Eps 22

10 0 0
                                        

  ពេលវេលាក៏កន្លងទៅយ៉ាងលឿន ពីមួយខែទៅមួយខែ ពីមួយថ្ងៃទៅមួយថ្ងៃពីមួយម៉ោងទៅមួយម៉ោង មួយនាទីទៅមួយនាទី ពោះរបស់ស៊ូហ័ងក៏កាន់តែធំទៅៗ។ នេះជាខែដែលនាងតូចត្រូវសម្រាលហើយ នៅខ្វះតែថ្ងៃប៉ុណ្ណោះ កូនប្រុសច្បងនៃត្រកូល ជុនក៏បានមកឃើញពន្លឺព្រះអាទិត្យ ស៊ូហ័ងដែលកំពុងតែអង្គុយរៀបចំខោអាវកូនក្មេងតូចនៅក្នុងបន្ទប់នាងដើម្បីរង់ចាំពេលវេលាសម្រាលដែលជិតមកដល់កូនប្រុសនាងក៏ត្រូវមករស់នៅក្នុងពិភពលោកនេះហើយ។ ភ្លាមនាងតូចមានអារម្មណ៍ដូចជាមានអ្វីធាក់ធ្វើឲ្យពោះនាងឈឺកាន់តែខ្លាំង ពោះក៏រមួលឈឺយកអ្វីមកប្រៀបមិនបាន ស្រាប់តែមានទឹកពណ៍ថ្លា ធ្លាក់មកតាមប្រឡោះផ្លូវពោះនាងតូចកាន់តែឈឺជាអ្វីៗទាំងអស់។
  " អូយ ជួយផង មីននីជួយ" ស៊ូហ័ងស្រែកមួយទំហឹងធ្វើឲ្យមីននីដែលកំពុងតែញ៉ាំអីនៅខាងក្រោមទម្លាក់ស្លាបព្រាបចុះរត់ទៅរកនាងដែលនៅក្នុងបន្ទប់
  " ជួយផង ខ្ញុំកើតឥឡូវហើយ" ស៊ូហ័ងដែលបែកញើសយ៉ាងសស្រាក់ពិនគ្រាប់ពោត នេះពេលយប់ទៅហើយ
  " ស៊ូហ័ងទ្រាំបន្តិចយើងទៅហៅគេមកជួយ" មីននីចុះទៅខាងក្រោមក្នុងពេលនេះមិនដឹងថាត្រូវធ្វើអ្វីឲ្យត្រូវទេ ភ្លាមស្រាប់តែក្រឡេកឃើញអ្នកកម្លោះជេយ៉ុងដែលកំពុងអង្គុយផឹកស្រានៅខាងមុខផ្ទះ។ ពេលយប់បែបនេះភាគច្រើនជេយ៉ុងចេញមកខាងក្រៅផឹកស្រាយតែម្នាក់ឯងដើម្បីរំសាយអារម្មណ៍ពេលខ្លះតែប៉ុណ្ណោះ។
  " លោក លោក ជួយបន្តិច" មីននីបក់ដៃហៅគេព្រោះនាងមិនអាចរកអ្នកណាម្នាក់មកទុកចិត្តបានទេ។ ណាមួយជេយ៉ុងជាឪពុកក្មេងផង។
  " អ្នកនាងមានរឿងអី?" ជេយ៉ុងមកសួរព្រោះឃើញនាងតូចឆ្លេឆ្លាចម្លែក។
  " គឺ..ស៊ូហ័ងឈឺពោះលោកជួយបីនាងផងបានទេ ចាំខ្ញុំហៅតាក់ស៊ី" លឺមីននីនិយាយភ្លាមអ្នកកម្លោះស្លេកអស់មុខមាត់
  " បាន" គេត់ចូលទៅក្នុងផ្ទះ ខណៈមីននីដែលនៅជិតនោះប្រញ៉ាប់ប្រញ៉ាល់ទៅហៅតាក់ស៊ី ហើយក៏ឡើងទៅតាមសម្លេងដែលស៊ូហ័ងស្រែកឲ្យជួយ
  " លោកចូលមកធ្វើអីចេញទៅ" ស៊ូហ័ងដែលកំពុងតែឈឺពោះចង់កើតផង តែនៅតែដេញគេ
  " នៅឲ្យស្ងៀមបើចង់ឲ្យកូនឆ្កែនាងកើតមក ឃើញពន្លឺព្រះអាទិត្យ" គេលើកបីនាងយ៉ាងលឿនទៅកាន់មុខផ្ទះ ដោយមីននីបានហៅតាក់ស៊ី រង់ចាំរួចជាស្រេច
  " នេះលោកដាក់ថ្នមៗ" អ្នកកម្លោះប្រុងនឹងទៅជាមួយហលយតែភ្លាមៗគេលឺសម្លេងគីមណាស្រែកពីក្នុងផ្ទះមកដូចគ្នា
  " ខ្ញុំផ្ញើរផង " ជេយ៉ុងប្រាប់ទៅមីននីមុននឹងគេហ័សចូលទៅខាងក្នុងផ្ទះ
  " ពូ តាក់ស៊ីទៅមន្ទីរពេទ្យជិតនេះឱ្យលឿនបំផុត" មីននីនិយាយហើយក៏ឱបស៊ូហ័ងជាប់នៅទ្រូង
  " ទ្រាំបន្តិចទៅ ស៊ូហ័ង" មីននី
  " កូនគេកើតហើយ" ស៊ូហ័ងញញឹមព្រមទាំងមួយទឹកមុខឈឺចាប់ក្នុងពេលនេះ កូនក្នុងពោះនាងប្រហែលមិនមែនជាកូនគេទេមើលទៅបានជាគេមិនខ្វល់ មិនខ្វល់ខ្វាយសូម្បីបន្តិច។

ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)Donde viven las historias. Descúbrelo ahora