ភាគទី 7

5.2K 392 0
                                    

                  
     ភូមិគ្រឹះគីម៚
    សម្លេងសម្រឹបជេីងលាន់ឮពេញភូមិគ្រឹះ ដំណេីរដូចក្អែករបស់ថេយ៉ុងលោតចុះលោតឡេីង ភ្នែកងាកឆ្វេងស្តាំសម្លឹងមេីលបងស្រីនឹងម៉ាក់ប៉ារបស់ខ្លួន។
   «បងស្រីស្អាត~~ឯណាម៉ាក់របស់ខ្ញុំនឹងបងស្រី» មាឌតូចចូលទៅក្នុងផ្ទះបាយឃេីញមីជីដែលជាអ្នកបម្រេីដែលកំពុងធ្វេីម្ហូប
   «អ្នកប្រុសតូច!!លោកស្រីមកពីសមាគមន៍មិញនេះឯងប្រហែលនៅក្នុងបន្ទប់ហេីយ»
   «ចុះឯណាបងស៊ូ?»ថេយ៉ុង
   «អ្នកនាងធំប្រហែលទៅ shopping ហើយមែនហើយម៉េចក៏អ្នកប្រុសតូចមកវិញ?»
   «ខ្ញុំនឹកអ្នកម៉ាក់ !! ហើយបម្រុងនឹងចូលយកអាសំណព្វចិត្តទៅជាមួយ»ថេយ៉ុង
   «យ៉ុនតាន មែនទេ? ខ្ញុំងូតទឹកឲ្យវារួចហើយនៅក្នុងបន្ទប់របស់អ្នកប្រុស»
    «អរគុណហើយបងស្រី!!» មាឌតូចប្រញាប់ចេញ
ពីផ្ទះបាយរួចឡើងទៅបន្ទប់របស់គេ ថេយ៉ុងបើកទ្វារចូលយឺតៗហេីយក៏ឃើញឆ្កែសំណព្វចិត្តនៅលេីពូក 
យ៉ុនតាន ជាឆ្កែដែលមាឌតូចស្រឡាញ់។
    បន្ទាប់ពីកាន់ឆ្កែសំណព្វចិត្តរួចហើយក៏ចូលទៅក្នុងបន្ទប់អ្នកម៉ាក់របស់គេ។
    តុក~តុក
    «អ្នកម៉ាក់!!» រាងតូចបើកទ្វារចូលទៅក្នុងបន្ទប់រួចឃើញម៉ាក់របស់ខ្លួនកំពុងតែរៀបចំខោអាវដាក់ក្នុងទូរ ហេីយក៏ចូលទៅអោបម៉ាក់របស់ខ្លួនឯអ្នកជាម្តាយក៏អោបកូនវិញ។
    «ថេយ៉ុង ម៉េចក៏កូនមកទីនេះ? យ៉ាងម៉េចដែរនៅជាមួយជុងហ្គុក??» លោកស្រីគីម ទាញកូនប្រុសតែមួយគត់របស់ខ្លួនយកមកមើលលើ
មើលក្រោមមុននឹងសួរគេឡេីង
   «កូនរៀបការហើយវិះនឹងភ្លេចថាថ្ងៃនេះត្រូវចូល សកលវិទ្យាល័យទៀត ហិហិ !!»
   «កូនចម្គួតនេះ!!»
   «ឥឡូវនេះកូនមិនបាននៅភូមិគ្រឹះចនទៀតទេ កូនត្រូវនៅផ្ទះវីឡាជាមួយជុងហ្គុក»
    «ជាប្រពន្ធត្រូវស្តាប់តាមប្ដីបែបនេះហើយលោកកូន»
    «អ្នកម៉ាក់កូនឃ្លានហើយ...»ថេយ៉ុង រអ៊ូរួចយកដៃអង្អែលពោះខ្លួនឯងស្រាលៗ
   «ម៉ោះ!!ទៅញ៉ាំបាយ»លោកស្រីគីម ពោលហេីយ
ក៏នាំកូនប្រុសចេញទៅក្រៅ
    ម្ដាយកូនពីរនាក់ក៏ចេញពីបន្ទប់ ក៏ត្រូវបង្អាក់ដំណេីរដោយសារវត្តមានរាងក្រាស់ដែលនៅលេីរទេះរុញសម្លឹងមើលមក។ ថេយ៉ុង បើកភ្នែកធំៗមើលទៅលោកប្ដីដែលនៅមិនឆ្ងាយពីខ្លួន លើកនេះគេធ្វើខុសទៀតហើយដែលនៅមិនចាំលោកប្ដីមកទទួលទៅផ្ទះ។
    «ជុង...ជុងហ្គុក?»រាងតូច ពោលឡេីងតិចៗមុន
នឹងដេីរទៅជិតនាយ
    «បើចង់មកផ្ទះម៉េចក៏មិនប្រាប់បង??» រាងក្រាស់ចាប់ដៃប្រពន្ធអង្អែលតិចៗ
    «សុំទោស!!!»ថេយ៉ុង
    «នេះកូនមកផ្ទះមិនបានប្រាប់ប្ដីទេឬ?»ស្រ្តីចំណាស់ សួរទៅកូនប្រុសដែលមកផ្ទះវិញទាំងមិនបានប្រាប់ប្ដី ធ្វើឲ្យគេបារម្ភហេីយមេីលទៅ
     «អ្នកម៉ាក់!!»ថេយ៉ុង
     «លើកក្រោយទៅណាមកណាត្រូវចេះប្រាប់ប្ដីឮទេ??»លោកស្រីគីម
    «កូនដឹងហើយ...»ថេយ៉ុង
    «អូនចង់នៅយូរទៀតទេ??»ជុងហ្គុក សួរទៅ
ប្រពន្ធព្រោះចង់ដឹងថារាងតូចចង់នៅយូរប៉ុណ្ណា
     «ជុង....ខ្ញុំឃ្លាន»មាឌតូចចាប់ដៃប្ដីហើយអង្រួនតិចៗបំណងអោយគេនៅញ៉ាំបាយសិន ជុងហ្គុក ញញឹមរួចនិយាយ....
    «អ្នកម៉ាក់ក្មេកសុំញ៉ាំបាយនៅទីនេះមួយពេលបានទេ??»ជុងហ្គុក
    «ប្រាកដជាបានហើយកូនប្រសារ!!»គ្រាន់តែឮ
បែបនេះភ្លាម អ្នកជាម្តាយក្មេកក៏ញញឹមហេីយ
តបទៅគេទាំងពេញចិត្ត
     «ល្អៗ....»ថេយ៉ុង ចូលទៅរុញរទេះប្ដីទៅជិតតុអាហារ មុននឹងទម្លាក់ខ្លួនលើកៅអីជិតនោះ។
    «ឆាប់ញ៉ាំទៅកូន» លោកស្រីគីម ដេីរទៅអង្គុយនៅតុអាហារជាមួយប្ដីប្រពន្ធមួយគូនេះ។
   ក្រោយពីបញ្ចប់អាហារថ្ងៃត្រង់រួចហើយ ថេយ៉ុងក៏លាម៉ាក់ខ្លួនទៅផ្ទះជាមួយប្ដីវិញ។
  «កុំទៅណាមិនចេះប្រាប់ប្ដីទៀតណាថេយ៍....»
លោកស្រីគីម
    «ខ្ញុំដឹងហើយអ្នកម៉ាក់»ថេយ៉ុង តបជាមួយម្ដាយខ្លួនរួចក៏នឹកឃើញដល់កូនឆ្កែសំណព្វចិត្តដែលនៅក្នុងបន្ទប់របស់អ្នកម៉ាក់គេមិញនេះ ឯរាងក្រាស់ក៏សម្លឹងមើលដំណើរប្រពន្ធ បន្តិចក្រោយមកមាឌតូចក៏ចេញមកវិញដោយកាន់កូនឆ្កែគួរឲ្យស្រលាញ់ 1ក្បាល
    «វិះនិងភ្លេចទៅហើយ !!»ថេយ៉ុង
    «ជាឆ្កែរបស់អូនឬ??» រាងក្រាស់សួរទៅប្រពន្ធ ភ្នែកសម្លឹងមើលទៅកូនឆ្កែមួយនោះ
    «ហុឹមម........»ថេយ៉ុង
      ៚វីឡា ចន
    ងុឺត~~សំឡេងឡានឈប់នៅក្នុងវីឡាដីធំស្កឹមស្កៃអ្នកជាប្ដីសម្លឹង មើលទៅប្រពន្ធដែលគេងលក់នៅលើស្មារបស់ខ្លួនទាំងកាន់ឆ្កែសំណព្វចិត្តនៅក្នុងដៃ។ អុីវ៉ាន់ក៏ចេញទៅបើកទ្វារឱ្យរាងក្រាស់និងប្រពន្ធចេញមក
    «អ្នកប្រុស!!....» នាយចំណិតហាក់ចង់សួរ
ជុងហ្គុក តើគេឲ្យដាស់ថេយ៉ុងឲ្យភ្ញាក់ឬទេ?
   «មិនបាច់ទេ!!!»ជុងហ្គុក គ្រវីក្បាល
   «អ្នកប្រុសសូមអនុញ្ញាត!!» នាងចំណិតសុំការយល់ព្រមពីអ្នកប្រុសរបស់ខ្លួន បីរាងតូចចេញពីឡាន រាងក្រាស់ងក់ក្បាលយល់ព្រមទើបមនុស្សចំណិតហ៊ានបីរាងតូចចេញពីឡានចូលទៅក្នុងផ្ទះដាក់ឲ្យគេគេង។
     ជុងហ្គុក អង្គុយលើរទេះរុញដៃមានកាន់កូនឆ្កែសំណព្វចិត្តរបស់ប្រពន្ធហើយសម្លឹងមើលមនុស្សចំណិតបីមាឌតូចនៅក្នុងដៃចូលទៅក្នុងបន្ទប់របស់គេ ចិត្តចង់ហាមប្រាប់មិនឲ្យប៉ះពាល់មនុស្សរបស់គេទេប៉ុន្តែជេីងមួយគូរបស់គេនេះធ្វើមិនបានមិនអាចសូម្បីក្រោកឈរផង។
     «ហៅជីន ហ្សុងមក...» រាងក្រាស់អង្គុយលើរទេះរុញប្រាប់ទៅអុីវ៉ាន់នៅពេលដែលគេចេញពីបន្ទប់រាងតូច។
    «បាទអ្នកប្រុស!!»អុីវ៉ាន់ ចេញទៅធ្វើតាមបញ្ជារបស់ជុងហ្គុក
     ប្រហែលជាកន្លះម៉ោងក្រោយមកក៏មានបុរសខ្ពស់ម្នាក់មុខមាត់ស្រស់ស្អាតសមជាបុរសអាស៊ីចូលមកជាមួយមនុស្សជំនិតរបស់ខ្លួន ជុងហ្គុកអង្គុយលេីសាឡុងសម្លឹងមេីលJinដេីរចូលមកទាំងទឹកមុខស្មេីធេង។
    «មិនទៅមន្ទីរពេទ្យខ្លួនឯងទេ!!បែរជាហៅយើងមក...»ជីន ដើរទៅអង្គុយលើសាឡុងជិតរាងក្រាស់ក្នុងបន្ទប់ទទួលភ្ញៀវ
    «ហើយមកមិនបានឬ??»ជុងហ្គុក
   «និយាយលេងទេ...ម៉ោះសុំមេីលជេីងឯងបន្តិច» ជីន ចាប់ផ្ដើមពិនិត្យមើលជើងជុងហ្គុក យូរបន្តិចទើបនិយាយ...
     «ថ្នាំយើងពិតជាមានប្រសិទ្ធភាពមែន....ហ្យុងថាមិនយូរទេ ឯងនឹងដេីរបានវិញឲ្យតែនៅផ្ទះរៀនដើរខ្លះៗទៅ»ជីន និយាយប្រាប់ជុងហ្គុកនៅពេលពិនិត្យជើងរបស់គេរួច
    «វាត្រូវតែបែបនេះហើយ!!»ជុងហ្គុក
     «យើងថាឯងមិនគួរប្រកាសថាខ្លួនដើរមិនបានមួយជីវិតនោះទេ បែបនេះស្រីៗប្រាកដជាស្ដាយ
ក្រោយដែលឃើញឯងដេីរវិញបាន»អ្នកកំលោះឈរនិយាយរួចសេីចតិចៗ
     តាមពិតពេលដែលជុងហ្គុកគ្រោះថ្នាក់ចរាចរណ៍ពិការជើងនេះ មិនមែនដើរមិនបានរហូតនោះទេគ្រាន់តែគេនិយាយកុហកមនុស្សគ្រប់គ្នាថាដើរមិនបានរហូតព្រោះតែមិនចង់មិនចូលចិត្តមនុស្សស្រីមកក្បែរខ្លួនតែប៉ុណ្ណោះ ព្រោះកាលពីគេនៅដើរបាន
ស្រីៗទាំងប៉ុន្មានតែងតែឱ្យដៃឲ្យជើងជារៀងរាល់ថ្ងៃ តែតាំងពីគេគ្រោះថ្នាក់ចរាចរណ៍រួចហើយនិយាយប្រាប់គេថាខ្លួនពិការដេីរមិនបាននោះស្រីៗក៏ឈប់មកក្បែរខ្លួនទៀត។
    «ឯណាប្រពន្ធឯង??»ជីម សម្លឹងមើលបរិវេណផ្ទះក្រែងបានឃើញប្រពន្ធរបស់រាងក្រាស់
    «គេងលក់ហើយ....» និយាយមិនទាន់ផុតមាត់ផង ថេយ៉ុង ក៏ដេីរចេញពីបន្ទប់ញីគ្រាប់ភ្នែកខ្លួនតិចៗចូលមកកន្លែងដែលប្ដីរបស់ខ្លួននៅជាមួយអ្នកកំលោះម្នាក់នោះ
    «អូនភ្ញាក់ហើយឬ??» រាងក្រាស់សួរស្របពេលប្រពន្ធចូលទៅអង្គុយជិតគេរួចផ្អែកក្បាលលើទ្រូងហេីយយកដៃអោបមនុស្សមាឌធំ  ជុងហ្គុកភ្ញាក់មិនតិចទេពេលឃើញកាយវិការរបស់ប្រពន្ធ មាឌតូចប្លែក  ឬមួយគេគេងមមើរចេញមកអោបខ្លួនទេ??
    «ហុឹម...ជុង ឯណាកូនឆ្កែរបស់អូន??» មាឌតូចនិយាយរង៉ុលៗទាំងផ្អែកក្បាលលើទ្រូងប្ដីរួចភ្នែកមិនទាន់បើកនៅឡេីយហាក់បីដូចជាសំងំគេងបន្តទៀត..
    «បងដាក់ឲ្យវាស៊ីចំណីមិញនេះ»មនុស្សមាឌធំអង្អែលសក់ទន់រលោងរបស់ប្រពន្ធតិចៗ ឯជីនក៏សម្លឹងមើលប្ដីប្រពន្ធមួយគូនេះនៅនឹងមុខខ្លួន។
     «hey.....បានហើយយើងទៅវិញហើយ មិនចង់ឃើញប្ដីប្រពន្ធគេនោះទេ»ជីន ក្រោកចេញទៅ
ជុងហ្គុកក៏ងក់ក្បាលដាក់មនុស្សចំណិតហាក់ប្រាប់ថាឲ្យជូនជីនទៅវិញ  អុីវ៉ាន់យល់នៅអ្វីដែលចៅហ្វាយចង់ប្រាប់ទេីបនាំជីនទៅវិញទុកឱ្យជុងហ្គុកនិងជាមួយប្រពន្ធនៅតែពីនាក់ ។
    ជុងហ្គុក អង្គុយនៅស្ងៀមទុកឲ្យប្រពន្ធគេងនៅលេីទ្រូងខ្លួន ដៃអង្អែលសក់ទន់ៗយ៉ាងយូរមុននឹងថេីបសក់របស់មាឌតូច។
    «ក្រអូប.........»ជុងហ្គុក

      To be continued...................................
     

រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now