ភាគទី 1

15.4K 579 5
                                    

                
      ចន ជុងហ្គុក មានអាយុ 23 ឆ្នាំ ជាអ្នកស្នងដំណែងគ្រួសារ ចន គេមានទាំងសមត្ថភាពក្លាហាន សង្ហារនឹងជាបុរសដ៏ល្អម្នាក់ដែលជានារីគ្រប់រូបប្រាថ្នាចង់បានជាគូរគាប់ តែបន្ទាប់ពីរឿងបានកេីតឡេីងនៅលេីខ្លួនគេនោះសូម្បីតែមនុស្សស្រីក៏លែងចង់បានគេទៀតដែលទោះបីជានាយជាកូនអ្នកមាន ជាអ្នកស្នងដំណែងគ្រួសារមានអំណាចក៏ដោយ តេីមូលហេតុអ្វី?ទោះបីជានាយជាកូនអ្នកមាន ជាអ្នកស្នងដំណែងគ្រួសារមានអំណាចក៏ដោយ តេីមូលហេតុអ្វី?មូលហេតុដែលជាដេីមចមនោះគឺគេត្រូវបានពិការដោយសារគ្រោះថ្នាក់ចរាចរណ៍។
  «ជុងហ្គុក អាទិត្យក្រោយកូនត្រូវទៅជួបគូរដណ្តឹងហេីយណា៎»លោកស្រីចន
  «កូនស្រីលោក គីម មែនទេ?»ជុងគុក
  «មែនហេីយ»លោកស្រីចន
  «កូនម៉ាក់!!ធ្វេីចិត្តអោយស្រួលទៅណានាងជាមនុស្សល្អទេ»លោកស្រីចន
  «មានអ្នកណាដែលព្រមមករៀបការមេីលថែមនុស្សពិការនោះម៉ាក់?»ជុងហ្គុក តបហេីយក៏រង្វិលកង់រទេះរុញចូលក្នុងបន្ទប់បាត់ 
  «មេីលទៅគ្រោះថ្នាក់លេីកនេះវាយប្រហារចិត្តគេខ្លាំងណាស់»លោកស្រីចន ឪទានឡេីងតិចៗទាំងមុខស្ងួតព្រោះមិនស្រួលចិត្តពេលឃេីញកូនបែបនេះ
   «មែនហេីយលោកស្រីបូករួមទាំងលោកម្ចាស់បានស្លាប់ទៅ អ្នកប្រុសក៏ប្រែក្លាយជាស្ងប់ស្ងាត់បែបនេះ»
អ៊ុំជី ដែលជាអ្នកបម្រេីធំជាងគេនៅក្នុងភូមិគ្រឹះពោលតិចៗដាក់លោកស្រីចន លោកស្រីឮហេីយក៏ដកដង្ហេីមធំមុននឹងពោលឡេីង
   «មែនហេីយ»លោកស្រីចន ងេីយមេីលទៅក្នុងរូបថតរបស់ប្តីរបស់គាត់ដែលបានស្លាប់ទៅកាលពី 6 ខែមុនស្របពេលដែលជុងហ្គុកក៏ពិការជេីងដូចគ្នា ។
      ភូមិគ្រឹះត្រកូល គីម៚
  «កូនត្រូវតែរៀបការជាមួយអ្នកប្រុស ចន ជុងហ្គុក»
លោកស្រីគីម
   «អត់ទេ ខ្ញុំមិនរៀបការដាច់ខាតម៉ាក់ក៏ដឹងមែនទេថាពេលនេះគេពិការ ម៉ាក់ចង់ឲ្យខ្ញុំរៀបការជាមួយមនុស្សពិការរស់នៅបម្រេីគេអស់មួយជីវិតមែនទេ?ខ្ញុំមិនព្រមទេម៉ាក់»ថេស៊ូ
   «ហេតុអីទៅកូន?ក្រែងពីមុនចង់រៀបការជាមួយអ្នកប្រុស ជុងហ្គុក ណាស់ហេស៎?ចុះពេលនេះកំពុងតែសម្រេចបំណងហេីយណា៎»លោកស្រីគីម
   «ពីមុនគេមិនមែនពិការទេតែឥឡូវនេះម៉ាក់មេីលចុះ..ហុឺយយ ខ្ញុំមិនរៀបការដាច់ខាត»ថេស៊ូ គ្រវីក្បាលហេីយក្រោកឈរឡេីងស្រែកដាក់លោកប៉ានឹងអ្នកម៉ាក់របស់ខ្លួនដោយការមិនពេញចិត្ត នាងពិតជាមិនចង់រៀបការជាមួយជុងគុកនោះទេ ដាច់ខាតនាងមិនរៀបការទេ
   «តែគ្រួសារយេីងបានព្រមព្រៀង បេីមិនធ្វេីតាម
សន្យាទេ ប៉ាខ្លាចតែគ្រួសារយេីងមិនអាចឈរជេីងនៅក្នុងទីផ្សារទេកូនក៏ដឹងថាគ្រួសារចន មានអំណាចប៉ុណ្ណា»លោកគីម
   «ខ្ញុំមិនដឹងទេ!!ចុះ ថេយ៉ុង នោះ?មិនឲ្យគេរៀបការជាមួយ ចន ជុងហ្គុក ទៅ?»ថេស៊ូ
   «កូនយកអីមកនិយាយនឹង?គ្រួសារយេីងព្រម
ព្រៀងអោយកូនរៀបការជាមួយ ជុងហ្គុកមិនមែនអោយ ថេយ៉ុង នោះទេ»លោកគីម
  «ចុះប្តូរទៅជា ថេយ៉ុង មិនបានរឺ?»ថេស៊ូ
  «មិនបានទេ!កូនក៏ដឹងថា ថេយ៉ុង ប្អូនគេនៅក្មេង
ទេីបតែរៀនចប់ហេីយគេក៏ជាប្រុសណា៎មិនមែនស្រីទេ»លោកស្រីគីម
  «ទៅខ្វល់ធ្វេីអីសម័យនេះហេីយណា៎ម៉ាក់អ្ហឹកៗៗ..ខ្ញុំមិនដឹងទេយ៉ាងណាក៏ខ្ញុំមិនរៀបការដែលបេីម៉ាក់នឹងប៉ានៅតែបង្ខំទៀតនោះខ្ញុំនឹងទៅស្លាប់អោយអ្នកទាំង
ពីរមេីល»ថេស៊ូ ខ្ទប់មាត់ហេីយយំខ្លាំងៗមុននឹងរត់ទៅខាងលេីចូលបន្ទប់បាត់ធ្វេីអោយអ្នកជាម្តាយមាន
អារម្មណ៍ថាភ័យខ្លាចនាងពិតជាធ្វេីអ្វីផ្តេសផ្តាសពិតមែន
   «ថេស៊ូ...»លោកស្រីគីម
   «មិនបាច់ទៅតាមទេ!អូនក៏ដឹងថាកូនបែបណាដែល»លោកគីម គ្រវីក្បាលតិចៗប្រាប់ទៅប្រពន្ធព្រោះគាត់ស្គាល់ចរិកកូនស្រី ចំណែកលោកស្រីគីមឮ
ហេីយក៏បានត្រឹមតែងក់ក្បាលបន្តិច ស្របពេលនោះ ថេយ៉ុង ក៏ដេីរចូលមកល្មម គេជាកូនប្រុសពៅអាយុ
ទេីបតែ18 ឆ្នាំទេហេីយក៏ទេីបរៀនចប់ដូចគ្នា
   «អ្នកម៉ាក់តេីរឿងអីមែនទេ?»ថេយ៉ុង ជ្រួលចិញ្ចេីមចូលគ្នាមុននឹងដេីរទៅអង្គុយជិតប៉ាម៉ាក់
  «នេះកូនទេីបតែមកពីណា?»លោកស្រីគីម
  «គឺមកពីញុាំអីជាមួយជីមីន»ថេយ៉ុង
  «ថេយ៍ហា៎ ម៉ាក់មានរឿងចង់និយាយជាមួយកូន»លោកស្រីគីម ពោលទាំងស្រទន់មុននឹងចាប់ដៃកូនប្រុសសម្លឹងមេីលមុខគេទាំងស្ទាក់ស្ទេីរ នេះគាត់ពិតជាត្រូវអោយកូនប្រុសពៅរៀបការជំនួស ថេស៊ូ ចូលគ្រួសារ ចន ពិតមែនរឺ?
  «មានរឿងអីមែនទេម៉ាក់?»ថេយ៉ុង បេីកភ្នែកភ្លឹសៗសូរទៅកាន់ម៉ាក់របស់ខ្លួនព្រមទាំងងាកទៅមេីលលោកប៉ាដែលកំពុងអង្គុយសម្លឹងមកគេដូចគ្នា នេះប៉ាម៉ាក់របស់គេមានរឿងអីមែនទេ?
   «កូនដឹងមែនទេថា ថេស៊ូ បងស្រីកូននឹងត្រូវរៀបការជាមួយអ្នកប្រុស ជុងហ្គុក នៅពីរអាទិត្យក្រោយនេះ»
លោកស្រីគីម
  «បាទដឹង!!»ថេយ៉ុង ងក់ក្បាល
  «គឺថា..ម៉ាក់ចង់អោយថេយ៍រៀបការជាមួយជុងហ្គុកណា៎»លោកស្រីគីម
  «ម៉ាក់ថាម៉េចនឹង?»ថេយ៉ុង
  «ណា៎..ថេយ៍ ពេលនេះ ថេស៊ូ គេមិនចង់រៀបការជាមួយជុងហ្គុកនោះទេ កូនរៀបការរៀបការជាមួយបងស្រីកូនទៅបានទេ?ត្បិតថាគ្រួសារយេីងបានជាប់ពាក្យសន្យាជាមួយគេហេីយ..ហេីយអាទិត្យក្រោយនេះពិធីរៀបការនឹងចាប់ផ្តេីម»លោកស្រីគីម
   «ម៉ាក់ប៉ុន្តែខ្ញុំមិនស្គាល់លោក ជុងហ្គុក ម្នាក់នឹង
ទេ មិនដែលទាំងឃេីញមុខទៀតផង ហេីយខ្ញុំក៏ទេីបតែរៀនចប់ទេម៉ាក់ ហេតុអីក៏អោយខ្ញុំទៅរៀបការជាមួយគេវិញ?»ថេយ៉ុង ខាំបបូរមាត់ក្រោមតិចៗ សម្លឹងមេីលមុខម្តាយដោយទឹកមុខអង្វរ ក
    «ជុងហ្គុកគេជាមនុស្សប្រុសសង្ហារថែមទាំងជាមនុស្សល្អ គេនឹងអាចមេីលថែកូនបានណា៎ថេយ៍!!ទុកថាជួយគ្រួសារយេីងទៅចុះ..ណា៎ម៉ាក់សុំអង្វរ ពេលនេះម៉ាក់ពិតជាទល់តម្រិះពិតមែន»លោកស្រីគីម
  «អ្នកម៉ាក់ផ្តាច់ពាក្យបានទេ?»ថេយ៉ុង
  «ផ្តាច់ពាក្យរឹតតែមិនបានទៀត កូនដឹងទេបេីសិនជាគ្រួសារយេីងមិនធ្វេីតាមសន្យាទេប៉ាថាប្រហែលមិនអាចឈរជេីងក្នុងទីផ្សារទៀរទេ កូនដឹងគ្រួសារ ចន មានអំណាចខ្លាំងណាស់»លោកគីម
   «ដល់ថ្នាក់នោះផងហេស៎ប៉ា?»ថេយ៉ុង
   «ដូច្នេះសូមកូនយល់ព្រមទៅណា អោយម៉ាក់លុត
ជង្គង់ក៏បានដែល»លោមស្រីគីម
   «អត់ទេ ម៉ាក់កុំធ្វេីចឹងអី!ខ្ញុំ..ខ្ញុំសុំគិតមេីល
សិនបានទេ?»ថេយ៉ុង
   «អរគុណកូនណាស់ថេយ៍ ប៉ុន្តែកូនកុំគិតយូរពេកព្រោះសល់ពេលមិនដល់មួយខែទេក្រោយពិធីរៀបការនឹងចាប់ផ្តេីម»លោកស្រីគីម ពោលទាំងសប្បាយចិត្តមុននឹងចាប់អោបកូនប្រុសទាំងញញឹម
    «ចុះពេលនេះបងស្រីនៅឯណា?»ថេយ៉ុង
    «នៅក្នុងបន្ទប់ យំខ្លាំងណាស់ កូនឆាប់ទៅមេីល
បន្តិចទៅប្រយ័ត្ននាងធ្វេីអីផ្តេសផ្តាស់»លោកស្រីគីម
     «បាទ!!»រាងតូច ងក់ក្បាលបន្តិចមុននឹងដេីរឡេីងទៅខាងលេីឆ្ពោះទៅកាន់បន្ទប់របស់ថេស៊ូ ជាបងស្រី។
    តុក៚តុក៚
   «បងស្រី!!នេះគឺថេយ៍ណា៎ បេីកទ្វារអោយខ្ញុំបន្តិច
៊មក»ថេយ៉ុង
     «ថេយ៍រឺ?ចាំបន្តិចណា»គ្រាន់តែសម្លេងប្អូនប្រុសនៅពីខាងក្រៅ ថេស៊ូ ក៏ប្រញាប់ក្រោកពីគ្រែហេីយដេីរទៅបេីកទ្វារអោយប្អូនចូលមកក្នុង
       ក្រាក៚
     ទ្វារបន្ទប់ត្រូវបានរបេីកឡេីងដោយស្នាដៃថេស៊ូ នាងយំសស្រាក់នៅចំពោះមុខ ថេយ៉ុងរាងតូចឃេីញ
បែបនេះក៏រហ័សចាប់ស្មាបងស្រីសួរដោយការបារម្ភ៖
    «បងស៊ូមិចក៏យំបែបនេះ?»ថេយ៉ុង
    «ថេយ៍...ហ្ហឹកៗៗ..បងមិនចង់រៀបការជាមួយ ជុងហ្គុក ទេ»ថេស៊ូ
    «ចូលទៅនិយាយខាងក្នុងទៅ!!បងប្រាប់ខ្ញុំមកថាហេតុអីទេីបមិនចង់រៀបការជាមួយលោក ជុងហ្គុក?»
ពោលហេីយ ថេយ៉ុង ក៏អោបស្មាបងស្រីចូលទៅក្នុងបន្ទប់ហេីយដេីរទៅអង្គុយលេីពូក
    «ថេយ៍ស្រឡាញ់បងទេ?»ថេស៊ូ
    «ប្រាកដហេីយ!!បងប្អូនយេីងមានតែពីរនាក់ មិនឲ្យស្រឡាញ់បងឲ្យស្រឡាញ់អ្នកណាវិញ?»ថេយ៉ុង
    «ថេយ៍..ជួយបងបានទេ?ប្រាប់ម៉ាក់ទៅឲ្យផ្តាច់ពាក្យជាមួយគ្រួសារ ចន»ថេស៊ូ
    «មិញនេះម៉ាក់ទេីបនិយាយជាមួយខ្ញុំដូចគ្នាគាត់..គឺគាត់ចង់ឲ្យខ្ញុំរៀបការជំនួសបង តែបងស្រីខ្ញុំមិនទាំងស្គាល់ លោក ជុងហ្គុក ផងតេីឲ្យរៀបការយ៉ាងមិច?»
ថេយ៉ុង
   «ថេយ៍..រៀបការជំនួសបងបានទេ?បងមានមនុស្សដែលបងស្រឡាញ់ហេីយ..បងពិតជាបងមិនចង់រៀបការជាមួយគេទេ ហ្ហឹកៗ»ថេស៊ូ
   «បងស្រី...»ថេយ៉ុង ពោលតិចៗទាំងពិបាកចិត្ត គេក៏មិនស្រណុកចិត្តទេពេលឃេីញបងស្រីខ្លួនពិបាកបែបនេះ ប៉ុន្តែក៏មិនបានមានន័យថាគេនឹងរៀបការជាមួយជុងហ្គុកដែល
   «ថេយ៍..ចេញទៅ បងចង់នៅម្នាក់ឯង»ថេស៊ូ
   «បងស្រី..»
   «ចេញទៅ..ហ្ហឹកៗ ហ្ហឺៗៗ»ថេស៊ូ នាងដាក់ខ្លួនគេងនៅលេីពូកហេីយទាញភួយមកដណ្តប់ព្រមទាំងសម្ងំយំ ទេីបធ្វេីអោយថេយ៉ុងធ្វេីអ្វីមិនបានក្រៅពីព្រមដេីរចេញពីបន្ទប់របស់នាងដោយការតានតឹង អាណិតអ្នកជាបងស្រី។
      3 ថ្ងៃកន្លងផុតទៅ ថេស៊ូ មិនព្រមចេញពីបន្ទប់សម្ងំតែយំ បាយនឹកទឹកមិនឃ្លាន មិនព្រមចេញមកក្រៅហេីយអ្នកណាទៅគោះទ្វារចូលទៅនិយាយជាមួយក៏មិននិយាយធ្វេីអោយលោកគីមនឹងប្រពន្ធព្រួយបារម្ភពីនាងជាខ្លាំងចំណែកឯ ថេយ៉ុង ក៏បារម្ភពីបងស្រីមិនស្ទេីរដែល។ នៅថ្ងៃទី 4 ថេស៊ូ ក៏សន្លប់ដោយសារតែនាងបង្អត់អាហារខ្លួនឯង ពេលនេះសមាជិកគ្រួសារកំពុងនៅមន្ទីរពេទ្យដេីម្បីមេីលនាង។
   «កូនញុាំបន្តិចទៅ»លោកស្រីគីម ដួសបបរហេីយបញ្ចុកកូនស្រីប៉ុន្តែនាងក៏ងាកមុខចេញ
   «នេះឯងធ្វេីចរិកបែបនេះហេស៎ ថេស៊ូ?បង្អត់បាយខ្លួនឯង ទឹកក៏មិនផឹក នេះស្លាប់ដោយសាតែរឿងរៀបការហេស៎?»លោកគីម
    «មែនហេីយ!!ខ្ញុំប្រាប់ប៉ាហេីយ..ថាយ៉ាងណាក៏ខ្ញុំមិនរៀបការដែល ហ្ហឺៗៗ»ថេស៊ូ
    «បងបានហេីយ!កុំទាន់និយាយអី បាត់យំទៅកូន..ប៉ាកូនខឹងព្រោះតែបារម្ភ»អ្នកជាម្តាយ ឃេីញដូច្នេះក៏ប្រញាប់អោបកូនស្រីហេីយនិយាយដោយការលួងលោម
    «អូនទំរេីសកូនពេកហេីយ»លោកគីម
    «ហ្ហឹកៗៗ..អញ្ចឹងយកខ្ញុំមកមន្ទីរពេទ្យធ្វេីអី?មិន
ព្រមអោយស្លាប់ទៅ?»ថេស៊ូ
  «លោកប៉ាឈប់ថាអោយបងស៊ូទៅ»ថេយ៉ុង
   «ហឺេុយយ...»លោកគីម ដកដង្ហេីមធំហេីយដាក់ខ្លួនអង្គុយលេីសាឡុងដោយការទល់តម្រិះបេី ថេស៊ូ មិនព្រមជាមួយ ជុងហ្គុក ទេ គាត់មានតែបង្ខំខ្លួនចូលទៅនិយាយផ្តាច់ពាក្យជាមួយគ្រួសារ ចន ហេីយទោះជាដឹងថាលទ្ធផលមិនគោរពតាមការសន្យាក៏ដោយ
   «ខ្ញុំព្រមរៀបការជំនួសបងស៊ូណា៎ប៉ា»ថេយ៉ុង
ពោលឡេីងតិចៗទាំងស្ទាក់ស្ទេីរ ធ្វេីឲ្យគ្រប់គ្នាប្រញាប់ងាកមកមេីលគេទាំងភ្ញាក់ផ្អេីល
   «នេះកូនព្រមរៀបការជំនួសថេស៊ូរឺ?»លោកស្រីគីម
សួរទាំងភ្ញាក់ផ្អេីលបូករួមទាំងសប្បាយចិត្តតិចៗផង
ពេលឮកូនប្រុសនិយាយបែបនេះ
    «បាទ!!កូនអាណិតបងស្រីណា៎ម៉ាក់ គាត់មាន
មនុស្សដែលគាត់ស្រឡាញ់ហេីយ ប៉ាម៉ាក់ចាំគាត់ឲ្យ
រៀបការបែបនេះ ដូចជាចិត្តអាក្រក់បំបែកបំបាក់គាត់
ជាមួយមនុស្សដែលគាត់ស្រឡាញ់ហេីយ»ថេយ៉ុង
    «ថេយ៍....អ្ហឹក!!បងអរគុណណា៎ អ្ហឺៗ មានតែអូន
ទេដែលយល់ពីបង»ថេស៊ូ ខ្សឹកខ្សួលយំព្រោះរំភេីប
នឹងប្អូន មិននឹកស្មានថារាងតូចនឹងព្រមរៀបការជំនួស
នាងបែបនេះនោះទេ
    «ខ្ញុំមានបងប្អូនតែពីរនាក់ បេីបងកេីតអីនោះគិត
យ៉ាងមិច?»ថេយ៉ុង ថាហេីយក៏ក្រោកដេីរទៅជិត
ថេស៊ូហេីយចាប់ដៃបងស្រីអង្អែលតិចៗ គេអាចស្មាន
ដឹង បេីសិនជាប៉ាម៉ាក់គេនៅតែបង្ខំថេស៊ូទៀតនោះ
នាងប្រាកដជសគិតខ្លី
    «អ្ហឹកៗ..អរគុណណា៎ថេយ៍»ថេស៊ូ ញញឹមលាយ
ទឹកភ្នែកមុននឹងចាប់អោបបងប្អូនប្រុសយ៉ាងណែន
    «មិនបាច់អរគុណទេ គឺខ្ញុំធ្វេីដេីម្បីគ្រួសានឹងដេីម្បី
បងស្រី»ថេយ៉ុង
  «ថេយ៍..នេះកូនគិតច្បាស់ហេីយហេស៎?»លោកគីម
  «បាទប៉ា»ថេយ៉ុង ងក់ក្បាលបន្តិច
  «ឆាប់ញុាំទៅនឹងឆាប់ជាត្រឡប់ទៅផ្ទះវិញបានជាថេយ៉ុងព្រមរៀបការជំនួសកូនហេីយ រឿងនេះចាំម៉ាក់
និយាយជាមួយលោកស្រី ចន ទៅចុះ»លោកស្រីគីម
ពោលហេីយក៏សម្លឹងមុខស្វាមីបន្តិចមុននឹងដួសបបរ
បញ្ចុលថេស៊ូ នាងក៏ព្រមញុាំទាំងទឹកមុខញញឹម។
     1 សប្ដាហ៍ក្រោយមក៚
    ថ្ងៃនេះជាថ្ងៃដែល ជុងហ្គុក ឡើងស្នងតំណែងក្រុមហ៊ុនតពីលោកប៉ារបស់គេ។ អ្នកកាសែតនិងអ្នកចាំយកព័ត៌មានមកជាច្រើននៅមុខក្រុមហ៊ុនចន
ឡានស៊េរីទំនើប 3 គ្រឿងគ្នាបើកតៗគ្នាមុខឈប់នៅមុខក្រុមហ៊ុន បន្តិចក្រោយមកក៏លេចចេញនូវ
អ្នកកម្លោះ ចន ជុងហ្គុក ផ្ទៃមុខស្រស់សង្ហាដូចទេវ
បុត្រឆក់យកបេះដូងស្រីៗឲ្យរលាយទឹកកក ទឹកមុខមានអំណាចគួរឲ្យគោរពប៉ុន្តែក៏ដូចជាអាប់រស្មីទៅវិញនៅពេលដែលនាយអង្គុយលើរទេះរុញដែលមានអ្នកជាម្ដាយជាអ្នករុញទៅពីក្រោហើយក៏មានដែលសម្គាល់បានថានិយាយជាមនុស្សពិការ លោកស្រីចន
រុញរទេះកូនប្រុសចូលទៅខាងក្នុងលើកំរាលព្រុំពណ៌ក្រហម ស្របពេលនោះក៏មានអ្នកកាសែតប្រជ្រៀតគ្នាចូលសួរព្រមទាំងមានអ្នកចាំថតជាច្រើន។
     «ចៀសផ្លូវៗ»ពួកអង្គរក្សមាឌធំៗនាំគ្នាបាននឹងដេីរខាងៗដើម្បីកុំឲ្យអ្នកកាសែតប្រជ្រៀតគ្នាចូលមកខ្លាំងពេក។
      បន្ទប់ប្រជុំ៚
      លោកស្រីចនរុញរទេះ ជុងហ្គុក ចូលខាងក្នុងបន្ទប់ប្រជុំដើម្បីណែនាំខ្លួនដល់ដល់អ្នករួមភាគហ៊ុននៅក្នុងក្រុមហ៊ុនក៏ដូចជាដៃគូពាណិជ្ជកម្មជាមួយគ្នា។
      «សួស្ដីអ្នកទាំងអស់គ្នា!!ខ្ញុំគឺលោកស្រីចន
អញ្ជើញអ្នកទាំងអស់គ្នាមកជុំគ្នាបែបនេះគឺដោយ
សារតែចង់ប្រកាសអ្នកស្នងតំណែងនៅក្នុងក្រុមហ៊ុនបន្តពីលោកប្ដីរបស់ខ្ញុំបន្ទាប់ពីគាត់បានមរណៈភាពទៅ នេះគឺ ចន ជុងហ្គុក កូនប្រុសតែម្នាក់គត់របស់ខ្ញុំដែលបន្តតំណែងពីរបស់ខ្ញុំ»លោកស្រីចន
      «សួស្តី!!ខ្ញុំគឺ ចន ជុងហ្គុក កូនប្រុសរបស់
ចន ជុងសុង ដែលបន្តតំណែងពីលោកប៉ា ខ្ញុំនឹងខិតខំ
ដើម្បីក្រុមហ៊ុនដែលប៉ាខ្ញុំខំសាងរាប់ឆ្នាំ សូមអ្នកទាំងអស់គ្នាទុកចិត្តលើខ្ញុំទៅចុះ»ជុងហ្គុក
     «ពួកយើងដឹងថាក្មួយប្រាកដជាជាវាយប្រហារនៅពាក្យសំដីដែលគេនិយាយថាក្មួយពីការធ្វើការមិនបានហើយពួកយើងទាំងអស់គ្នាទុកចិត្តលើក្មួយ»
     «អរគុណលោកពូហើយ»ជុងហ្គុក
     «ពួកយើងគឺគាំទ្រក្មួយ»
     «អរគុណអ្នកទាំងអស់គ្នាដែលជឿជាក់លេីកូនប្រុសខ្ញុំ»លោកស្រី ចន
     «មិនអីទេលោកស្រី ជាគ្នាឯងមិនបាច់គួរសមទេ»
   បន្ទាប់ពីប្រជុំរួចមកលោកស្រីចនក៏រុញជុងហ្គុកទៅ
Office ច្បាស់គេដែលមានចំណិតរបស់ជុងហ្គុកទៅ
ជាមួយផងដែរ។
    «ពីពេលនេះទៅកូនត្រូវធ្វើការនៅទីណា»លោកស្រីចន
    «បាទអ្នកម៉ាក»ជុងហ្គុក ងក់ក្បាលបន្តិចស្រុកពេលក្រសែភ្នែកក៏សម្លឹងមើលជុំវិញបរិវេណបន្ទប់ធ្វើការរបស់ខ្លួន
    «នេះគឺ អុីវ៉ាន់ ពេលនេះគឺជារបស់មនុស្សជំនិត
របស់កូន»លោកស្រីចន
     «សួស្ដីអ្នកប្រុស!!»អុីវ៉ាន់ ញញឹមដាក់ចៅហ្វាយ
របស់ខ្លួនព្រមទាំងអោនគោរពរាងក្រាស់បន្តិច
      «ត្រូវការអីប្រាប់គេចុះ គេនឹងធ្វើតាមកូនជាមិនខានទេ»លោកស្រីចន
      «មិនអីទេម៉ាក់»ជុងហ្គុក
      «អញ្ចឹងអ្នកត្រូវទៅសមាគមហើយណា»ស្ត្រីចំណាស់និយាយចប់ក៏ដើរចេញទៅវិញបាត់ទុកឱ្យ
រាងក្រាស់លេងជាមួយមនុស្សជំនិតតែពីរនាក់
      «អ្នកប្រើត្រូវការអ្វីដែលទេ?»អុីវ៉ាន់
      «ជួយរកលេខាឲ្យខ្ញុំផង»ជុងហ្គុក
      «បាទ»អុីវ៉ាន់ ងក់ក្បាលទទួលដឹងឮហើយក៏ដើរចេញទៅវិញធ្វើតាមសម្ដីរបស់ ជុងហ្គុក ប្រាប់។
      3 ថ្ងៃក្រោយមក៚
      ថ្ងៃនេះជាថ្ងៃដែលលោកស្រីគីមនិងលោកស្រីចនណាត់ជួបគ្នាដោយឲ្យកូនទាំងពីរស្គាល់មុខគ្នា។
      «ថេយ៍.. ទៅរៀបចំខ្លួនទៅកូនថ្ងៃនេះម៉ាក់នាំកូនទៅជួបគ្រួសារ ជុងហ្គុក»លោកស្រីគីម
      «លឿនពេកទេដឹងម៉ាក់?ខ្ញុំនៅមិនទាន់ត្រៀមខ្លួនទេ»គ្រាន់តែឮថានាំទៅជួបអនាគតស្វាមីភ្លាម រាងតូច
ថេយ៉ុងដែលកំពុងកាន់ទឹកផឹកក៏ស្ទេីរតែឈ្លក់ទឹកទៅ
ហេីយតែក៏ខំប្រឹងលេបឡេីងក្រហមមុខអស់
      «ត្រៀមខ្លួនជួបមុខ ជុងហ្គុក អោយហេីយទៅ ល្ងាចនេះម៉ាក់នាំទៅជួប»លោកស្រីគីម
      «ចឹងក៏បាន»ថេយ៉ុង ធ្វើមុខជូរហួញហើយក៏ដើរឡើងទៅខាងលើដើម្បីរៀបចំខ្លួនទៅគ្រួសារជួបជាមួយជុងហ្គុក តាមសំដីម្ដាយ។
      «អីយ៉ា..មេីលទៅពត៍មានរឿង ជុងហ្គុក បន្ត
ដំណែងពីលោក ជុងសុង កក្រេីកមែនទែន»លោកគីម
លេីកកាហ្វេមកក្រេបន្តិចហេីយក៏សម្លឹងមេីលទៅពត៍
មានដែលកំពុងចាក់ផ្សាយ
      «ប្រាកដហេីយលោកបង»លោកស្រីគីម
      «អូនមានប្រាន់ថេយ៍ទេថាជុងហ្គុកជាមនុស្ស
ពិការ?»លោកគីម
      «នៅទេ»លោកស្រីគីម
      «បេីដឹងហេីយមិនចង់រៀបការជាមួយជុងហ្គុកនោះ តេីគិតយ៉ាងមិច?»លោកគីម
      «មិចនឹងអាចទៅបង»លោកស្រីគីម
     «សង្ឃឹមចឹងចុះ»លោកគីម
   ពេលល្ងាចឈានចូលមក លោកស្រីគីមក៏បាននាំ
ថេយ៉ុងទៅជួបលោកស្រីចនដេីម្បីឲ្យកូនៗបានជួប
នឹងស្គាល់មុខគ្នា។
    «សួស្តីលោកស្រី»លោកស្រីគីម
    «ចា៎ មិនបាច់គួរសមទេ»លោកស្រីចន
    «ឯណាកូនប្រុសរបស់លោកស្រី?»លោកស្រីគីម
សួរឡេីងកាលបេីឃេីញលោកស្រីចនអង្គុយតែម្នាក់ឯងមិនបានឃេីញ ជុងហ្គុក នោះទេ
     «គឺបន្តិចទៀតនឹងមកហេីយ ចុះនេះអ្នកណាគេមុខ
មាត់ស្រស់ស្អាតខ្លាំងណាស់»លោកស្រីចន
      «គឺ..លោកស្រីអោយខ្ញុំសុំទោសផង កូនស្រីរបស់
ខ្ញុំ ថេស៊ូ នាងមានមនុស្សដែលខ្លួនស្រឡាញ់ហេីយ
ហេីយក៏មានចំណែកខុសដែល ដែលមិនបានសួរនាំ
កូនជាមុន ដោយសារតែខ្ញុំមិនចង់ផ្តាច់ពាក្យសន្យា
ទេីបនាំ ថេយ៉ុង កូនប្រុសពៅរបស់ខ្ញុំមកជំនួសថេស៊ូ»
លោកស្រីគីម រៀបរាប់តាមដំណេីរតែក៏ធ្វេីអោយលោកស្រីចន ដកដង្ហេីមធំដោយការតានតឹងព្រោះ
ចុងក្រោយក៏គ្មានមនុស្សស្រីមកចង់រៀបការជាមួយ
ជុងហ្គុក កូនប្រុសគាត់ដដែល
   «ថេយ៍..ជម្រាបសួរលោកស្រីទៅកូន»លោកស្រីគីម
   «ជម្រាបសួរលោកស្រី»ថេយ៉ុង
   «អ្នកម៉ាក់ខ្ញុំមកហេីយ..សុំទោសដែលមកយឺត»
សម្លេងរបស់អ្នកកម្លោះបន្លឺឡេីងទឆញចំណាប់
អារម្មណ៍របស់អ្នកទាំងបីអោយងាកទៅមេីល ជុងហ្គុក
ចូលមកដោយមានអុីវ៉ាន់ដែលជាមនុស្សជំនិតរុញ
រទេះពីក្រោយ
   «មកហេីយហេស៎កូន?»លោកស្រីចន ញ្ញញឹម
ដាក់កូនប្រុសបន្តិចខណៈឃេីញគេមកដល់ ចំណែក
ឯរាងតូច ថេយ៉ុង ក៏រាងភាំងបន្តិចដែលពេលឃេីញ
ជុងហ្គុក អង្គុយលេីរទេះរុញ នេះជេីងគេកេីតអី?ពិការ
មែនទេ?
    «បាទ»ជុងហ្គុក ងក់ក្បាលបន្តិចទេីបសម្លឹងមេីល
មុខលោកស្រីគីមនឹងថេយ៉ុងវិញម្តង នាយក៏ញញឹម
ដាក់រាងតូចបន្តិចចំណែកថេយ៍ឃេីញនាយញញឹម
មកដូច្នេះក៏ញញឹមដាក់បន្តិចទាំងមិនសូវសម
«នេះគឺថេយ៉ុងអនាគតប្រពន្ធរបស់កូន»លោកស្រីចន
ប្រាប់ទៅជុងហ្គុក
  «នេះលោកស្រីមិនថាអ្វីទេមែនទេដែលខ្ញុំប្តូរថេស៊ូ
ទៅជាថេយ៉ុងវិញនោះ?»លោកស្រីគីម
   «ណ្ហេីយ..ថេស៊ូក៏ដូចជាថេយ៉ុង ស្អាតដូចតែគ្នា ណាមួយក៏ជាកូនរបស់លោកស្រីដែលម្យ៉ាង ថេស៊ូ ក៏មានមនុស្សដែលខ្លួនស្រឡាញ់ហេីយ ខ្ញុំមិនថាអ្វីទេ
សំខាន់លោកស្រូនៅតែគោរពពាក្សសន្យាដដែល»លោកស្រីចន
  «ថេយ៍..និយាយជាមួយបងបន្តិចទៅ»លោកស្រីគីម
ខ្សឹបៗប្រាប់ទៅកូនប្រុស
  «សួស្ដីខ្ញុំគឺ គីម ថេយ៉ុង»ថេយ៉ុង
  «បាទ!!ខ្ញុំគឺ ចន ជុងហ្គុក»ជុងហ្គុក
  «បានជាកូនៗស្គាល់គ្នាហើយ អាទិត្យក្រោយនេះរៀបការតែម្ដងទៅ»លោកស្រីចន
  «បាទ??

              To be continued.........................

រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now