ភាគទី 59

3.7K 270 0
                                    

             
        @6ឆ្នាំក្រោយមក
       ពេលវេលាដេីរលឿនណាស់កន្លងផុតទៅ6ឆ្នាំហេីយជុងហ្គុកនឹងថេយ៉ុងបានចំណាយពេលនៅជាមួយគ្នាយ៉ាងច្រេីន ទំនាក់ទំនងពួកគេនៅតែស្អិតរមួតស្រឡាញ់គ្នាមិនខុសដូចកាលដំបូងឡេីយនឹងមេីលថែចិញ្ចេីមជុងវូបានយ៉ាងល្អផងដែល ពេលនេះគេមានអាយុ6ឆ្នាំហេីយ!!មួយខែមុនគឺជាថ្ងៃកំណេីតរបស់
ជុងវូចូលដល់អាយុ6ឆ្នាំ ពេលនេះគេចូលរៀនហេីយ ជុងហ្គុកនឹងថេយ៉ុងតែងតែឈឺក្បាលនឹងអាល្អិតមួយនេះ គេក្បាលខូចណាស់។នៅសាលារៀនគ្រូនៅទីនោះឡេីងចាំមុខពួកគេទាំង2នាក់ទៅហេីយ ព្រោះតែជុងវូតែងតែឈ្លោះគ្នាជាមួយមិត្តនៅសាលាជានិច្ច ចំណែកមាឌតូចវិញនេះគឺជាឆ្នាំចុងក្រោយដែលគេសិក្សាដែល។
           ៚ភូមិគ្រឹះ គីម
  «លោកយាយ…លោកយាយស្អាត!ជុងវូសុំញុាំមួយដុំទៀតទេណា៎ សន្យា»ជុងវូ អង្រួនភ្លៅរាងចំណាស់ដែលមាននាមជាយាយ ទារសុំស្ករសូកូឡាមួយដុំទៀតមិញគេទេីបតែញុាំអស់2ដុំទេ នេះបេី
ថេយ៉ុងដឹងនឹងឆេះឆួលខឹងទៀតហេីយ។
   «ជុងវូ…ចៅទេីបតែញុាំអស់2ដុំមិញនេះទេណា៎ បេី
Mummy ចៅដឹង!!យាយជួយមិនបានទេ»
  «លោកយាយជួយលាក់ការទៅបានហេីយ ហិហិ»
  «មិនបានទេ!!យាយមិនអនុញ្ញាត ចាំញុាំបបរបង្គារ
របស់ចៅវិញទៅណា៎»លោកស្រីគីម និយាយហេីយក៏អង្អែលក្បាលអាល្អិតថ្នមៗទាំងស្រឡាញ់
  «ហុឹកៗ…លោកយាយអត់ស្រឡាញ់ជុងវូទេ!!
លោកយាយអត់ស្រឡាញ់ជុងវូហុឹក»អាល្អិតធ្វេីជាពេបមាត់យំ លេីកដៃតូចៗខ្ទប់មុខខ្លួនងាកចេញពីអ្នកជាយាយ
  «អីយ៉ា!!តេីអ្នកណាធ្វេីឲ្យជុងវូរបស់អ៊ុំយំទៅ?»ថេស៊ូនិយាយពីចម្ងាយ លេីកដៃប៉ះពោះខ្លួនស្រាលៗដែលមានកំណេីតតូចមួយនៅក្នុងនោះ នាងនឹងហ៊ូសុករៀបការតាំងពីមួយឆ្នាំមុនហេីយនេះជាកូនទី 1 ជាមួយនាងនឹងប្តី
   «អ៊ុំស៊ូ!!»
  «តែ1គ្រាប់ទេទៀតទេណា៎!!»លោកស្រីគីមហុចស្ករសូកូឡាឲ្យចៅប្រុស អាល្អិតឃេីញហេីយក៏ញញឹមមុខស្រស់មុននឹងរហ័សទទួលស្ករសូកូឡាពីរាងចំណាស់យ៉ាងលឿន មុននឹងលោទៅថេីបថ្ពាល់គាត់បន្តិច
  «យ៉ាៗ…គួរឲ្យស្រឡាញ់ណាស់!!យាយទៅផ្ទះបាយបន្តិច មេីលៗអ្នកបម្រេីធ្វេីបបរបង្គារឲ្យ វូវូ របស់យាយរួចហេីយនៅ?»
  «បាទលោកយាយ!!»ជុងវូ
  «ជុងវូ!កូនមិនទៅផ្ទះទេហេស៎?មកទីនេះបេី Mummy ដឹងតេីធ្វេីយ៉ាងមិច?»ថេស៊ូ សួរព្រោះនាងបានតេប្រាប់រាងតូថរួចហេីយថាអាល្អិតជុងវូនៅ
ទីនេះ។
  «Mummy នឹងលោកប៉ាឈ្លោះគ្នា»ជុងវូ
«កូនក៏រត់មកទីនេះឬ?»ថេស៊ូ
  «បាទម៉ាក់អ៊ុំ»អាល្អិត ងក់ក្បាល។
      ថេយ៉ុង ដេីរចូលមកក្នុងភូមិគ្រឹះគីមទាំងខាំមាត់ក្រឺតខ្នាញ់ខឹងកូនដែលមិនស្តាប់បង្គាប់។ព្រឹកមិញគេពាក់មុខយក្សដាក់ប្តីទាំងព្រឹក គេឈ្លោះគ្នាជាមួយជុងហ្គុករឿងការសិក្សារបសជុងវូអាល្អិតនេះឲ្យទៅរៀនឈ្លោះគ្នា វ៉ៃមិត្តមិត្តភក្តិយំតាញ៉ោយ។ ដោយហេតុថាមាឌតូចត្រូវប្រលងចុងក្រោយទេីបត្រូវទៅសកលវិទ្យាល័យ ពីព្រឹកដោយមិនទាន់ដោះស្រាយរឿងរួចជាមួយប្តីរួច ចំណែកអាល្អិតនេះវិញគេបត់ខោអាវរៀបចំដាក់វ៉ាលីរត់មកនៅផ្ទះលោកយាយគេថែមទាំងទូលពិតនិយាយបន្លំថាគេនឹងជុងហ្គុកឈ្លោះគ្នាជិតលែងលះទៀតផង!!បេីកុំតែថេស៊ូ callប្រាប់ទេ គេក៏មិនដឹងនោះទេ។
  «អាកូនក្បាលខូច!!មកនេះឲ្យឆាប់»ថេយ៍ ដេីរ
តាំងៗទៅរកអាល្អិតវ័យ5ឆ្នាំដែលជាកូនរបស់ខ្លួន
  «Mummy??លោកយាយជួយចៅផង»ជុងវូ
ប្រញាប់ញាត់ស្ករសូកូឡាចូលពេញមាត់រួចចុះពីសាឡុងរត់ទៅពួនក្រោយរាងចំណាស់ គេចពីមាឌតូច
  «ជុងវូមកនេះភ្លាម!!»ថេយ៉ុង ចាប់ទាញដៃកូនពីម៉ាក់របស់ខ្លួន
  «អ្ហាយយ.. Mummy!»ជុងវូ ទាញជាយ
សំពត់មនុស្សចាស់ក្រាញននៀលគេចពីមាឌតូច ចំណែកឯមាត់វិញខំទំពារសូកូឡាញាប់ស្អេក
  «មកនេះឲ្យឆាប់!!មិចក៏ខូចយ៉ាងនេះ?»ថេយ៉ុង
  «កុំថាកូន!!លោកប៉ាក៏ថាMummyខូចដែល ពូកែងងក់ ពូកែយំ»អាល្អិតតបហេីយអោនមុខចុះទាញដៃ
លោកយាយមកបាំងមុខ
   «ថេយ៍..និយាយជាមួយកូនឲ្យស្រួលទៅមេីល»
លោកស្រីគីម
  «សឺត....អ្នកម៉ាក់មេីលទៅ!!គេខូចប៉ុណ្ណា..មកនេះ
Mummyនឹងចាប់វ៉ៃអាល្អិតឯងឲ្យហេីមគូទម្តង»ថេយ៍ទាញដៃកូនចេញពីម៉ាក់របស់ខ្លួនប៉ុន្តែអាល្អិត
ក្រាញននៀលចាប់ដៃលោកយាយរបស់គេជាប់
  «វ៉ាលីគេនៅឯណាម៉ាក់?»ថេយ៉ុង
«នោះ!!»ថេស៊ូ សេីច នាងបូញមាត់ដាក់វ៉ាលីរបស់ក្មួយប្រុសដែលនៅជិតសាឡុង!!មាឌតូចឃេីញហេីយក៏ប្រញាប់ទាញវ៉ាលីនោះមកជិត
  «Mummy..វ៉ាលីរបស់កូនទេ»ជុងវូ រត់ទៅអោបវ៉ាលីដែលមានខោអាវរបស់ខ្លួននៅក្នុងនោះ គេមិនឲ្យ
រាងតូចយកទៅទេ
  «ទៅផ្ទះជាមួយMummyវិញជុងវូ..»ថេយ៉ុង ធ្វេីចិត្តឲ្យត្រជាក់និយាយជាមួយកូនដោយទន់ភ្លន់
«អត់..អត់ទៅទេ!!»អាល្អិតគ្រវីក្បាល
  «ទៅផ្ទះ!!!វូជុងងងងង...»
  «អត់ៗ...កូនមិនទោអោយMummyវ៉ៃទេ!!»
  «វន ជុងវូ»អារម្មណ៍ចិត្តត្រជាក់នឹងពាក្យសម្តីទន់ភ្លន់ក៏កាត់ផ្តាច់យ៉ាងលឿន រាងតូចចាប់ផ្តេីមចេញចង្កូមខ្លាដាក់កូនទៀតហេីយ បន្ទោសមកពីអាកូនក្បាលខូចមួយនេះ!!មិនដែលធ្វេីឲ្យគេនិយាយល្អម្តងណាទេ ឈឺក្បាលណាស់ព្រះអេីយ។
  «Mummy ហា៎កូនព្រមទៅវិញក៏បាន!!តែ..តែ
ត្រូវធ្វេីបបរបង្គារឲ្យកូនញុាំ ព្រោះកូនចង់ញុាំវា»ជុងវូ
បេីកភ្នែកម៉ក់ៗដាក់មាឌតូច ថេយ៉ុងប្រលែងដៃវ៉ាលីចេញរួចបន្ទន់ជង្គង់ក្រសោបមុខកូនឡេីង!!
  «កូនមកផ្ទះលោកយាយបានយ៉ាងម៉េច?»ថេយ៉ុងសួរទាំងបារម្ភ គេទេីបតែប្រឡងចប់មិញនេះ ណាងហេីយដែលថេស៊ូ Callប្រាប់ថាអាល្អិតនេះនៅភូមិគ្រឹះគីមបេីមិនអញ្ចឹងទេ គេត្រឡប់ទៅផ្ទះវិញ!!រកអាល្អិតនេះមិនឃេីញប្រាកដជាភ័យស្លាប់មិនខាន…កំ
ពុងតែឈ្លោះគ្នាជាមួយប្តីមិនទាន់សម្រួលផង។
  «ជិះឡានតាក់សុី!!»ជុងវូ
«កូនថាម៉េច?»គ្រាន់តែឮបែបនេះ រាងតូចក៏ស្រែកសួរទៅវិញយ៉ាងលឿន ព្រះអេីយកូនគេនៅក្មេង
បែបនេះ បេីគេច្រលំចាប់ទៅលក់តេីគិតយ៉ាងម៉េច?
  «កូនជិះឡានតាក់សុីមក!!អ៊ុំតាក់សុីជិតល្អ គាត់មិនយកលុយទេថែមទាំងសរសេីរកូនថាសង្ហារទៀតផង
ជុងវូក៏ប្រាប់គាត់វិញថាកូនសង្ហារព្រោះកាត់តាម
ប៉ាជុងហ្គុក»ជុងវូ
  «ស្លាប់ហេីយ!!!….»ថេយ៉ុង យកដៃទះថ្ងាសខ្លួនឯង
ចង់ខ្យល់ចាប់
  «Mummy កេីតអី?»វូជុង ចាប់ដៃមាឌតូច
  «ញុាំស្ករសូកូឡាអស់ប៉ុន្មានដុំ?»ថេយ៉ុង
   «3ដុំ!!»
  «មានញុាំអីទៀតទេ?»
  «ញុាំស្ករគ្រាប់អស់2គ្រាប់»
  «ចន ជុងវូ!!ទៅផ្ទះដុសធ្មេញចេញ ចាំមេីលដង្កូវនឹងសុីធ្មេញកូនឲ្យអស់ជាមិនខាន»ថេយ៉ុង
  «កូនឈប់ញុាំហេីយMummy!កូនសន្យា»
  «លាលោកយាយនឹងម៉ាក់អ៊ុំទៅ ពួកយេីងទៅផ្ទះ  វិញ»ថាហេីយ ថេយ៉ុងក៏ក្រោកឈរហេីយចាប់ដៃកូន
  «លោកយាយ អ៊ុំស៊ូ ជុងវូលាសិនហេីយ..ថ្ងៃក្រោយមកលេងទៀត»ថាហេីយ អាល្អិតក៏សេីចស្ញេញមុន
នឹងលេីកដៃគ្រវីដាក់លោកស្រីគីមនឹងថេស៊ូស្របពេល
នោះលោកគីមក៏ដេីរចូលមកល្មមព្រោះគាត់ទេីបតែចេញពីធ្វេីការ
  «Bye bye វូវូ»
  «នេះជុងវូទៅវិញហេីយហេស?តាមិនទាន់បានលេងជាមួយចៅផង»លោកគីម
   «ចាំថ្ងៃក្រោយណាលោកតា!!ជុងវូត្រូវត្រឡប់ទៅផ្ទះ
ជាមួយ Mummy ហេីយ»
  «ខ្ញុំលាសិនហេីយម៉ាក់!!បងស្រី លោកប៉ា»មាឌតូចលាហេីយ ក៏កាន់ដៃកូនរួមជាមួយវ៉ាលីចេញទៅសម្តៅទៅឡាននៅខាងមុខជិះត្រឡប់ទៅផ្ទះវិញ។។
       ៚វីឡា ចន
        រាងតូចកាន់ដៃអាល្អិតវូជុងចូលមកក្នុងផ្ទះយឺតៗ គេក្រលេកភ្នែកបន្តិចក៏ឃេីញឡានរបស់អ្នកជាប្តី
ឈប់នៅក្នុងឃ្លាំងពេលនេប្រហែលជុងហ្គុកត្រឡប់
មកវិញហេីយ។
  «Mummy ក្លិនអី? មិចក៏ឈ្ងៀមខ្លាំងម្ល៉េះ!!»អាល្អិតសួរ ថេយ៉ុងមេីលមុខកូនបន្តិចទេីបចាប់អារម្មណ៍ ក្លិនឈ្ងៀមនេះដូចជាចេញពីផ្ទះបាយ គិតហេីយក៏ដឹកដៃកូនទៅផ្ទះបាយដេីម្បីមេីល។
  «បងកំពុងធ្វេីអី?»ថេយ៍ សួររាងក្រាស់ពីក្រោយដែលកំពុងតែចងអ៊ៀមការពារប្រឡាក់នៅពេលធ្វេីម្ហូប នេះ
កុំប្រាប់ជុងហ្គុកកំពុងធ្វេីម្ហូបណា៎?
   «អូនសម្លាញ់!!ជុងវូ»ជុងហ្គុក ភ្ញាក់ព្រេីត ពេលឮសម្លេងរបស់មាៃតូចបន្លឺក្រោយខ្នងគេក៏រហ័សឈរបាំងម្ហូបដែលធ្វេីរួច
  «លោកប៉ាកំពុងធ្វេីអី?»អាល្អិត រត់ទៅអោបជេីងរាងក្រាស់
  «ជុងវូ…ប៉ា..ប៉ាអត់មានធ្វេីអីទេ!!»
  «ក្លិនអី? ជុងហ្គុកតេីបងកំពុងធ្វេីអី?»ថេយ៉ុង សួរ
ម្តងទៀតគេក៏ដេីរទៅជិតរាងក្រាស់រុញរាងកាយមនុស្សមាឌធំចេញរួចមេីលទៅម្ហូបដែលលេីចាន…ស្លាប់!!ស្លាប់ហេីយ ចង់តែរត់ចេញពីផែនដីទេលោកអេីយ!! មេីលចុះតេីប្តីរបស់គេកំពុងធ្វេីអី សុទ្ធតែម្ហូបខ្លោចទាំងអស់-_-
  «អូនសម្លាញ់..គឺថានែ៎…»រាងសង្ហារ យកដៃអង្អែល.ក.ខ្លួនឯងតិចៗសម្លឹងមុខប្រពន្ធឆ្លាស់នឹងមុខកូន ដំបូងឡេីងគ្រាន់តែចង់ធ្វេីម្ហូបលួងមាឌតូចឲ្យបាត់ខឹង..អ្នកណាទៅដឹងគេមិនប្រយ័ត្នក៏ធ្វេីឲ្យម្ហូបខ្លោចទាំងអស់។
  «អ្ហាយយ…..»ថេយ៉ុង ខ្ញាំជាយអាវរបស់ខ្លួន រួចស្រែកយ៉ាងខ្លាំងលាន់ឮពេញផ្ទះចំណែកឯរាងក្រាស់នឹងកូនក៏នាំគ្នាខ្ទប់ត្រចៀក ឪពុកកូន2នាក់នេះធ្វេីឲ្យគេឈឺក្បាលមិនស្ទេីរទេពីមួយថ្ងៃទៅមួយថ្ងៃ!!ម្ចាស់ថ្លៃ គេចង់តែគេចពីផែនដីមួយនេះទេ។
   «ថេយ៍...»
  «លោកប៉ាហា៎..ពួកយេីងទៅញុាំអីនៅខាងក្រៅទៅល្អទេ?»ជុងវូ អង្រួនដៃរាងក្រាស់ ចំណែកជុងហ្គុក
ក៏លេបទឹកមាត់សម្លឹងមេីលមាឌតីចបន្តិចមុននឹងតប
  «ទៅញុាំអីនៅខាងក្រៅណា៎អូនសម្លាញ់!!ថ្ងៃនេះបងសុំទោសអូនទាំងរឿងព្រឹកមិញក៏សុំទោសដូចគ្នា»
ជុងហ្គុកចាប់ដៃមាឌតូច ចំណែកឯថេយ៍ក៏ធ្វេី
មុខស្អុយប៉ែលសម្លឹងមុខកូននឹងប្តីទាំងក្រឺតខ្នាញ់
   «ហ្វូ…ជុងវូកូនទៅដុសធ្មេញសិនទៅ!!បន្ទាប់
មកចាំពួកយេីងទៅញុាំអីនៅខាងក្រៅជាមួយគ្នា»T
ថេយ៉ុង
   «Yeah…ល្អណាស់»អាល្អិតស្រែករួចរត់ទៅបន្ទប់របស់ខ្លួនតាមបញ្ជារបស់មាឌតូច ឃេីញកូនទៅបាត់ភ្លាមរាងក្រាស់ក៏ដេីរទៅអោបរាងតូចជាប្រពន្ធពីក្រោយរួចដាក់ចង្ការលេីស្មាមាឌតូចស្រង់ក្លិនក្រអូបពីម្ចាស់រាងកាយវា
  «មេីស..ថយចេញ»ថេយ៉ុង ថាឲ្យប្តីស្របពេលដែលរាងក្រាស់កំពុងបំបោសអង្អែលសាច់.ក.របស់ខ្លួន
  «អូនខឹងបងព្រឹកមិញរឺ?បងសុំទោស»ជុងហ្គុក
  «…….»
  «ថេយ៉ុង!»ជុងហ្គុក ទាញបង្វែរកាយតូចមកទល់មុខខ្លួនវិញ មុននឹងក្រសោបមុខរបស់មាឌតូចឡេីង
  «ឈប់ខឹងក៏បាន!!»ថេយ៉ុង
«ហុឹមម.…..»រាងក្រាស់ញញឹមបន្តិចមុននឹងទាញមុខមាឌតូចមកជិតផ្តិតយកស្នាមថេីបពីបបូរមាត់តូច
ស្តេីងស្រាលៗមុននឹងសង្កត់ខ្លាំងស៊កអណ្តាតសេីមចូលទៅក្នុងក្រអូបមាត់មាឌតូចគ្រលាស់អណ្តាតដួងដងយកភាពផ្អែមល្ហែមចេញមក
   «អ្ហឹមម…»ថេយ៍ បិទភ្នែកលេីកដៃតោង.ក.ប្តីវិញ បណ្តែតបណ្តោយតាមការថេីបរបស់រាងក្រាស់
ជុងហ្គុកបឺតជញ្ជក់មាត់រាងតូចយ៉ាងយូរអស់ចិត្តទេីបថេីបច្បូតបបូរមាត់ក្រោមរាងតូចបន្តិចទេីបដកមាត់ចេញ
  «ផ្អែម….»ជុងហ្គុក អង្អែលបបូររាងតូចស្រាលៗទាំងមិនអស់ចិត្ត មុននឹងក្រលេកភ្នែកប៉ះនឹងអាល្អិតក្បាលខូចដែលកំពុងយកដៃខ្ទប់ភ្នែករបស់ខ្លួន
  «អា៎ៗ…កូនអត់បានឃេីញអីទេលោកប៉ា!!»ជុងវូ
រហ័សតបរួចរត់ចេញទៅចាំនៅក្នុងឡានមុន ពេលដឹងថាប៉ានឹងMummyរបស់ខ្លួនចាប់បានថាគេលួច
មេីល។
  «មកពីបង!!កូនឃេីញអស់ហេីយ»រាងតូច វ៉ៃទ្រូងប្តីតិចៗ
  «បន្តិចទៀតគេនឹងសុាំហេីយ»ជុងហ្គុក សេីច មុននឹងចាប់កាន់ដៃប្រពន្ធចេញទៅសម្តៅទៅឡាន។
          #ផ្សារទំនេីប~~~~
       រាងក្រាស់បាននាំប្រពន្ធនឹងកូនមកផ្សារទំនេីបមួយដែលទេីបនឹងសម្ពោធថ្មីៗនេះ ឮថាផ្សារទំនេីបនេះមានមនុស្សមកច្រេីនណាស់ព្រោះវាទេីបនឹងបេីកថ្មី ល្បីគួរសម។
   «Mummyសម្លឹងអ្នកណាអីក៏ខ្លាំងម្លេ៉ះ?»អាល្អិតសួរខណៈដែលMummyរបស់គេសម្លឹងមេីលអ្នកមីងរត់តុស្លៀកសំពត់ពណ៍ក្រហម អាវពណ៍ក្រហម បបូរមាត់ក្រហមឆេះដែលទេីបនឹងដេីរមកសួរតុរបស់ពួកគេអម្បិញមិញនេះ
  «គ្មានអីទេជុងវូ!!»ថេយ៍តបវិញ គេខាំបបូរមាត់ក្រោមតិចៗពេលនឹកដល់មិញនេះ ស្រីរត់តុម្នាក់នោះ
ព្យាយាមឲ្យភ្នែក ឲ្យដៃជុងហ្គុកប្តីរបស់គេ
  «Mummyកូនកំពុងប្រច័ណ្ទប៉ាណា៎វូវូ»ជុងហ្គុក
ខ្សឹបតិចប្រាប់ទៅកូនតិចៗ
«ស្ងាត់មាត់ទៅលោកប្តី លោកកូន»ថេយ៉ុង
  «បាទ»ជុងហ្គុកនឹងជុងវូបង្អូសសម្លេងវែងៗ
អ៊ូយ៊ូយយយ..កាត់រកគ្នាមិនខុស។
        ប្រហែលជា10នាទីក្រោយមក អាហារក៏បានលេីកដាក់លេីតុ រាងតូចខាំមាត់សម្លក់ដាក់ស្រីរត់តុដដែលឥតដកភ្នែកខណៈដែលនាងបូញមាត់ដាក់រាងក្រាស់។
  «នែ៎…ឲ្យដឹងប្តីគេខ្លះផង!!»រាងតូចទ្រាំលែងបាន ក៏ថាឲ្យស្រីរត់តុ អាល្អិតជុងវូនឹងរាងក្រាស់ក៏ភ្ញាក់
ព្រេីតសម្លឹងមេីលមុខគ្នាទៅវិញទៅមក
   «ថេយ៍…..»ជុងហ្គុក ចាប់ដៃប្រពន្ធណែន ខ្លាចប្រពន្ធឆ្នាស់របស់គេវ៉ៃរករឿងស្រីរត់តុនៅក្នុងហាងមួយនេះ
  «អេ៎…តេីយ៉ាងមិចនឹង? ខ្ញុំធ្វេីអ្វីខុសមែនទេ?»ស្រីមាត់ក្រហមតបវិញ
  «នាងឲ្យភ្នែក ឲ្យដៃប្តីខ្ញុំធ្វេីអី?»ថេយ៍
  «ប្តី..ប្តីហេស៎?»ស្រីមាត់ក្រហមនិយាយផ្ទួនគ្នា នាងសេីចៗតិចពេលមាឌតូចហៅប្រុសដែលអង្គុយជិតខ្លួនថាប្តី បេីតាមនាងគិត…គឺនាងគិតថាជាបងប្អូននឹងគ្នា
ហេីយតេី!!
  «មែន…នៅចង់ឲ្យដៃ!!ឲ្យភ្នែកទៀតទេ? ខ្ញុំប្រាប់នាង..ខ្ញុំវ៉ៃមិនដឹងស្រីទេណា៎»ថេយ៉ុង
   «អូនសម្លាញ់!!កុំអី...»ជុងហ្គុក រហ័សឃាត់ ព្រះអេីយ!!តិចប្រពន្ធគេលេងមែនទែនទៅ?
  «អូ៎….ខ្ញុំអត់បានឲ្យដៃឲ្យភ្នែកទេ លាសិនហេីយ»ស្រីមាត់ក្រហមរហ័សលារួចដេីរចេញ នាងមិនអាចនៅយូរទេ!!បេីមាឌតូចវ៉ៃតេីគិតយ៉ាងមិច មេីលតែមុខនឹងក្រសែភ្នែកក៏ដឹងថាមាឌតូចចង់លេងមែនទែន។
  «អស្ចារ្យណាស់Mummy!!»អាល្អិតដាក់បាយចូលមាត់រួចឲ្យមេដៃទាំងពីរទៅរាងតូច
  «ឆឺសស..ស្មានតែខ្លាំង!!»ថេយ៉ុង
«អូនប្រច័ណ្ទរឺ?»ជុងហ្គុក សេីច
«បងក៏ដូចគ្នា បាននាងឲ្យដៃឲ្យភ្នែកក៏តាមមេីលហេស៎?»ជុងហ្គុក
  «បងអត់មានទេ!!»រាងក្រាស់រហ័សបដិសេធ
  «ញុាំទៅ!!»រាងតូច ថាហេីយក៏អោនមុខញុាំបាយជំនួសវិញ!!គេសារភាពគេពិតជាប្រច័ណ្ឌពិតមែន ចំណែកជុងហ្គុកនឹងជុងវូឃេីញហេីយក៏នាំគ្នាសេីច ខ្សឹបខ្សៀវគ្នាទៅវិញទៅមក គ្រាន់តែមេីលក៏ដឹងថាឪពុកកូនពួកគេត្រូវគ្នាកម្រិតណា។
         ៚យប់
       ជុងហ្គុកនឹងងថេយ៉ុងបានចំណាយពេលកំដរ
កូនលេងយ៉ាងយូររហូតដល់យប់ បន្ទាប់ពីញុាំបាយហេីយអាល្អិតនេះក៏ទារយំសុំពួកគេទៅសួនកម្សាន្តទម្រាំតែគេលែងឆ្អែតយប់ល្មមតែម្តង។
  «បងកំពុងធ្វេីអី?»រាងតូចទាញទ្វារចូលមកយឺតៗខណៈដែលគេទេីបតែងូតទឹកផ្លាស់សម្លៀកបំពាក់ អានរឿងនិទានឲ្យកូនស្តាប់ហេីយក៏គេងលក់រួចមក
  «បងកំពុងធ្វេី Project ថ្មីបង្ហេីយ!!អូនងូតទឹកទៅ»រាងសង្ហារតបវិញទាំងមិនដកភ្នែកពី Laptop របស់គេ!!រាងតូចមិនមាត់គេក៏ដេីរចូលក្នុងបន្ទប់ទឹកដេីម្បីសម្អាតខ្លួន។
        20នាទីក្រោយមក////
       ថេយ៉ុង ចេញពីបន្ទប់ដោយស្លៀកពាក់ខោអាវគេងយប់រួចជាស្រេចឈរខ្ទប់មាត់ស្ងាបឡេីង2 3ដងសម្លឹងមេីលអ្នកជាប្តីដែលកំពុងអង្គុយធ្វេីការយ៉ាងស្ងៀមស្ងាត់។
  «មិនទាន់បញ្ចប់ទេហេស៎?»ថេយ៍ ដេីរទៅជិត គេចាប់ដៃរាងក្រាស់ចេញរួចចូលទៅអង្គុយច្រកគៀវពីលេីភ្លៅប្តី រួចឆ្ងុបមុខនឹងប្រលោះ.ក.របស់ប្តី
  «ហុឹមម…រួចល្មម!!»ជុងហ្គុក ញញឹមគេរួចបិទ
Laptob មុននឹងអោនស្រង់ក្លិនក្រអូបពីខ្លួនមាឌតូច
  «ពួកយេីងទៅគេងទៅ!!»ប្តីសង្ហារ អោហខ្សឹបក្បែរត្រចៀករបស់ប្រពន្ធ គេលេីកបីរាងកាយតូចចេញថ្នមៗ
ដាក់នៅលេីពូកចំណែកឯមាឌតូចក៏តោង.ក.គេជាប់
  «ហុឹមម…ជុង»ថេយ៍ ហៅឈ្មោះប្តីស្រាលៗ ស្របពេលរាងក្រាស់កំពុងបំបោសអង្អែលទ្រូងនឹងប្រលោះ.ក.របស់គេស្រាលៗ
  «ហឹុមម…»ជុងហ្គុក ខាំក្រញិចលេីសាច់.ក.សខ្ចីរបស់មាឌតូចខ្លាំងៗបន្សល់ទុកស្នាម មុុននឹងបង្អូសខ្ទង់ច្រមុះទៅលេីថ្ពាល់ក្រពុំនោះថេីបវាជាច្រេីនខ្សឺត
  «កុំអី!!..»រាងតូចប្រកែក កណ្តាប់ដៃតូចៗក៏រុញទ្រូងមនុស្សមាឌធំចេញ ប៉ុន្តែប្រាប់បែបនេះគិតថា
ជុងហ្គុក គេឈប់ងាយៗចឹងឬ? ចម្លេីយគឺអត់ទេ!!
  «ហុឹមម….»ជុងហ្គុក ត្របាក់បបូរមាត់របស់មាឌតូច
យ៉ាងលឿនមិនឲ្យម្ចាស់វានិយាយបន្តទៀត ប្រអប់ដៃក្រាស់ក៏ច្របាច់ទ្រូងដែលមានសាច់តិចៗ ឈ្លីចុងក្រហមនោះខ្លាំងៗ
  «អ្ហាសស….»
     តុក~តុក
   «Mummy លោកប៉ាបេីកទ្វារ  វូវូសុំគេងជាមួយ
ហុឹកៗ កូនគេងសប្តិអាក្រក់»ជុងវូអោបតុក្កតាសំណព្វចិត្ត ឈរគោះទ្វារបន្ទប់របស់លោកប៉ានឹងMummyរបស់ខ្លួនដេីម្បីសុំគេងជាមួយ គេភ្ញាក់ព្រោះតែគេងយល់ាប្តិអាក្រក់ គេសុំគេងជាមួយព្រោះតែមិនហ៊ានគេងម្នាក់ឯង។

*មកខុសពេលហេីយកូនម្តាយ😩
**សុំ100 Shareគ្រប់ពេលណាចាំPostបន្ត🤧.

         To be continued……………………..

















រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now