស៊ូហ័ងមិនដាច់ចិត្តក៏រត់ទៅចាប់ដៃគីមណាទាំងត្រដាបត្រដួល
" ចាប់ដៃខ្ញុំមកមិត្តសម្លាញ់" ស៊ូហ័ងស្រែកទៅមនុស្សស្រីម្នាក់ដែលជាមិត្តរបស់នាងតាំងពីវិទ្យាល័យជាមួយគ្នាម្លេះ បើទោះបីអ្នកម្ខាងទៀតធ្វើអ្វីដាក់នាងក៏ដោយតែស៊ូហ័ងនៅតែស្រឡាញ់មិនដាច់ចិត្តនោះទេ។
" លែងខ្ញុំទៅ ដល់ពេលដែលខ្ញុំទៅកន្លែងដែលខ្ញុំមកហើយ" គីមណានិយាយទាំងញញឹមហើយស៊ូហ័ងព្យាយាមទាញនាងឡើងមកខាងលើតែដៃរអិលម្ដងបន្តិចៗធ្វើឲ្យគីមណាត្រូវធ្លាក់ស្លាប់ក្នុងថ្លក់ឈាមខាងក្រោមអគារយ៉ាងគួរឱ្យសង្វេក។
" ទេ!! គីមណាឡើងមកវិញមក" ស៊ូហ័ងដួលទៅលើផែនទ្រូងរបស់ជេយ៉ុង ទោះបីគីមណាធ្វើអាក្រក់ដាក់នាងក៏ដោយប៉ុន្មានឆ្នាំមកនេះក៏នាងមិនខឹងមិនស្អប់ដែល មិត្តតែម្នាក់ដែលនាងមានមិត្តតែម្នាក់ដែលចាំថ្ងៃកំណើតនាងមិនដែលភ្លេច មិត្តតែម្នាក់ដែលនាងស្រឡាញ់អស់មួយជីវិត។
" សូមឯងទៅកាន់សុគតិភពចុះ បើមានជាតិក្រោយសូមឲ្យឯងកើតជាមិត្តសម្លាញ់របស់ខ្ញុំទៀតណា៎" ស៊ូហ័ងសម្លឹងទៅកាន់មេឃ
" តោះ" ជេយ៉ុងនាំនាងតូចនិងកូនចូលក្នុងឡានវិញតែក៏ជួបនិងសែបមេក្រុម
" លោកជុន និងអ្នកនាងមិនអីទេ?"
" ចាស៎ ខ្ញុំមិនអីទេអរគុណលោកហើយដែលមកជួយណា៎" ស៊ូហ័ងញញឹមលាយទឹកភ្នែក
" ខ្ញុំនិងបិទព័ត៌មាននេះសូមអ្នកទាំងពីរសំណាងល្អទៅចុះ" សែបមេក្រុមនិយាយហើយជេយ៉ុងក៏បីកម្លោះតូចនាំទាំងស៊ូហ័ងត្រឡប់ទៅផ្ទះរបស់ពួកគេវិញទាំងដែលពេលនេះជាថ្ងៃរសៀលទៅហើយ។

ESTÁS LEYENDO
ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)
Romanceនាងប្ដូរពីប្អូនស្រីដែលគេស្រឡាញ់បំផុតនិងមើលថែថ្នាក់ថ្នមក្លាយជា ភរិយាដែលគេមើលងាយមិនឲ្យតម្លៃថែមទាំងខ្ពើមរអើមនិងពាក្យរបស់នាងគ្រប់ម៉ាត់ គ្រប់យ៉ាងរបស់នាងគេមិនចង់និងឃើញសូម្បីតែបន្តិច។ ស៊េរីរសជាតិស្នេហ៍ Season2