ស្រីតូចស៊ូហ័ងដើរចេញពីតាក់ស៊ីចូលទៅក្នុងផ្ទះស្រាប់តែឃើញក្មេងតូចម្នាក់គេងនៅលើសាឡុងដោយមានមីននីនៅក្បែរចាំមើលថែទាំ។ ស៊ូហ័ងក៏ដើរទៅអង្គុយនិងអង្អែលក្បាលនាងតូចនៅក្បែរនោះ។
" នឹកមីងទេក្មួយ?" នាងនិយាយទៅក្មេងស្រីមានអាយុ1ឆ្នាំកន្លះ
" នឹកចាស ខ្ញុំអត់បានឃើញអ្នកមីងទេព្រឹកមិញ" នាងតូចនិយាយដោយបើកភ្នែកម៉ក់ៗគួរឲ្យស្រឡាញ់
" មីងទៅធ្វើធុរៈបន្តិចណា" ស៊ូហ័ងនិយាយដោយញញឹមលិបភ្នែកទៅកាន់នាងតូច
" យ៉ាងម៉េចដែលថ្ងៃនេះ?" មីននីសួរទៅស៊ូហ័ងហើយក៏ដាក់ដៃទៅអង្អែលក្បាលនាងតូច
" ពេទ្យថាសុខភាពគេល្អនោះទេ អវយវៈក៏មានគ្រប់ដែល" ស៊ូហ័ងនិយាយដោយយកដៃទៅអង្អែលពោះរបស់ខ្លួន
" ចុះចំណែកភេទ ស្រីឬក៏ប្រុសប្រាប់យើងមក" មីននីអន្ទះអន្ទែងជាងម៉ាក់របស់គេទៅទៀត
" ចុះឯងចង់បានក្មួយស្រី ប្រុស?" ស៊ូហ័ងមិនឆ្លើយតែបែរជាសួរបកទៅវិញ
" យើងចង់បានក្មួយស្រី ដូចអូន ស៊ូម៉ាចឹង" មីននីនិយាយហើយក៏ចប់ក្ដិចថ្ពាល់ទន់ៗរបស់ក្មេងស្រីនោះ
" ចឹងយើងមិនបានបំពេញបំណងឯងទេ ព្រោះកូនយើងប្រុស ហាហា" ស៊ូហ័ងអស់សំណើចនិងទឹកមុខអស់សង្ឃឹមរបស់មីននី
" មិនអីទេ យើងក៏មានកូនស៊ូម៉ាដែលណ៎" មីននី
" អឹម! យើងទៅផ្លាស់ខោអាវសិន" ថាហើយស៊ូហ័ងក៏ដើរទៅបន្ទប់របស់នាងបាត់
" មីងមីននី ហេតុអីក៏ពោះមីងស៊ូហ័ងធំបែបនេះ?" ក្មេងតូចសួរដោយជ្រួញចិញ្ចើម
" គឺអ្នកមីងមាន បេប៊ីនិងណា ពេលកូនស៊ូម៉ាមិនទាន់កើតក៏នៅក្នុងពោះបែបនេះដែល" មីននីនិយាយនិយាយដោយញញឹម
" ចុះអ្នកមីងមានកូនដែលមែនទេ?" ស៊ូម៉ានិយាយហើយមីននីក៏ស្ទាបពោះខ្លួនឯង
" នេះមីងក្បាលពោះធំណាស់មែនទេ?" មីននីស្ទាបពោះរបស់គេក៏ស៊ូម៉ាក៏ងក់ក្បាល
" ទល់តែសម្រកខ្លះហើយបានៗ" មីននីនិយាយដោយទឹកមុខអស់សង្ឃឹមព្រោះតែរាងនាងដូចហើមណាស់ទេដឹង។" មួយៗណា៎" ជេយ៉ុងឱបពោះគីមណាហើយក៏គ្រានាងមកដាក់នៅលើសាឡុង
" បងមិនចាំបាច់ ធ្វើដល់ថ្នាក់និងក៏បានដែល" គីមណានិយាយ
" ភរិយាបងមានកូនទាំងមូលអ្នកណាហ៊ានបណ្ដោយ" ជេយ៉ុងនិយាយ
" តែអូនអាចធ្វើបានដែលណា៎ គ្រាន់តែដើរធម្មតាមិនអីទេ" គីមណានិយាយហើយក្ដិតថ្ពាល់អ្នកកម្លោះ
" កុំរឹងទទឹងពេកអ្នកនាង" ជេយ៉ុងនិយាយហើយក៏ដើរទៅផ្ទះបាយយកទឹកក្រូចច្របាច់មួយកែវមកឲ្យគីមណា
" អរគុណហើយណា" គីមណានិយាយពេលនិងអ្នកកម្លោះក៏ទៅស្ដាប់នៅពោះរបស់នាងតែមានអារម្មណ៍ថាមិនមែនជាសាច់តែក៏ធ្វើជានិយាយជាមួយកូនធម្មតាចំណែក គីមណាឃើញគេធ្វើបែបនេះក៏នឹកភ័យក្នុងចិត្ត
" សួស្ដីកូនស្រីប៉ា" ជេយ៉ុងនិយាយ
" បានហើយណា៎កូនចង់ទៅងូតទឹក មិនបាច់ជូនទេ" គីមណាហាមឲ្យហើយបើមិនអញ្ចឹងទេច្បាស់ជាបែកការដោយប្រការណាមួយមិនខាន។
" ប្លែក កុហក មិនពិតប្រកដ " ជេយ៉ុងនិយាយដោយខួរក្បាលគេក៏នឹកទៅកាន់រឿងកាលពីជាប្រាំខែមុន នៅយប់នៅតៃវ៉ាន់មុនពេលរៀបការគេមិនបានចងចាំអ្វីទាំងអស់ សូម្បីតែបន្តិចតែនៅយប់ដែលគេនៅជាមួយស៊ូហ័ងគេចងចាំតិចៗតែថាគេត្រូវបានស៊ូហ័ងនាំមកហើយក៏បំពាននាង តែគេមិនប្រកដខ្លួនឯងថាគេបានធ្វើរឿងចឹងមែនទេ សូម្បីតែការដេញស៊ូហ័ងចេញគេក៏មិនបានរៀបចំទុកអីនោះដែល។
" ឬមួយកូនស៊ូហ័ងជាកូនខ្ញុំ?" អ្នកកម្លោះនិយាយដោយចាប់ភ្លឹកនៅចំណុចនេះជាយូរមកហើយ ស៊ូហ័ងមិនដែលចេញពីផ្ទះអ្នកជិតខាងនោះហើយមានកូនបានយ៉ាងម៉េច?
ហេតុផលជាច្រើនបានលិចឡើងនៅក្នុងខួរក្បាលរបស់ជេយ៉ុងគេសង្ស័យតាំងពីដើមតែដោយការស្រឡាញ់នាងតូចគេក៏ព្រមធ្វើល្ងង់តាមគីមណាសិនទៅ។ថ្ងៃស្អែក
ពេលព្រឹកស្រីតូចភ្ញាក់ឡើងសម្លឹងមើលបរិយាកាសជុំវិញខ្លួន អាកាសធាតុថ្ងៃនេះល្អជាខ្លាំងស្រីតូចទៅឈរនៅខាងមុខបង្អួចសម្លឹងមើលផ្ទៃមេឃខៀវស្រងាត់
" បេប៊ីរបស់ម៉ាក់ភ្ញាក់ហើយឬនៅហា៎កូន?" ស៊ូហ័ងស្ទាបពោះដែលកូននាងតែងតែធាក់ជាទៀងទាត់រាល់ពេលនាងភ្ញាក់ឡើង
" កូនសម្លឹងមើលទៅមេឃស្អាតណាស់ ចង់ចេញមកមើលទេ អូយ ធាក់ទៀតហើយនៀកចង់ចេញណាស់មែនទេ?" ស៊ូហ័ងស្ទាបស្នាមបាតជើងតូចដែលនៅពោះនាង កូនគេផ្សេង7 8ខែភាគច្រើនគឺរពឹសទៅហើយ តែនេះទើប 5 6 ខែពិននឹងទម្រាំតែកើតមកចាប់មិនឈ្នះទេដឹង។នៅក្នុងក្រុមហ៊ុន
ជេយ៉ុងដើរចូលទៅក្នុងក្រុមហ៊ុនដែលមានបុគ្គលិកជាច្រើនគោរពស្វាគមន៍តាំងពីមាត់ទ្វារចូលរហូតដល់បន្ទប់ធ្វើការ អ្នកកម្លោះដើរទៅកន្លែងធ្វើការតាមធម្មតា
" លោកប្រធានមានបុរសម្នាក់មកជួបលោកនៅបន្ទប់ទទួលភ្ញៀវ" លេខាដែលអង្គុយធ្វើការក៏ក្រោយកឡើងពេលគេមកដល់
" បាទ ខ្ញុំដឹងហើយ" ជេយ៉ុងថាហើយក៏ទៅបន្ទប់ទទួលភ្ញៀវនៅពេលដែលបើកទ្វារទៅដល់ បុរសម្នាក់ពុកចង្ការស្រមូមមើលទៅដូចជាមនុស្សអាថ៍កំបាំងទើបតែចេញពីព្រៃ។
" សួស្ដី លោកជេយ៉ុង" បុរសម្នាក់នោះនិយាយរាក់ទាក់ដូចជាធម្មតា
" លោកអ្នកស៊ើបអង្កើត កាង ហូណាន នោះមែនទេ? " ជេយ៉ុងគេនិយាយ
" បានខ្ញុំនិងហើយដែលលោកទាក់ទងឱ្យមក" ហូណានតបព្រោះប៉ុន្មានថ្ងៃមុនមានបុរសម្នាក់មករកគេដើម្បីពឹងពាក់ឲ្យស៊ើបរឿងចៅហ្វាយគេម្នាក់
" ខ្ញុំមានរឿងតិចតួចឲ្យលោកជួយ" ជេយ៉ុងនិយាយ
" បាទ មិនអីទេ រឿងអ្វី?" កែវភ្នែកមនុស្សប្រុសទាំងពីរបាញ់សម្លឹងមើលគ្នាដោយក្រសែភ្នែកចម្លែកជាទីបំផុត។" គឺខ្ញុំចង់ឲ្យលោកស៊ើបរកឃាតករដែលសម្លាប់ប៉ានិងម៉ាក់របស់ខ្ញុំកាលពី20ឆ្នាំមុន" ជេយ៉ុងនិយាយ
" មិនអីទេលោកអាចមានភ័ស្តុតាងខ្លះទេ ឬមួយក៏លោកចាំអ្វីបានខ្លះដែលទេ?" ហូណាននិយាយ
" នេះជាភ័ស្តុតាង អ្វីដែលខ្ញុំចាំបានគឺប៉ាគាត់មានទំនាស់ជាមួយមិត្តជិតដិតគាត់តែខ្ញុំក៏មិនដឹងថាអ្នកណា ខ្ញុំជឿថាទំនាស់ច្បាស់ជាពាក់ព័ន្ធគ្នាមិនខាន" ជេយ៉ុងតបទៅវិញ
"អូខេ ចាំខ្ញុំនិងស៊ើបមើលថាអ្នកណាជាឃាតករមួយនោះ" ហូណានថាហើយអ្នកទាំងពីរក៏ចាប់ដៃក្នុងការសហការមួយនោះជាមួយគ្នា។

ESTÁS LEYENDO
ស្នេហ៍ក្នុងអន្លង់ភ្លើង (Complete ✅)
Romanceនាងប្ដូរពីប្អូនស្រីដែលគេស្រឡាញ់បំផុតនិងមើលថែថ្នាក់ថ្នមក្លាយជា ភរិយាដែលគេមើលងាយមិនឲ្យតម្លៃថែមទាំងខ្ពើមរអើមនិងពាក្យរបស់នាងគ្រប់ម៉ាត់ គ្រប់យ៉ាងរបស់នាងគេមិនចង់និងឃើញសូម្បីតែបន្តិច។ ស៊េរីរសជាតិស្នេហ៍ Season2