ភាគទី 41

3.8K 264 0
                                    

               
    ៚ក្រុមហ៊ុន
        ថេយ៉ុង ងាកសម្លឹងសម្លក់ដាក់បុគ្គលិកស្រីៗ
ពេញៗភ្នែក ខណៈគ្រាន់តែគេនឹងជុងហ្គុកចូលមកក្នុងក្រុមហ៊ុនភ្លាមពួកគេក៏ដក.ក.សម្លឹងមេីលចង់បែកគ្រាប់ភ្នែក។
   «អូនមេីលអី?»ជុងហ្គុកសួរ ប្រអប់ដៃក្រាស់ចូលទៅចាប់ដៃប្រពន្ធដេីរតម្រង់ទៅជណ្តេីរយន្ត
  «ពួកនាងមេីលបង»ថេយ៉ុត តបរួចងាកចេញពីបុគ្គលិកអស់ទាំងនោះ គេមិនពេញចិត្តពេលពួកនាង
សម្លឹងមេីលរាងក្រាស់ដែលជាប្តីមិនដាក់ភ្នែក
  «អូនប្រច័ណ្ទរឺ?»នាយ សេីចបន្តិចមុននឹងយកដៃ
ច្បិចថ្ពាល់ប៉ោងលេងបន្តិច
  «ទេ» មួយម៉ាត់យ៉ាងខ្លីពីប្រពន្ធ ថេយ៍ដកដៃចេញពីប្រអប់ដៃក្រាស់រួចដេីរលឿនជាងមុនតម្រង់ទៅជណ្តេីរ
យន្តមុនរាងក្រាស់
  «ចំមែន !! » រាងសង្ហារសេីចនឹងប្រពន្ធ មុននឹងដេីរ
លឿនចូលទៅក្នុងជណ្តេីរយន្តជាមួយរាងតូច
       ទីង~~
           ទ្វារជណ្តេីយន្តត្រូវបានបេីកស្របពេលដល់ជាន់ដែលជាបន្ទប់ធ្វេីការរបស់រាងក្រាស់ ។
  «ជេឃេទៅមុនទៅ ! អូនចង់ចូលបន្ទប់ទឹកបន្តិច»
  «ឲ្យបងជូនទៅទេ?»
  «អូនមិនមែនក្មេងទេ»
  «បងចាំអូននៅក្នុងបន្ទប់ធ្វេីការ»
  «ដឹងហេីយ»ថេយ៉ុង និយាយរួចក៏ដេីរទៅបន្ទប់ទឹក ។
       រាងតូចឈរបេីកទឹកលាងចម្រះដៃមួយសន្ទុះ
ទេីបទាញក្រណាត់ជូតដៃបន្តិចមុននឹងឈានជេីងចេញទៅវិញ។
   «សួស្តីថេយ៉ុង!! ជួបគ្នាទៀតហេីយ»ដុងហ្យុន ឈរ
ផ្អែកនឹងជញ្ជាំងអោបដៃនិយាយជាមួយរាងតូច ថេយ៍ភ្ញាក់ព្រេីត ពេលជួបនាយដែលធ្លាប់ចាប់ដៃគេហេីយនៅមានចាប់ថ្ពាល់ទៀតផង
  «លាហេីយ»រាងតូចនិយាយពាក្យលារួចរហ័សដេីរទៅមុន គេមានអារម្មណ៍មិនល្អទេពេលនៅជិតប្រុសម្នាក់នេះ
  «និយាយគ្នាសិន»ដុងហ្យុន រហ័សទាញដៃថេយ៍មកវិញ ចាប់ក្រសោបចង្កេះជាប់
  «អ្ហាយ....លោកធ្វេីអីលែងខ្ញុំ»ថេយ៉ុង រេីលដៃចេញពីកម្លាំងដៃនាយដែលចាប់ដៃគេណែនជាប់ ឯចង្កេះក៏ត្រូវគេអោបទៀត
  «យេីងនិយាយគ្នាសិន»ដុងហ្យុន
  «និយាយក៏និយាយ !! លែង…លែងដៃខ្ញុំសិនទៅ»នាយក៏លែងដៃរាងតូចតាមសម្តី គ្រាន់តែប្រលែងដៃភ្លាមរាងតូចក៏សម្លក់ភ្នែកដាក់ភ្លាម
  «មានក៏ស្អីក៏និយាយមក»ថេយ៉ុង និយាយគំរោះគំរើយដាក់ភ្នែកក៏ងាកចេញពីនាយកម្លោះ
  «គ្មានអីទេ ! គ្រាន់តែចង់អញ្ជេីយថេយ៉ុងទៅញុាំបាយជាមួយតែប៉ុណ្ណោះ»
  «អត់ប្រយោជន៍ខ្ញុំមិនទៅជាមួយលោកទេ»
  «ហេតុអី? ខ្ញុំមិនល្អហេស៎?»
  «មែន ! មនុស្សមិនល្អគេមិនចង់នៅជិតនោះទេ»រាងតូចនិយាយរួចក៏បែរខ្នងដេីរចេញទៅ តែក៏ត្រូវឈប់ពេលឮសម្តីដែលខាងនោះនិយាយស៊កសៀតពីរាងក្រាស់ប្តីរបស់គេ
   «ជុងហ្គុកប្តីរបស់ថេយ៍ក៏មិនល្អដែល!វាសម្លាប់មនុស្ស»
  «លោកនិយាយស្អីហាស៎?»ឮហេីយ ថេយ៍ក៏ងាកក្រោយជ្រួលចិញ្ចេីមចូលគ្នា
  «ក៏និយាយការពិត»
  «លោកជាប្អូនជីដូនរបស់ជុងហ្គុក មិចក៏និយាយបង្ខូចបងខ្លួនឯងបែបនេះ មនុស្សលោកនេះមិនគួរឲ្យរាប់អានទេ»ថេយ៉ុង គំហកដាក់នាយ គេមិនចូលចិត្តអ្នកណាទៅជាមួយមិនល្អពីរាងក្រាស់ឡេីយ
  «វាសម្លាប់លោកវ៉ាងយ៉ាងមេច ថេយ៍នៅចង់រស់ជាមួយវាទៀតហេស៎?វាសម្តែងជាល្អនៅមុខថេយ៉ុង
នោះទេ នោះមិនមែនជាចរិកវាទេ»
   «…………..»រាងតូវស្ងាត់មាត់ជ្រាប ខួរក្បាលចាប់ផ្តេីមគិតកាលពីថ្ងៃដែលគេទៅប៊ូសានជាមួយរាងក្រាស់ គេពិតជាឃេីញរាងក្រាស់កាន់កាំភ្លេីងពិតមែន ថ្ងៃនោះគេភ្ញាក់ផ្អេីលខ្លាំងណាស់ដែលឃេីញចរិករបស់ជុងហ្គុក ហេីយថ្ងៃនោះក៏ឈ្លោះគ្នាដែល ប៉ុន្តែអុីវ៉ាននិយាយប្រាប់គេថាគ្រាន់តែយល់ច្រលំ ចុះពេលនេះសម្តីដុងហ្យុនជាការពិតទេ? មិនអាចទេ…ជុងហ្គុកដាច់ខាតមិនមែនជាមនុស្សបែបនោះទេ !!
  «កុំបង្ខូចជយងហ្គុក!!ខ្ញុំមិនគួរនិយាយជាមួយ
លោកច្រេីននោះទេ ហុឹស»ថេយ៍ ស្រែកដាក់ដុងហ្យុន
រួចច្រាននាយចេញ មុននឹងរត់ទៅបន្ទប់ធ្វេីការរបស់
រាងក្រាស់វិញ
   «ហុឹសៗៗ»ដុងហ្យុន ញោចមាត់សេីចទាំងសបុបាយចិត្តខណៈភ្នែកក៏តាមសម្លឹងមេីលរាងតូចដែលរត់ចេញទៅ ។
[...............]
   «បងជុងញុាំបន្តិចទៅ»នាងក្រមុំនិយាយពាក្យ
ដដែលៗរួចយកចង្កឹះចាប់សាច់មួយដុំបញ្ចុករាងក្រាស់
   «អាយមីកុំរំខានបានទេ»ជុងហ្គុក តបទាំងម៉ួម៉ៅពេលនាងមកធ្វេីយកចិត្តទុកដាក់ បញ្ចុកអាហារឲ្យគេញុាំធ្វេីមេីលតែនៅក្នុងភោជនីយដ្ឋាន
   «អាយមីខំក្រោកពីព្រឹកធ្វេីអាហារឲ្យបងណា៎ ញុាំបន្តិចទៅ»
  «នាងឈ្លេីងនោះមកទៀតហេីយមែនទេ?» រាងតូចឈរជិតទ្វារបន្ទប់ផ្ទៀងត្រចៀកចាំស្តាប់សំឡេងនៅក្នុងនោះ
   «ថេយ៍មិចក៏មិនចូលទៅ?»អុីវ៉ាន
  «ទ្រាំមិនបានទេ!!» រាងតូចនិយាយរួចក៏ច្រានទ្វារបន្ទប់មួយទំហឹងចូលទៅ
      ផាំង~
      សម្លេងទ្វារបេីកខ្លាំងៗចូលមក បង្វែរចំណាប់អារម្មណ៍នាងក្រមុំដែលយកចិត្តយកចិត្តថ្លេីម នឹងរាងសង្ហារដែលម៉ួម៉ៅក្រឡេកទៅមេីល ។
   «នាងមកទីនេះធ្វេីអី?»ថេយ៉ុង ដេីរតាំងៗទៅជិតរាងក្រាស់រួចរុញប្រអប់អាហារអាយមីចេញ
   «អេ៎ ! អាក្មេងឆ្គួត ឯងរុញប្រអប់អាហារយេីងចេញធ្វេីអី? បងជុង…មេីលវាទៅ វាគ្មានសីលធម៌ដាក់អ្នកដទៃនោះទេ»អាយមីសម្លក់ដាក់រាងតូច
   «ខ្ញុំគ្មានសីលធម៍នោះទេ យ៉ាងមិចនាងចង់រករឿងហេស៎? យកចិត្តយកថ្លេីមប្តីខ្ញុំសម្បេីមណាស់ណ៎»
ថេយ៉ុង
   «ឯងច្រណែនហេស៎ ? ព្រោះឯងជាប្រុសមិនចេះធ្វេីម្ហូបឲ្យប្តីខ្លួនញុាំ ទេីបយេីងនៀក៎ខំយកអាហារបងជុង
ញុាំ»អាយមី
  «អ៎..អញ្ចឹងទេហ៎? អ្នកណាថាយេីងមិនចេះធ្វេីម្ហូប គ្រាន់តែមិនធ្វេី ព្រោះលោកប្តីថ្នមដៃមិនឲ្យធ្វេីអ្វី ពេលធ្វេីម្ហូបធ្វេីឲ្យយេីងមុតដៃ ជុងបារម្ភពីអូនមែនទេ?»រាងតូចញញឹមឌឺរួចទម្លាក់ខ្លួនអង្គុយលេីភ្លៅរាងក្រាស់
   «មែន!!»នាយ ងក់ក្បាលហេីយលេីកដៃៃអោបចង្កេះរបស់ប្រពន្ធវិញ
   «គីម ថេយ៉ុង»អាយមី ខាំមាត់ក្តាប់ដៃចូលគ្នាខឹង នឹងសម្តីរាងតូចនិយាយបញ្ឈឺចិត្ត
  «ចន ថេយ៉ុត ពេលនេះប្តូរត្រកូលហេីយ ដាក់តាមប្តីវិញ»ថេយ៉ុង
  «បងជុងញុាំសាច់មួយនេះទៅ»អាយមី អត់ធ្មត់
ខំញញឹមចាប់សាច់ឲ្យរាងក្រាស់វិញ នាងមិនអាចឆេវឆាវដូចមុនឲ្យជុងហ្គុកដេញដូចថ្ងៃមុននោះទេ
   «អុឹមម….មិនសូវឆ្ងាញ់ដូចមេផ្ទះរបស់ខ្ញុំចម្អិននោះទេ»រាងតូច ឃេីញហេីយក៏យកសាច់ដែលនាងក្រមុំចាប់ឲ្យរាងក្រាស់យកមកញុាំ
   «អ្នកណាឲ្យឯងញុាំអាហារដែលយេីងធ្វេីឲ្យបង
ជុងនោះ?»អាយមី
  «ហេតុអីញុាំមិនបានហេស៎ ? នាងឲ្យជុងហ្គុកមែន
ទេ អញ្ចឹងខ្ញុំប្រពន្ធក៏ញុាំបានដែលមិនថាចឹង?»រាងតូចនិយាយស៊កសៀតឲ្យមួយឆ្ងាញ់ រាងក្រាស់មិនត្រឹមអង្គុយអោបចង្កេះប្រពន្ធមេីលសកម្មភាពកូនកញ្ជ្រោងរបស់គេឌឺដងជាមួយអាយមី
  «បងជុង..មេីលវាចុះ…..»
  «ទៅវិញទៅអាយមី ខ្ញុំកំពុងធ្វេីការនាងកុំមករំខាន»
  «ខ្ញុំ………»នាងក្រមុំស្ទាក់ស្ទេីរក្នុងចិត្តមិនចង់ចេញទៅ នោះទេ នាងទ្រាំមេីលរាងតូចអង្គុយញញឹមធ្វេីមុខឌឺមិនបាន
  «ទៅវិញទេ?»ថេយ៉ុង
   «លាហេីយ !! ថ្ងៃក្រោយចាំខ្ញុំមកទៀតណាបងជុង»អាយមី ខាំមាត់ដាច់ចិត្ត ក្រោកចេញពីកៅអីញញឹមលាទៅកាន់រាងក្រាស់ តែក្នុងចិត្តសឹងតែសង្គ្រប់ហក់ក្បាលរាងតូចម្តងម្កាលទេ។
  «សមមុខ»ថេយ៉ុង សម្លឹងមេីលអាយមីចេញទៅ ទាំងសមចិត្តថ្ងៃនេះគេឈ្នះទៀតហេីយ សប្បាយណាស់!!
  «អីយ៉ា ! កូនកញ្ជ្រោងបងពូកែណាស់»ជុងហ្គុក
  «ប្រាកដហេីយ!!»ថេយ៉ុង ក្រោកចេញពីភ្លៅរាងក្រាស់ រួចដេីរទៅអង្គុយលេីសាឡុងវិញ
   «អូនកេីតអី?»រាងក្រាស់សួរ ស្របពេលរាងតូចដកដៃគេចេញក្រោកទៅអង្គុយលេីសាឡុងវិញ
  «គ្មានអីទេ»រាងតូចតបរួច លេីកទូរស័ព្ទមកលេងវិញ
ហេីយឆាតទៅជីមីនដេីម្បីដាក់ច្បាប់អោយខ្លួនផង
[..............]
   «អ្នកណាគេជីមីន?»ជីងជីអ សួរស្របពេលជីមីន
មកទូរស័ព្ទមកតបឆាត
  «ថេយ៍ គេប្រាប់ឲ្យដាក់ច្បាប់ឲ្យ»ជីមីន
  «គេទៅណា?»
  «គេងខកម៉ោង»
    -SKIP -
   «ជុងហ្គុក បងមានរឿងអ្វីលាក់បាំងអូនទេ?»រាងតូចទម្លាក់ទូរស័ព្ទចុះសួរទៅកាន់រាងក្រាស់វិញ
  «មិចក៏ស្រាប់តែសួរបែបនេះ?»ជុងហ្គុក
  «គ្រាន់តែសួរធម្មតា»
  «តេីអូនទៅឮពាក្យអ្នកណានិយាយទៀតហេីយមែនទេ?»
  «គ្មានទេ !! បងធ្វេីការចុះ»រាងតូចនិយាយរួចយកទូរស័ព្ទមកលេងវិញ ភ្នែកចេះតែដៀងមេីលរាងក្រាស់
ឯខួរក្បាលក៏គិតតែពាក្យដែលដុងហ្យុងនិយាយ ។
            1 សប្ដាហ៍ក្រោយ៚
          មួយសប្តាហ៍ក្រោយមកទំនាក់ទំនងប្តីប្រពន្ធរបស់ពួកគេក៏ចេះតែស្អិតរមួតមានថ្ងៃខ្លះឈ្លោះគ្នាក៏រាងក្រាស់តែងតែនិយាយលួងលោមរាងតូចរហូត ចំណែកឯនាងក្រមុំអាយមីវិញត្រូវកូនកញ្ជ្រោងថេយ៉ុងធ្វេីឲ្យខឹងរហូតរាល់ពេលនាងមករកជុងហ្គុកនៅក្រុមហ៊ុន។
   «ជុងហ្គុកនៅឯណា?»ថេយ៍ សួរទៅហ្សែនឌីដែលជាលេខារបស់រាងក្រាស់
  «អគ្គនាយកនៅកន្លែងបញ្ជូនទំនិញ»
  «មិចក៏នៅទីនោះ?»
  «ទំនិញត្រូវបញ្ជូនទៅប្រទេសក្រៅ ទេីបអគ្គនាយកត្រូវទៅពិនិត្យដោយផ្ទាល់»
  «អរគុណ»រាងតូចដេីរចេញពីទីនោះរួចដេីរទៅកន្លែងបញ្ជូនទំនិញតាមពាក្យដែលនាងលេខានិយាយ។
   «ជុងហ្គុកនៅឯណា??»រាងតូចរេលភ្នែកក្រឡេកមេីលជុំវិញខ្លួនឃេីញតែមានឡានធំៗចាំទទួលទំនិញ ថេយ៉ុង ជ្រួលចិញ្ចេីមចូលគ្នាពេលឃេីញអង្សរកឈុតខ្មៅ2នាក់ឈរយាមទ្វារបន្ទប់មួយនៅទីនោះ ទេីបដេីរទៅរក
   «អេ៎ ! ក្មេងតូចមករកអ្នកណានៅទីនេះមិនមែនជាកន្លែងលេងទេឆាប់ទៅវិញទៅ»ពួកគេ ឃាត់ឃាំងរាងតូចខណៈឃេីញគេដេីរចូលទៅ
  «ខ្ញុំគឺប្រពន្ធចៅហ្វាយពួកឯងណា៎»
  «………..»អង្សរក្សទាំងពីរសម្លឹងមេីលមុខគ្នាទៅវិញទៅមក តេីគួរជឿរឺអត់?
  «មិនជឿទេហេស៎? ចាំមេីលខ្ញុំនឹងឲ្យជុងហ្គុក បណ្តេញពួកលោកចេញ»ថេយ៉ុង
  «បានចូលទៅ»ពួកគេអនុញ្ញាតឲ្យចូលទៅ រាងតូចខាំមាត់ញញឹមពេលគេអនុញ្ញាតឲ្យចូលទៅ ដៃស្រឡូនបម្រុងនឹងបេីកទ្វារទៅប៉ុន្តែ...
  « Suprise ល្អទេ? »ថេយ៉ុង
  «មិចក៏មិនចូល?»
  «អេ៎ ! ពួកលោកស្ងាត់តិចទៅខ្ញុំ Suprise គេយល់ទេ?ស្ងាត់មាត់ៗ ចង់ទៅណាទៅៗ»
  «……..»
  «ជុងហ្គុកនៅក្នុងនេះមែនទេ?»រាងតូចបេីកទ្វារ
តិចៗសម្លឹងមេីលរករាងក្រាស់តាមចន្លោះទ្វារ ថេយ៍
បេីកភ្នែកធំៗពេលឃេីញជុងហ្គុកកំពុងអង្គុយមេីលអង្គរក្សរបស់គេវ៉ៃមនុស្សប្រុសម្នាក់
  «បានហេីយ»ជុងហ្គុក បញ្ជាមនុស្សឲ្យឈប់វ៉ៃ
ឈ្លេីយម្នាក់ដែលលោកដាងហូបញ្ជូនមកជារនកក្នុង រាងក្រាស់ក្រោកឈរកេះកាំភ្លេីងតម្រង់ទៅរកឈ្លេីយម្នាក់នោះរួចមុននឹងនិយាយ…..
  «លាហេីយ...»
  «កុំអី !! »
         ផាំង~~
         គ្រាប់កំភ្លេីងលឿនស្លេវបាញ់តម្រង់ចំកណ្តាលក្បាលប្រុសម្នាក់នោះស្លាប់មួយរំពេច នៅក្នុងបន្ទប់ទាំងមូលស្ងាត់ជ្រាបគ្មានសំឡេងតទៅទៀត រាងតូច
បេីកភ្នែកធំៗខ្ទប់មាត់តក់ស្លុតពេលឃេីញរាងក្រាស់ជាប្តីឈរបាញ់មនុស្សស្រស់ៗតាមចន្លោះប្រហោងទ្វារ នេះពិតជាដូចដុងហ្យុននិយាយមែនហេ៎ស? គេឃេីញ
ជុងហ្គុកបែបនេះ2ដងហេីយ នៅBusanម្តងប៉ុន្តែពេលនោះមិនបានឃេីញជុងហ្គុកកាន់កាំភ្លេីងបាញ់មនុស្សបែបនេះទេ!!
   «ទេ !! មិនពិត»ថេយ៉ុង ដកដៃចេញពីទ្វារ រត់ចេញទៅវិញ គេមិនជឿ !! គេមិនជឿថាប្រុសម្នាក់នោះជា
ប្តីរបស់គេទេ
  «អេ៎ ! ក្មេងនោះរត់ហេីយ»
  «ចង្រៃយ៎ !! វាជារនកក្នុងទេដឹង មិនគួរឲ្យវានៅសោះ ឆាប់តាម» ពួកអង្គរក្ស2នាក់ដែលឈរយាមទ្វារមិញនេះពេលឃេីញរាងតូចរត់ចេញទៅក៏រហ័សរត់ទៅតាមចាប់មក
   «កុំរត់!!»
  «ឯងជាអ្នកណា? អ្នកណាបញ្ជូនឯងមក»
  «អ្ហាយយ…លែងខ្ញុំ»មាឌតូចស្រែក ពេលត្រូវអង្គរក្ស
2 នាក់នោះចាប់គ្រៀកដៃទៅក្រោយ
  «លែងខ្ញុំៗ…..»
  «អ្នកណាបញ្ជូនឯងមក?»
  «គ្មានអ្នកណាបញ្ជូនខ្ញុំមកទេ ! លែងៗ…»ថេយ៉ុង
រេីដៃចេញMan កម្លាំងស្តួចស្តេីងរបស់គេមិចនឹងអាចយកឈ្នះទៅ
  «មិននិយាយហេស៎? ល្អ!!»
      ឌឹប~~
         ពួកគេងក់ក្បាលស្រ្គឺតនឹងរាងតូច មុននឹង
លេីកដៃដាល់ចំពោះគេមួយទំហឹង រាងតូចចំហមាត់អួលឈឺខ្លាំងពេលគេវ៉ៃចំពោះ មុននឹងអស់ជំហរខ្លួនដួលទៅលេីដី តែពួកអង្គរក្សនៅតែចាប់ដៃគេជាប់មិនលែង។
   «និយាយភ្លាម»
  «អ៊ូយ…ហុឹកៗ…លែងខ្ញុំទៅ» រាងតូចយំខ្លាំងចេញមក គេអួលឈឺនៅចំពោះនិយាយមិនចង់ចេញទៅហេីយ ប៉ុន្តែនៅតែត្រដរនិយាយសុំអង្វរគេឲ្យដោះលែង
  «ចាប់វាឲ្យចៅហ្វាយ»
  «ហុឺៗ…..លែងខ្ញុំ»ថេយ៉ុង
  «មានរឿងស្អី??»រាងក្រាស់ដេីរចេញមកពីបន្ទប់នោះដេីរតម្រង់ទៅរកកូនចៅទាំងពីរនាក់នាក់នោះ ពេលឃេីញគេចាប់មនុស្សម្នាក់ទៀត ជារនកម្នាក់ទៀតរឺ?
  «ចៅហ្វាយខ្ញុំចាប់បានមនុស្សម្នាក់ទៀត»
  «ហុឹកៗ…..ហុឺ !! លែងខ្ញុំទៅ»
  «ថេយ៍?»ថេយ៉ុង ភ្ញាក់ព្រេីត ពេលឃេីញអង្គរក្ស
ចាប់រាងតូចជាប់ មុននឹងដេីរទៅរកលុតជង្គង់ទល់មុខរាងតូច
  «ហុឹកៗ….កុំចូលមក !! អ្ហឹកក…ខ្ញុំខ្លាចហេីយ ហុឺ» រាងតូចខាំមាត់បិទភ្នែកសម្រក់ទឹកភ្នែកជោកថ្ពាល់ លេីកដៃសំពះអ្នកខាងនោះទាំងមិនដឹងថាជាប្តីរបស់ខ្លួន ពេលនេះគ្រាន់តែចង់ចេញឲ្យផុតពីកន្លែងនេះ គេចង់ទៅផ្ទះវិញ ។
          To be continued……………………….












រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now